- Khmerpress
- ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារនៅក្នុងក្រុងច្បារមន និងស្រុកភ្នំស្រួច កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។ លោក វ៉ី សំណាង បានរំលឹកថា នាសម័យខ្មែរក្រហម ប្រជាពលរដ្ឋគ្មានឱកាសក្នុងការរកស៊ីទទួលទានធ្វើឱ្យជីវភាពក្រីក្រយ៉ាងខ្លាំង។ តែក្រោមការនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពផ្នែកនយោបាយពេញលេញជូនប្រទេសជាតិ បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ ផ្តើមចេញពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនេះដែរ
June 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម សម្រាប់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីសម្រួលដល់ការស្នើសុំបណ្ណពាណិជ្ជកម្ម។ ពិធីនេះប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។ លោក ឱម តារាឫទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម តំណាងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានរាយការណ៍សង្ខេបអំពីការអនុវត្តការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអភិវឌ្ឍន៏ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
June 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុមថា មានភាពរីកចម្រើនជាងមុន ក្រោយប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាជិត ១សប្ដាហ៍ ។ ប៉ុន្ដែលោកថា ការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែសស្អែកនេះ នឹងត្រូវប្រើប្រាស់កម្លាំងខ្លាំង ហើយក៏ជំនួបដ៏តានតឹងផងដែរ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនានេះ លោក Felix បានលើកឡើងថា បន្ទាប់ពីការខំប្រឹងជាខ្លាំង កំឡុងការប្រកួតស៊ីហ្គេម នេះគឺជាការចាប់ផ្ដើមទំព័រថ្មីមួយទៀត ពិសេសសម្រាប់ការវិលត្រឡប់មកដឹកនាំក្រុមគោព្រៃកម្ពុជាជាថ្មី ដែលត្រូវមានការរៀបចំថ្មីជាច្រើន ដូចជាកលល្បិច យុទ្ធសាស្ដ្រ និងតាក់ទិចជាដើម ។ យ៉ាងណាមិញលោកសង្ឃឹមថា នឹងប្រើពេលតិចជាងមុន ក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ
June 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីបានបើកយុទ្ធនាការបានរយៈពេល ២សប្ដាហ៍មក, យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារអាមេរិក ពីសប្បុរសជនជាង២០ម៉ឺននាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ សូមរលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាស្ថាប័នជាតិមួយ ដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីនាំមកនូវភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ទោះបីជានៅពេលយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់»
June 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា ក្នុងជំនួបរបស់សម្តេចជាមួយលោកគ្រូ សា សុជា នាថ្ងៃម្សិលមិញ ដើម្បីជាផ្តល់នូវការគាំទ្រដល់សកម្មភាពលោកគ្រូ សាន សុជា ឱ្យបន្តផ្សព្វផ្សាយនូវព្រះធម៌អប់រំចិត្ត ដល់ប្រជាជនកម្ពុជា ពិសេសជួយអប់រំលើការកសាងអំពើល្អក្នុងសង្គមជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេច បន្តចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញបានជួបជាមួយលោកក្មួយ
June 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកគ្រូ សាន សុជា ចូលជួបសម្តែងការគួរសមនៅគេហដ្ឋានរបស់សម្តេចក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងជំនួបសម្តែងការគួរសមនោះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិផងដែរ។ លោកគ្រូ សាន សុជា បានថ្លែងប្រាប់ Fresh News ថា ជំនួបសម្តែងការគួរសមនេះ កើតមានភ្លាមៗនៅពេលដែលលោកអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិកម្ពុជា ពោលមិនមែនជាការគ្រោងទុកអ្វីនោះឡើយ។ ដោយសារតែរវល់ជួបសម្តែងការនឹករលឹកជាមួយក្រុមគ្រួសារ និងសាច់ញាតិ លោកគ្រូ
June 14, 2023 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ កើនឡើងជាង៧០៩% ខណៈទេសចរជនជាតិថៃ វៀតណាម និងចិន កំពុងនាំមុខគេ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន អញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» នៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ លោក ហោ សារុន
June 13, 2023 - ព័ត៌មានអន្តរជាតិ
(វៀងចន្ទន៍)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវ បានរាយការណ៍ថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញបានជាង ៤លានតោន គិតចាប់តាំងពីរថភ្លើងនេះ ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២១មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ដោយដកស្រង់ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ KPL កាលពីថ្ងៃចន្ទថា ចាប់តាំងពីផ្លូវរថភ្លើងបានបើកដំណើរការ ក្នុងខែធ្នូ ឆ្នាំ២០២១មក រថភ្លើងនេះបានដឹកទំនិញនាំចូល និងនាំចេញចំនួន ៤ ០៩៧ ៣០០តោន។ ក្នុងនោះមានប្រមាណ ៣ ៤៥០ ០០០តោន ត្រូវបាននាំចេញពីឡាវទៅប្រទេសចិន និង៦៥០ ៩០០តោននាំចេញពីប្រទេសចិន ទៅកាន់ប្រទេសឡាវ។ ទំនិញដែលដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ប្រទេសចិនភាគច្រើនរួមមានកៅស៊ូ រ៉ែដែក រ៉ែស័ង្កសី
June 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានជំរុញដល់មន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពួកគាត់ អស់សុពលភាពក្នុងការប្រើប្រាស់។ ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងបានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលអស់សុពលភាពបានប្រើប្រាស់។ ក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យផលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា, សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា
June 13, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតា និងបានសង់ខ្ទមអនាធិបតេយ្យ ចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីឧទ្យានុរក្ស នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ សហការជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម បានចុះទៅធ្វើការអប់រំណែនាំ ឱ្យពួកគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ រហូតមកដល់ពេលនេះ ក្រុមអនាធិបតេយ្យខាងលើ មិនត្រឹមតែមិនព្រមរុះរើតាមការណែនាំទេ ថែមទាំងបន្តនាំគ្នីគ្នាមកសាងសង់ខ្ទម បន្ថែមជាបន្តបន្ទាប់។ នាព្រឹកថ្ងៃទី១២ ខែមិថុនា
June 13, 2023









