Khmerpress
  • សង្គម

    រាជធានីភ្នំពេញ៖​ ឧកញ៉ា ស្រី ចាន់ថន បានផ្ដល់ហាងកាត់សក់មួយកន្លែងជូនកីឡាករ ព្រុំ សំណាង តាមការសន្យា ពេលនេះហាងបានរៀបចំរួចរាល់ហើយ ឆ្លៀតក្នុងឱកាសល្អមួយលោកឧកញ៉ា ក៏បានចុះហត្ថលេខាផ្ទេរ ហាងកាត់សក់ នោះជូនកីឡាករ ព្រុំ សំណាង រួចរាល់ហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់​ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។ តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា ដូចដែលបងប្អូនបានដឹងខ្លះៗហើយថាខ្ញុំបានសន្យាថានឹងផ្ដល់ហាងកាត់សក់ មួយកន្លែងជូនកីឡាករ ព្រុំ សំណាង ពេលនេះយើងបានរៀបចំរួចរាល់ហើយបងប្អូន

    June 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំបាប់ ៤រូប ចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ(U23) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន រួមមានកីឡាករ ម៉ូ សារី, ស៊ូ បាលី, កីឡាការិនី ជា កញ្ញា និងកីឡាការិនី ជឿន ស្រីឡែន ខណៈការប្រកួត បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ បេសកកម្មខាងលើ អត្តពលិកកីឡាចំបាប់កម្ពុជា ដែលតែជាម្ចាស់មេដាយស៊ីហ្គេម លើកទី៣២ កាលពីថ្មីៗ ក្នុងនោះមានម្ចាស់មេដាយមាស ៣រូប គឺកីឡាករ ម៉ូ សារី,

    June 17, 2023
  • ព័ត៌មានអន្តរជាតិ

    បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៣២ ទ្រីលានដុល្លារ ជាលើកដំបូងដែលមិនធ្លាប់មានពីមុននៅក្នុងសប្តាហ៍នេះ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរតនាគារដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍បំណុលដូចព្យុះនេះ បានកើតឡើង ២ សប្តាហ៍ បន្ទាប់ពីប្រធានាធិបតីលោក បៃដិន បានចុះហត្ថលេខាលើច្បាប់ដើម្បីព្យួរដែនកំណត់នៃការខ្ចីប្រាក់របស់ប្រទេសរហូតដល់ចុងឆ្នាំ២០២៤។ ទោះបីជាសេតវិមាន និងប្រធានសភា លោក Kevin McCarthy (R-Calif.) យល់ព្រមលើការកាត់បន្ថយការចំណាយចំនួន ១.៥ ទ្រីលានដុល្លារ សម្រាប់ទសវត្សរ៍ក្រោយក៏ដោយ ក៏បំណុលជាតិសរុបរបស់អាមេរិកនៅតែត្រូវបានព្យាករណ៍ថា នឹងលើសពី ៥០ ទ្រីលានដុល្លារនៅឆ្នាំ២០៣៣។ លោក Michael A. Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G. Peterson

    June 17, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឧស្សាហកម្មធុនធ្ងន់ ជារោងចក្រផលិតស៊ីម៉ង់ត៍ នឹងវត្តមាននៅលើទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខបន្ថែមទៀត ខណៈដែលខេត្តនេះ មានរោងចក្រ សហគ្រាសរហូតដល់ ៣៨៥រោងចក្រ និងមានកម្មករេហូតដល់ជាង ១៥ម៉ឺននាក់នោះ។ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨ ០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្វើឡើង នៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា

    June 17, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកម្មពិធីអប់រំផ្សព្វផ្សាយណែនាំដល់ក្រុមក្មេងទំនើង និងបានហៅអាណាព្យាបាល មកចូលរួមដើម្បីស្តាប់ការណែនាំ សំដៅយ៉ាងណាឲ្យមានការចូលរួមអប់រំកូនចៅនៅក្នុងគ្រួសារនីមួយៗឲ្យបានល្អ ធ្វើជាយុវជនគំរូ ដើម្បីក្លាយទៅជាទំពាំងស្នងឬស្សីយ៉ាពិតប្រាកដក្នុងសង្គមជាតិមាតុភូមិ ព្រោះប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍន៍ មានសុខសន្តិភាព គឺត្រូវមានការចូលរួមចំណែកពលរដ្ឋគ្រប់រូប។ ក្នុងកម្មពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត, លោកឧត្តមសេនីយទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត អភិបាលក្រុង មេឃុំ ចៅសង្កាត់ និងអាណាព្យាបាលជាច្រើនរូប។

