- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអំពាវនាវឲ្យរួមគ្នា នៅតាមរោងចក្រនានា ទូទាំងប្រទេសកម្ពុជា ចូលរួមទប់ស្កាត់ កុំឲ្យមានបងតូចបងធំ និងជម្លោះ នៅតាមរោងចក្រ។ ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា
June 13, 2023 - ព័ត៌មានជាតិ
ការអំពាវនាវរបស់សម្តេចតេជោ ដោយសារតែកន្លងនៅពេលដែលមានការដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ ម្ចាស់ផ្ទះជួលមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការដំឡើងថ្លៃដែរ។ សម្តេចបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមានការអំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ក្នុងពេលស្ថានភាពដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច យកបានតិចប្រសើរជាងយកអត់បាន។ នៅតែបន្តអំពាវនាវ ព្រោះកាលពីមុនកម្មករឡើង១០ដុល្លារ ម្ចាស់ផ្ទះឡើង១៥ដុល្លារ ចឹងធ្វើម៉េចឡើងទាន់ថ្ងៃឈ្នួល?។» សម្តេចបានកត់សម្គាល់ថា ចាប់តាំងពីសម្តេចបានអំពាវនាវមក ម្ចាស់ផ្ទះជួលមួយចំនួនមានការយោគយល់មិនដំឡើងថ្លៃជួលដល់កម្មករនោះទេ ដែលផ្តល់ឱកាសឱ្យកម្មករកម្មការិនីនៅសល់ប្រាក់សមរម្យ ខណៈថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវរាជរដ្ឋាភិបាលបានអនុវត្តល្អប្រសើរផងដែរ។ សូមជម្រាបផងដែរថា សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ក្នុងវិស័យវាយណភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានដំឡើងដល់ចំនួន២០០ដុល្លារក្នុងមួយខែ៕ ផ្តល់សិទ្ធិដោយ៖ freshnews
June 13, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង ដែលបានចុះទៅដល់ ឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈ «គិរីរម្យ» ដោយផ្ទាល់បានអះអាងថា នៅតំបន់គិរីរម្យនេះ ពុំមានការកាប់បំផ្លាញព្រៃឈើ ដូចការចោទប្រកាន់របស់ជនខិលខូចមួយចំនួនឡើយ ប៉ុន្តែ តំបន់នេះកាន់តែមានភាពរីកចម្រើនយ៉ាងខ្លាំងលើវិស័យទេសចរណ៍ធម្មជាតិ។ យុវជនរូបនេះ បានរកឃើញថា ក្រុមហ៊ុនដែលវិនិយោគនៅតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» នេះ សុទ្ធសឹងតែជាក្រុមហ៊ុនដែលវិនិយោគផ្នែកអេកូទេសចរណ៍ ពុំមែនជាក្រុមហ៊ុនមកកាប់បំផ្លាញព្រៃឈើដូចការចោទប្រកាន់ និងបំភ្លៃរបស់ក្រុមប្រឆាំងនោះទេ។ ក្រុមហ៊ុនថែមទាំងបានលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ការងារដល់ប្រជាពលរដ្ឋនៅតំបន់នេះ និងផ្តល់ចំណូលជូនរាជរដ្ឋាភិបាល។ លោក មួង សុភ័ក្រ បានបញ្ជាក់ថា៖ «យើងជាយុវជនចង់មកមើលផ្ទាល់ដែលចង់ដឹងថា តំបន់ហ្នឹងវាមានការកាប់បំផ្លាញដូចគាត់និយាយអត់ ជាក់ស្តែងទិដ្ឋភាពនៅតំបន់គិរីរម្យ គឺស្រស់ស្អាតដូចធម្មជាតិពីដើម។
June 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងមានតម្លៃ ជាង៣.៣ពាន់លានដុល្លារ ធ្លាក់ជាង ១ពាន់លានដុល្លារ ស្មើនឹង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃជាង ៤.៣ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ មានតម្លៃ ១.៨ពាន់លានដុល្លារធ្លាក់ចុះ ២៦.១% និងការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃ ៩៣៨លានដុល្លារ ធ្លាក់ចុះ១៧% ខណៈនាំចេញស្បែកជើងក្នុងរយៈពេល៥ខែនេះ ក្នុងទំហំទឹកប្រាក់ ៥៥៨លានដុល្លារ ធ្លាក់ចុះ២០.៤%។ អ្នកឧកញ៉ា
June 12, 2023 - សិល្បៈ
តារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា ដែលជាតារាចម្រៀងមួយរូប ដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យ និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា ហើយក៏ត្រូវបានទស្សនាវដ្តីអាមេរិក Forbes រាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំនោះ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ខណៈលោក ត្រូវបានគេអញ្ជើញឡើងទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា បានបង្ហោះនៅមុននេះបន្តិច។ តាមរយៈខ្លឹមសារសំណេររបស់ កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង
