Khmerpress
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ គ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ បុសលាវ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ហៅសួរនាំ ក្រោយគ្រូបង្រៀនរូបនោះ បានប្រព្រឹត្តអំពើចាប់បៀតបៀនកេរខ្មាសដល់កូនសិស្សរបស់ខ្លួន កាលពីសប្ដាហ៍មុន។ គ្រូបង្រៀនម្នាក់នោះ ឈ្មោះ ហេង បូរះ ជាគ្រូបង្រៀននៅថ្នាក់ទី៧ ទី៨ និងទី៩ នៃអនុវិទ្យាល័យបុសលាវ ត្រូវបានមន្ត្រីនគរបាលនាំខ្លួនទៅធ្វើការសាកសួ រក្រោយពីបុគ្គលរូបនេះបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅក្នុងបន្ទប់សិក្សា។ គ្រូបង្រៀនរូបនោះ ត្រូវកម្លាំងនគរបាលនាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នោះ តែក្រោយការសួរនាំ បានអនុញ្ញាតឲ្យគ្រូបង្រៀនរូបនោះ បានត្រឡប់មកផ្ទះវិញ។ អាណាព្យាបាលសិស្សនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី បានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភចំពោះសុវត្ថិភាពកូនចៅរបស់គាត់ដែលទៅរៀន នៅអនុវិទ្យាល័យបុស

    June 15, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយអ្នកប្រគល់ជូនសម្ដេចក្រឡាហោម ស ខេង គឺលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងស័ក្តិសមចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលផ្ដើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងចូលរួមដឹកនាំកសាងនាំឲ្យប្រទេសកម្ពុជាទទួលបាននូវសិទ្ធិសេរីភាព និងស្ថេរភាពនយោបាយក៏ដូចជាបាននិងកំពុងបន្តអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខទៀត។ លោក

    June 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃ ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ នេះបើតាមរបាយកាន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០.២៧ប៊ីលានដុល្លារ ក្នុងនោះ៩៩.៥៩% ឬប្រមាណ ១០.២៣ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ០.៤១%ឬប្រមាណ ៤២.៤៥ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនោះរួមមាន ៤៣% ជាដុល្លារអាមេរិក, ២១%ជាអេសដេអ៊ែរ, ១២% ជាយ័នចិន,១១%

    June 15, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់កីឡាការនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) សូមជូនដំណឹងដល់ពុកម៉ែបងប្អូនឱ្យបានជ្រាបថា អ្នកនាង នឹងនាំវេជ្ជបណ្ឌិតកូរ៉េ ដើម្បីចុះទៅព្យាបាលក្មេងៗដែលមានជំងឺ ៤ប្រភេទ នៅប្រទេសកម្ពុជា។ កីឡាការនីឆ្នើម ស្រួង ភាវី បានបង្ហោះវីដេអូ ដោយនិយាយរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងខែមិថុនា នៅថ្ងៃទី២៣-២៤ ខាងមុខនេះ នាងខ្ញុំនឹងនាំលោកគ្រូៗវេជ្ជបណ្ឌិតកូរ៉េ ដើម្បីធ្វើកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ ដើម្បីព្យាបាលក្មេងៗជំងឺ ៤ប្រភេទ ដោយក្រុមការងារនាងខ្ញុំកំពុងរៀបចំ ហើយនាងខ្ញុំនឹងប្រាប់ព័ត៌មានលម្អិតបន្ថែម ខាងមុខនេះឆាប់ៗ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនសប្បាយរីករាយ ជាមួយកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ

    June 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ អំពីបញ្ហាគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់តាំងក្រុមការងារជំនាញចំនួន ៨ ក្រុម ដើម្បីចុះរកដំណោះស្រាយ ក្នុងការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត ដោយបានកំណត់យកបុរីធំៗចំនួន៦៨ ស្ថិតក្នុងរាជធានីភ្នំពេញ។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីលទ្ធផលជាវិជ្ជមាន កើតចេញពីការដោះស្រាយបញ្ហាគុណភាពសេវានៅ បុរី ប៉េងហួត (បឹងស្នោរ)។ ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងបុរី ប៉េងហួត តាមរយៈការដោះស្រាយបញ្ហាផ្ទាល់ ដោយក្រុមការងាររបស់ក្រសួងប្រៃសណីយ៍