    June 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសង្គមកិច្ចឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសម្រាប់ស្ត្រី​មានផ្ទៃពោះ ត្រូវគិតទៅតាមចំនួនកូន បានន័យថា ចាប់ពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន គឺត្រូវផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ដូចៗគ្នា ប៉ុន្តែចាប់ពីពេលសម្រាលកូនរហូតដល់ពេលកូនមានអាយុ២ឆ្នាំ គឺត្រូវផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ដោយគិតទៅតាមចំនួនកូនជាក់ស្ដែង។ ការណែនាំជាថ្មីរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីប្រមាណ១ម៉ឺន៨ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោទើបតែដឹងនៅម្សិលមិញថា ការឧបត្ថម្ភជំនួយថវិកាសម្រាប់អ្នកមានកូនភ្លោះ បែរជាទទួលបានដូចអ្នកមានកូនម្នាក់ដែរ ដូច្នេះសម្ដេចក៏បានណែនាំជាថ្មីទៅកាន់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យកែប្រែការអនុវត្តកិច្ចការនេះឡើងវិញ ដោយពីពេលមានផ្ទៃពោះរហូតដល់ឆ្លងទន្លេ/សម្រាលកូន គឺត្រូវផ្ដល់ការឧបត្ថម្ភដូចៗគ្នា ដោយមិនគិតថាកូនមួយ ឬកូនភ្លោះនោះទេ ប៉ុន្តែដល់ពេលសម្រាលកូនរហូតដល់កូនមានអាយុ២ឆ្នាំ

    June 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត សុទ្ធសឹងរថយន្តចង្កូតឆ្វេង។ រថយន្តទាំងនោះរួមមាន៖ 1.រថយន្តម៉ាក Toyota Alphard ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូដែល២០១៦ 2.រថយន្តម៉ាក Toyota Yaris ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកស ឆ្នាំម៉ូដែល២០១៤ 3.រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំម៉ូដែល ២០០៩

    June 17, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុក ស្នងការ​នគរបាល​ខេត្ដកំពត បានអោយ​ដឹង​ថា «ក្រុមហ៊ុន ពិភពដីមាស ស្នើសុំថ្នាក់ដឹកនាំពិនិត្យបញ្ហាសតិអារម្មណ៍របស់លោក ពាក់ពន្ធ័ដំណើរការនិតិវិធីលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពត ២៥៩គ្រួសារ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជិត ៥លានដុល្លារ។ បើលោកមានបញ្ហាសតិអារម្មណ៍គឺដោយសារការអាណិតប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសនេះឯង»។ តាមរយៈសំណេរ ក្នុងខ្លឹមសាររបស់ ក្រុមហ៊ុន ពិភពដីមាស អ៊ិនសេសម៉ិន ឯ.ក. បានស្នើសុំការអន្តរាគមន៍ដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមមេត្តាជួយស្វែងរក យុត្តិធម៌ដល់ក្រុមហ៊ុន និងបងប្អូនអតិថិជន ស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី

    June 17, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ផលិតផលសត្វ និងប្រហិតចម្រុះ សរុបជាង៨តោន ដែលខូចគុណភាព និងនាំចូលគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដកហូតនៅទីតាំងចំនួន៤ផ្សេងគ្នា ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា ការចុះដកហូតផលិតផលសត្វ ជាង៨តោននេះ មានការចូលរួមពីក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ

    June 16, 2023
  • សង្គម

    នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានឱ្យដឹងថា អ្នកនាង នឹងដឹកនាំក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តកូរ៉េ ចុះទៅពិនិត្យព្យាបាលក្មេងៗនៅកម្ពុជា ប្រសិនអាណាព្យាបាលគ្រប់រូប ដែលមានកូនៗ មានជំងឺទាំងបួនដូចខាងក្រោម សូមធ្វើការទាក់ទងមកកាន់អ្នកនាង ដើម្បីរាប់បញ្ចូលឈ្មោះក្នុងបញ្ជីត្រួតពិនិត្យ តាមរយៈលេខទូរស័ព្ទ៖ ០៨៦ ២០០ ៦៤០, ០១១ ៣០៩ ២៧៦។ ក្នុងនោះ អ្នកនាង ស្រួង ភាវី បានសរសេររៀបរាប់បន្ថែមទៀតថា៖ ការពិនិត្យជំងឺដោយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ចំនួនមានកំណត់ក្នុងការពិនិត្យជំងឺ។ ដែលមានទីតាំងនៅ

    June 16, 2023