Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ បានវាយតម្លៃខ្ពស់ និងគោរពដឹងគុណចំពោះការលះបង់របស់យោធិននៃកងយោធពលខេមរភូមិន្ទ និងគ្រួសារយោធិនគ្រប់រូប ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ការលើកឡើងបែបនេះរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ពោធសមិទ្ធផលនានានៅទីបញ្ជាការដ្ឋាកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ នាឱកាសនោះ នៅចំពោះមុខកងទ័ពជាង៥ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងបានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលីកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការដឹងគុណចំពោះជនរួមជាតិនៅគ្រប់ជំនាន់ដែលបានលះបង់កូនចៅ ប្ដីប្រពន្ធ

    June 12, 2023
  • SEA GAMES

    (សិង្ហបុរី)៖ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ឌិត សំណាង ដណ្ដើមបានមេដាយប្រាក់ នៃព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 in Singapore) នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅប្រទេសសិង្ហបុរី។ តាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកឧបត្ថម្ភដល់បេសកកម្មរបស់ប្រតិភូ និងអត្តពលិកកម្ពុជាខាងលើ បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ចូនកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោកនេះ។ ជាលទ្ធផលកីឡាការិនី ឌិត សំណាង ធ្វើបានយ៉ាងល្អ ដោយទទួលបានមេដាយប្រាក់ បន្ទាប់ពីឆ្លងកាត់ប្រកួតដ៏ស្វិតស្វាញចំនួន ៦ប្រកួត ពោលគឺបានយកឈ្នះកីឡាការិនីអាហ្វ្រិក

    June 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 12, 2023
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៦ ៧២៧គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង១០លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មាននេះបានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

    June 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី។ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូប​វន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃ​ដ៏ឧត្តុង្គ​ឧត្តមនៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវ​បានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយ​ក្រសួងមហា​ផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២២។

    June 10, 2023
  • ព័ត៌មានអន្តរជាតិ

    ទូរទស្សន៍ NHK បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរចំនួន ២គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air និង Thai Airways បានប៉ះទង្គិចគ្នានៅក្បែរផ្លូវតាក់ស៊ីសម្រាប់ដឹកភ្ញៀវ នៅម៉ោងប្រហែល ១១ ព្រឹក ក្នុងអាកាសយានដ្ឋានអន្តរជាតិ Haneda។ ឥឡូវនេះ ការិយាល័យអាកាសចរណ៍តូក្យូនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) កំពុងធ្វើការ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃស្ថានភាពនេះ។ ក្នុងហេតុការណ៍នោះ មានអ្នកដំណើរ និងអាកាសយានិកចំនួន ២០៧ នាក់ កំពុងនៅលើយន្តហោះ EVA Air ខណៈ ២៦៤

    June 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលមានតែជាតិនិងប្រជាជនក្នុងចិត្តនោះ នៅតែខិតខំពុះពារទាក់ទាញឱ្យមានការវិនិយោគនៅក្នុងប្រទេស ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាជន ឯមេដែកសំខាន់បំផុតក្នុងការស្រូបទាញវិនិយោគពីបរទេសនោះ គឺសុខសន្តិភាព។ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១ម៉ឺន៦ពាន់នាក់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីអំឡុងវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាធានាឱ្យរោងចក្រ/សហគ្រាសបន្តដំណើរការ ហើយនៅពេលមានបញ្ហាកូវីដ១៩នោះ គឺតំបន់រោងចក្រនេះហើយដែលជាបញ្ហាធំដែលត្រូវគិតគូរជាចាំបាច់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលប្រឹងដាក់វិធានការនានាដើម្បីសង្គ្រោះប្រជាជន កម្មករនិយោជិតឱ្យរួចផុតពីការរាតត្បាតជំងឺកូវីដនោះ។ សម្ដេចតេជោបានលើកឡើងពីវិធានការចាក់ស្រោចវ៉ាក់សាំង និងបានថ្លែងអំណរគុណចំពោះកម្មករនិយោជិតដែលព្រមទទួលយកវ៉ាក់សាំងបង្ការ ដែលជាវិធីដ៏ចាំបាច់ក្នុងការការពារខ្លួនពីជំងឺដ៏កាចសាហាវនោះ។ សម្ដេចតេជោក៏បានលើកឡើងពីការឧបត្ថម្ភប្រាក់ចំនួន៧០ដុល្លារ ជូនដល់កម្មករនិយោជិតដែលត្រូវថៅកែរោងចក្រព្យួរកិច្ចសន្យាការងារ ក្នុងនោះរាជរដ្ឋាភិបាលផ្ដល់៤០ដុល្លារ និង៣០ដុល្លារទៀតបានពីថៅកែរោងចក្រ