    June 15, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Jeremie Montessuis បានបង្ហោះរូបភាពជាច្រើនសន្លឹក កេីតចេញពីការស្រម៉ៃរបស់ AI​ តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey ដែលបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងប្លែកភ្នែក ពីអតីតកាល ក្នុងទសវត្ស​ទី៦០ (១៩៦០) ដែលកំពុងផ្ទុះការគាំទ្រ និងសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនក្នុងប្រទេស។ បើយោងតាមខ្លឹមសាររបស់ គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « Cambodia Swinging 1960s ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតបរិយាកាស តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey និងមាន​រូប​ថត​មួយ​ក្រុមទៀត​នឹង​មក​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត។ ​» លោក

    June 15, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រភពចំនួនពីរបានឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងទិញប្រេងប្រហែល ១២លានបារ៉ែលនៅឆ្នាំនេះ ខណៈដែលប្រទេសមហាអំណាចនេះ ចាប់ផ្តើមបំពេញស្តុកប្រេងបម្រុងអាសន្នរបស់ខ្លួនឡើងវិញ ក្នុងគ្រាដែលតម្លៃប្រេងឆៅធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ប្រភពដែលបានដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា តួរលេខនេះរាប់បញ្ចូលទាំងប្រេង ៣លានបារ៉ែលដែលគ្រោងនឹងចែកចាយនៅក្នុងខែសីហា និង ៣លានបារ៉ែលបន្ថែម ដែលរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ប្រកាលទិញកាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងថាមពលអាមេរិក បាននិយាយថា ពួកគេនឹងបន្ត «ស្វែងរកឱកាសសម្រាប់ការទិញប្រេងឡើងវិញបន្ថែមទៀត នៅពេលដែលស្ថានភាពទីផ្សារ និងប្រតិបត្តិការរបស់ស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) អនុញ្ញាត»។ សេតវិមានមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ នៅពេលដែលទីភ្នាក់ងារព័ត៌មាន Bloomberg ស្នើសុំការអត្ថាធិប្បាយ។ ស្តុកប្រេងបម្រុងយុទ្ធសាស្ត្រ ដែលមានទំហំជាង

    June 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិកម្ពុជា ជួបប្រកួតជាមួយបង់ក្លាដែល នៃជំនួបមិត្តភាពអន្តរជាតិ ខណៈគ្រូជម្រើសជាតិកម្ពុជា លោក Felix Dalmas មានសុទិដ្ឋិនិយមចំពោះកូនក្រុម តែថា ត្រូវប្រើកម្លាំងខ្លាំង ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ៧៖០០នាទី ។ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុមថា មានភាពរីកចម្រើនជាងមុន ក្រោយប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាជិត ១សប្ដាហ៍មកនេះ ។ ប៉ុន្ដែលោកថា ការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែសស្អែកនេះ នឹងត្រូវប្រើប្រាស់កម្លាំងខ្លាំង ហើយក៏ជំនួបដ៏តានតឹងផងដែរ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន

    June 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។ លោក ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ បើតាមលោករដ្ឋមន្ត្រី

    June 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបង្វែរឲ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ ទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាស្ថាប័នជំនាញ។ សេចក្តីជូនដំណឹងរបស់ CDC បានឲ្យដឹងថា «អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់អតិថិជនទាំងអស់ដែលមានបំណង ឬបានទាក់ទងមក ក.អ.ក. ដើម្បីផ្តល់ព័ត៌មានស្តីពីការរឹបអូសផ្ទះ មេត្តាទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ តាមរយៈទូរស័ព្ទ ឬ តេឡេក្រាមលេខ៖ ០១២

    June 15, 2023