June 12, 2023 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ បុរសជនជាតិអង់គ្លេសម្នាក់ បានព្យាយាមឡើងអគារដែលខ្ពស់បំផុតលំដាប់ទី៥ របស់ពិភពលោកដោយគ្មានប្រើខ្សែសុវត្ថិភាព នាថ្ងៃចន្ទនេះ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូងបានបង្ខំឱ្យបុរសរូបនោះ បោះបង់ចោលសកម្មភាពរបស់ខ្លួនវិញនៅជាងពាក់កណ្តាលទី នៃការឡើងអគារ Lotte World Tower ដែលមានកម្ពស់សរុប១២៣ជាន់ ស្ថិតក្នុងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។ បុរសខាងលើដែលមានវ័យ២៤ឆ្នាំ បានចំណាយពេលជាងមួយម៉ោង ក្នុងការឡើងអគារ ឡូតតេ (Lotte) ស្របពេលដែលប៉ូលិសហើយនិងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រមូលផ្តុំនៅខាងក្រោម។ នៅពេលឡើងដល់ជាន់ទី៧៣ បុរសនោះក៏ត្រូវអាជ្ញាធរកូរ៉េខាងត្បូងបង្ខំឱ្យចូលមកខាងក្នុងអគារបានសម្រេច ហើយឥឡូវប៉ូលិសបានឃាត់ខ្លួនរូបគេ ដើម្បីយកទៅសួរនាំ។ កាសែតកូរ៉េខាងត្បូង Chosun Illbo
June 12, 2023 - ព័ត៌មានអន្តរជាតិ
ការកើនឡើងនៃតម្លៃស៊ុតនៅក្នុងប្រទេសថៃ បានធ្វើឱ្យពាណិជ្ជករ និងអ្នកប្រើប្រាស់មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលការឡើងថ្លៃមួយចំនួន បានបណ្ដាលមកពីកត្តាដូចជា៖ ការខ្វះខាតការផ្គត់ផ្គង់នៅកសិដ្ឋាន និងការកើនឡើងនៃតម្រូវការនាំចេញ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន បាងកកប៉ុស្ដិ៍។ លោក Wanchai Rungmitcharatsaeng ម្ចាស់ហាងស៊ុតអាយុ ៦៥ឆ្នាំ មកពីស្រុកមឿង ខេត្តខនកែន ដែលបានបើកអាជីវកម្មរយៈពេលជាង ២០ឆ្នាំ បានអះអាងថា បច្ចុប្បន្នតម្លៃស៊ុតបានឡើងថ្លៃខ្ពស់បំផុត ជាងពេលណាទាំងអស់។ ហេតុដូច្នេះហើយ អ្នកលក់ជាច្រើនបានឈប់លក់ស៊ុតប្រភេទគ្រាប់ធំ ដែលគេស្គាល់ថាជាស៊ុត ០ ដោយបារម្ភថា វាប្រហែលជាមិនអាចលក់បានដូចជា ប្រភេទគ្រាប់តូចៗ និងថោកជាងនេះទេ។ ឥឡូវនេះ តម្លៃស៊ុត ០ គឺ ១៤៥ បាត
June 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៧៩នាក់ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចំនួន ១,៤៥០នាក់ ស្មើនឹង ២,៩១៧ករណី។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ យុវជនគណបក្សប្រជាជនកម្ពុជា យុវជនស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកពាក់ព័ទ្ធផ្សេងៗទៀត
June 12, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ (Pennsylvania) បាននិយាយថា ស្ពានអាកាសមួយនៅលើផ្លូវ highways ដ៏មមាញឹកបំផុតរបស់សហរដ្ឋអាមេរិក បានបាក់រលំ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថយន្តដឹកប្រេងដែលបើកបរកាត់តាមក្រោមស្ពាន បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវ highways Interstate 95 តភ្ជាប់ទៅកាន់ទីក្រុងធំៗនានានៅតាមបណ្តោយឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ចេញពីរដ្ឋមេន (Maine) ទៅដល់ ភាគខាងត្បូងនៃរដ្ឋផ្ល័រីដា (Florida)។ ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ លោក ចូស សាពីរ៉ូ (Josh
June 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់កងទ័ពនៃកងពលតូចលេខ៧០ សហការដ៏ល្អប្រសើរជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋតាមតំបន់ ទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន
June 12, 2023