    June 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ញើលទ្ធផលនៃជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងបានចាត់ទុកជោគជ័យនេះគឺស្នាដៃជាតិខ្មែទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំសុំយកវេទិកាពីទីនេះផ្ញើជូននូវសមិទ្ធផលទាំងអស់នៃស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនប្រជាពលរដ្ឋទាំងអស់ នេះគឺជាស្នាដៃរបស់ជាតិខ្មែរទាំងមូលតែម្តង»។ សម្តេចតេជោ បានបន្ថែមថា ពិតមែនតែឈ្មោះសម្តេចជាមេដឹកនាំគន្លឹះ

    June 10, 2023
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ក្រុមកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រស្តារឡៃថ៍ ស្ថិតនៅតំបន់សេដ្ឋកិច្ច 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអះអាងថា ពេលបងប្អូននៅខាងក្រៅមិនធ្វើការ រោងចក្រ មិនបានបង្ខំឱ្យផ្តិតមេដៃជាថ្នូរនឹងការចូលធ្វើការនោះទេ ពោលគឺពួកគាត់ជាកម្មករជាអ្នកសម្រេចចិត្តដោយខ្លួនឯង។ ការថ្លែងបែនេះរបស់ក្រុមកម្មករកម្មារិនី ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកថា រោងចក្រមួយបង្ខំឲ្យកម្មករផ្តិតមេដៃ ទើបអនុញ្ញាតឱ្យចូលធ្វើការបាន។ កម្មការិនីដែលកំពុងបម្រើការងារនៅ រោងចក្រស្តារឡៃថ៍ អ្នកនាង ជា វណ្ណនី បានឱ្យដឹងថា «ក្រុមហ៊ុនមិនមានការបង្ខិតបង្ខំឱ្យកម្មករធ្វើការផ្តិតមេដៃនោះទេ ព្រោះក្រុមហ៊ុនគេបាននិយាយ ណែនាំយើងបើយើងស្ម័គ្រចិត្តធ្វើការ យើងផ្តិតទៅ តែបើយើងមិនចង់ចូលធ្វើការ បងប្អូនអាចនៅខាងក្រៅធ្វើការទាមទារបាន»។ ស្ត្រីដែលកំពុងមានផ្ទៃពោះ៨ខែរូបនេះ បានបន្ថែមថា៖ «ខ្ញុំធ្វើការនៅកន្លែងនេះជាង១០ឆ្នាំ កម្មករទាំងអស់នៅក្នុងរោងចក្រនេះស្ម័គ្រចិត្តធ្វើការ

    June 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា ការដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការទូទាត់ប្រាក់ដុល្លារលើទីផ្សារ ដោយមិនបាច់ប្តូរទៅជាប្រាក់រៀល គឺដើម្បីងាយស្រួលទាក់ទាញការវិនិយោគមកពីបរទេស។ សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទារណ៍ចំពោះថៅកែរោងច្រក ដែលត្រូវបើកប្រាក់ខែឲ្យកម្មកររបស់ខ្លួន នៅកម្ពុជាអាចបើកជាប្រាក់ដុល្លារបាន ដោយមិនចាំបាច់យកទៅប្តូរជារូបិយប័ណ្ណជាតិ រួចទើបយកមកបើកប្រាក់ខែឲ្យកម្មករ កម្មការិនីវិញនោះទេ ដែលនេះជាភាពងាយស្រួលមួយក្នុងការទូទាត់ ដែលប្រទេសដទៃមិនមានដូចកម្ពុជាឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើទោះបីជាអនុញ្ញាតឲ្យមានការទូទាត់ជាប្រាក់ដុល្លារក្តី ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង លើកការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អត្រាអតិផរណា [ការកើនឡើងតម្លៃទំនិញ] ដោយរក្សាកម្លាំងទិញនៃប្រាក់រៀល។

    June 10, 2023