Khmerpress
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ពួកម៉ុងតាញ៉ាដែលជាក្រុមឧទ្ទាមនៅប្រទេសវៀតណាម ហើយមកជ្រកកោននៅកម្ពុជាកាលពីពេលកន្លងទៅនោះ គឺបានចាកចេញពីប្រទេសកម្ពុជាអស់ហើយ ប៉ុន្តែប្រសិនបើមានអ្នកចូលមកថ្មីត្រូវតែចាប់បញ្ជូនទៅ​ឱ្យវៀតណាមវិញភ្លាម ដាច់ខាតមិនឱ្យក្រុមឧទ្ទាមទាំងនោះមាននៅលើទឹកដីកម្ពុជាឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីសរុបជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីពួកម៉ុងតាញ៉ាដែលជាក្រុមឧទ្ទាមនៅប្រទេសវៀតណាមបានចាកចេញពីប្រទេសកម្ពុជាអស់ហើយក៏ដោយ ប៉ុន្តែប្រសិនបើមានអ្នកចូលមកថ្មីត្រូវតែចាប់បញ្ជូនទៅ​ឱ្យវៀតណាមវិញភ្លាម ដាច់ខាតមិនឱ្យក្រុមឧទ្ទាមទាំងនោះមាននៅលើទឹកដីកម្ពុជាឡើយ។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «បញ្ជាក់ឡើងវិញថា ក្រុមម៉ុងតាញ៉ាបានចាកចេញពីកម្ពុជាអស់ហើយ ប៉ុន្តែបើចេញអស់ហើយ កុំឱ្យមានពួកថ្មីចូលមកទៀត ប្រសិនបើមានអ្នកថ្មីចូលមកក្រោយនេះ គឺត្រូវចាប់ឱ្យវៀតណាមភ្លាមៗ ព្រោះពួកទាំងនេះគឺធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្សនៅវៀតណាម ដាច់ខាតមិនមាននៅលើទឹកដីកម្ពុជានោះទេ»។

    June 16, 2023
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដាក់ចេញបទបញ្ជាជាចំហរ យ៉ាងម៉ឺងម៉ាត់ទៅកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី១ រួមទាំងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវរួមសហការគ្នាជាមួយសមត្ថកិច្ចវៀតណាម ទប់ស្កាត់ក្រុមឧទ្ទាមវាយប្រហារនៅវៀតណាម ដែលអាចរត់ចូលមកកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថា មេជនឧទ្ទាមវាយប្រហារនៅវៀតណាម អាចកំពុងលាក់ខ្លួន ក្នុងប្រទេសកម្ពុជា ព្រោះមេរបស់ក្រុមឧទ្ទាមនេះមិនអាចមកពីចិន ឬនៅក្នុងទឹកដីវៀតណាម ឬថៃនោះដែរ។ ក្រុមនេះមានអង្គការចាត់តាំងមួយ ច្បាស់លាស់ ហើយអាចប្រើប្រាស់ទឹកដីកម្ពុជា សម្រាប់ធ្វើសកម្មភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យសមត្ថកិច្ចកាន់ផ្នែកសន្តិសុខជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យឲ្យបានច្បាស់

    June 16, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាមាតា បិតាអាណាព្យាបាលកុមារទាំងអស់ថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុន នឹងចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ។ ការចុះពិនិត្យ និងព្យាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០នាទីល្ងាច នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ អាស្រ័យដូចបានជម្រាប់ជូន សូមមាតា បិតា

    June 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយចំពោះទីក្រុងណាដែលទាំងមិនទាន់ការហោះហើរមកកម្ពុជា ក៏សូមបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។ ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ

    June 16, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា មន្ត្រីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមកពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ មន្ទីរបរិស្ថានខេត្តព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ធ្វើការដុតបំផ្លាញចោលទំនិញខូចគុណភាពចំនួន ៤មុខទំនិញ មានទម្ងន់សរុប ៨៤,៨៤០.៥ គីឡូក្រាម នៅទីលានចាក់សំរាមអូរតាសេក ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទំនិញទាំងនោះរួមមាន៖​ ១-សណ្តែកចំនួន ៣៥៦ បាវ ទម្ងន់ ១៥,៣០៨ គីឡូក្រាម ២-គ្រាប់ពោតចំនួន ៨៧៥ បាវ ទម្ងន់ ៤៣,៧៥០

    June 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជី ជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន៦ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមណ ៤៥លានដុល្លារ ជាមួយឱកាសការងារ​ជាច្រើនរាប់ពាន់កន្លែង។ ​យោងតាមសេចក្ដីប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេច ចេញវិញ្ញាបន​បត្រ​​ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន៖ ១-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន

    June 16, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជនទូទៅ ខណៈដែលនៅសុខៗស្រាប់តែអតីតកីឡាករប្រដាល់ល្បីឈ្មោះ​លោក បឺត សំរេច បានទម្លាយទាំងអារម្មណ៍ក្តុកក្តួលអួលដើមកថា ខ្លួនជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បន្ទាប់ពីម្តាយរបស់ខ្លួនដែលជាប្រពន្ធលួចលាក់ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំ ហើយរូបលោកក៏លាក់ទុកអាថ៌កំបាំងមួយនេះ ជាយូរឆ្នាំមកហើយដែរ។ ការទម្លាយឲ្យដឹងរឿងរ៉ាវផ្ទាល់ខ្លួន ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺនៅពេលដែលអតីតកីឡាករ បឺត សំរេច បានចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលមានលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ជាអ្នកសម្របសម្រួលកម្មវិធី នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ នៅក្នុងកម្មវិធីនោះ

    June 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅរយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ ការបញ្ជាក់នេះធ្វើឡើងក្នុងច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា

    June 16, 2023
  • ព័ត៌មានអន្តរជាតិ

    កុមារាសញ្ជាតិបង់ក្លាដែស-អាមេរិកម្នាក់ ដែលមានឈ្មោះថា Kairan Quazi ត្រូវបានក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីលោក Elon Musk ជួលឱ្យក្លាយជាវិស្វករ software របស់ក្រុមហ៊ុន ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលិកក្មេងជាងគេបំផុត ដែលក្រុមហ៊ុនធ្លាប់បានជួលពីមុនមក។ កុមារាអាយុ ១៤ឆ្នាំរូបនេះ បានជួបសម្ភាសន៍ការងារជាមួយក្រុមការងាររបស់ SpaceX ហើយក្រោយមក គាត់ក៏បានទទួលការអញ្ចើញពីក្រុមហ៊ុន។ Quazi បាននិយាយថា គាត់មានការសប្បាយចិត្តខ្លាំងណាស់ ដែលអាចធ្វើការឱ្យក្រុមហ៊ុនដ៏ឡូយបំផុតនៅលើផែនដី ហើយមិនគិតពីអាយុរបស់គាត់។ កុមារារូបនេះ នឹងត្រូវបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ Santa Clara ឆាប់ៗនេះផងដែរ ហើយគាត់ក៏ក្លាយជានិស្សិតបញ្ចប់ការសិក្សាវ័យក្មេងបំផុតរបស់សាកលវិទ្យាល័យមួយនេះ។ ឥឡូវនេះ Quazi កំពុងរៀបចំផ្លាស់ប្តូរផ្ទះពីរបស់គាត់ជាមួយម្ដាយ ចេញពី

    June 15, 2023
  • ព័ត៌មានអន្តរជាតិ

    ហុងកុង៖ ការសិក្សាមួយរបស់ក្រុមហ៊ុន Venturenix ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ធំនៅក្នុងទីក្រុងហុងកុងបានបង្ហាញថា មួយភាគបួននៃកន្លែងធ្វើការងាររបស់មនុស្សនៅក្នុងទីក្រុងហុងកុងនឹងត្រូវជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ការសិក្សាដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនានេះបានព្យាករណ៍ថា និន្នាការខាងលើនេះអាចនឹងកើតមាននៅទូទាំងក្រុងហុងកុងក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺក្នុងរយៈប្រហែលជា ៥ឆ្នាំទៀត។ ការសិក្សាដដែលនេះបានបញ្ជាក់ថា កម្លាំងពលកម្មរបស់មនុស្សមួយភាគបួន ឬ ២៥% នៃកម្លាំងពលកម្មសរុបក្នុងទីក្រុងហុងកុងនោះគឺអាចស្មើនឹងកន្លែងធ្វើការងាចំនួន ៨០០,០០០កន្លែង ដូចនេះវាន័យថា នៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀត ពលរដ្ឋហុងកុងចំនួន ៨០០,០០០នាក់នឹងត្រូវប្រឈមនឹងការបាត់បង់ការងារ ឬត្រូវផ្លាស់ប្តូរការងារថ្មី ដ្បិតតួនាទីរបស់ពួកគេនឹងត្រូវជំនួយដោយបច្ចេកវិទ្យា AI វិញម្តង។ របាយការណ៍នៅក្នុងការសិក្សាបានបញ្ជាក់ទៀថា ក្រុមបុគ្គលិកដែលអាចប្រឈមនឹងបញ្ហាខាងលើនេះគឺភាគច្រើនជាក្រុមបុគ្គលិកក្នុងផ្នែករដ្ឋបាល និងផ្នែកសេវាកម្មអតិថិជន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    June 15, 2023