Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ សមាជិកសភាជាន់ខ្ពស់ឥណ្ឌូណេស៉ីម្នាក់ បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា គណៈកម្មាធិការកញ្ចប់ថវិកានៃសភាឥណ្ឌូណេស៉ី បានអនុម័តថវិកាបន្ថែមចំនួន១៥ទ្រីលានរូពីទៀត ឬស្មើនឹង១.០១ពាន់លានដុល្លារអាមេរិក ដើម្បីពន្លឿនដំណើរការសាងសង់រដ្ឋធានីថ្មី នូសាន់តារ៉ា (Nusantara)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។ លោក សាអ៉ីដ អាប់ឌុលឡោះ (Said Abdullah) ប្រធានគណៈកម្មាធិការសភាខាងលើ បាននិយាយថា ថវិកា១៥ទ្រីលាននោះនឹងត្រូវប្រើប្រាស់ ​សម្រាប់ការងារសាងសង់ក្នុងឆ្នាំ២០២៣នេះ បន្ថែមពីលើថវិកា២២ទ្រីលានរូពី (១.៥លានដុល្លារអាមេរិក) ដែលត្រូវបានអនុម័តនាពេលកន្លងមក សម្រាប់​ការអភិវឌ្ឍរដ្ឋធានី នូសាន់តារ៉ា ដែលមានទីតាំងស្ថិតនៅលើកោះបូណេអូ (Borneo)។ ទីក្រុងហ្សាការតា ដែលជារដ្ឋធានីបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូណេស៉ី

    June 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។ ការជូនដំណឹងបែបនេះរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក្រោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា

    June 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអរគុណ និងកោតសរសើរ ដល់គណៈកម្មការរៀបចំការប្រកួតជនពិការអាស៊ាន សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ានទាំងអស់ រួមទាំងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃអត្តពលិកមានពិការភាព និងគាំទ្រពេញទំហឹងការធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។ ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ខ្ញុំសូមអរគុណជាមួយនឹងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការជាតិរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិកមានពិការភាព

    June 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាត្រូវបានម្ចាស់បុរី ឬផ្ទះលែងរឹបអូសផ្ទះ ព្រោះតែគ្មានលទ្ធភាពបង់បន្ត សូមទាក់ទងទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីស្រង់យកទិន្នន័យច្បាស់លាស់ ជាក់លាក់ ងាយស្រួលដោះស្រាយបញ្ហាជូន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានអាស័យដ្ឋាន នៅខាងកើតជាប់វត្តភ្នំ ដែលទាក់ទងតាមលេខទូរស័ព្ទ៖ ០៩២ ២២៥ ៣៣៣, ០១២ ២៣៩ ១៩០, ០១១ ៧១១ ៩៧៩។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ពីការរឹបអូសផ្ទះពីប្រជាពលរដ្ឋ

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ម្ចាស់បុរីទាំងអស់នៅកម្ពុជា ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយសម្រួលផ្នែកហិរញ្ញវត្ថុសម្រាប់ពួកគេ ឬពន្លាតរយៈពេលបង់ ហើយចៀសវាងរឹបអូសដោយសារតែពួកគេខ្វះលទ្ធភាពបង់ប៉ុន្មាន។ ការអំពាវនាវដោយទទូចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលព័ត៌មាន អំពីការរឹបអូសផ្ទះរបស់ម្ចាស់បុរីចំពោះអ្នកដែលខ្វះលទ្ធភាពបង់ ខណៈពួកគេបានបង់រំលោះផ្ទះនោះរយៈពេលច្រើនឆ្នាំមកហើយ ហើយអ្នកខ្លះក៏បង់អស់២ភាគ៣ផងដែរ។ សម្តេចបានរំលឹកថា ក្នុងពេលដែលវិបត្តកូវីដ ធនាគារជាតិក៏ដូចជាមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញហើយ រាប់សែនគណនី គឺការរៀបចំឥណទានឡើងវិញ ដែលរយៈពេលសងត្រូវ៥ឆ្នាំ ប៉ុន្តែអាចបន្ថយឬពន្យារទៅ៧ ឬ៨ឆ្នាំ ឬគាត់អាចយករបស់ដាក់បញ្ចាំដើម្បីពង្រីកទុនរកស៊ីផ្សេងៗ។ សម្តេចបន្តថា «តាមបុរីនានា កិច្ចសន្យាពិតជាមានហើយរវាងអ្នកលក់ និងអ្នកទិញក្នុងការបង់រំលោះផ្ទះ បង់រំលោះរថយន្ត មានកិច្ចសន្យាជាពិសេសគឺបង់រំលោះផ្ទះតែម្តង ខ្ញុំសូមឱ្យម្ចាស់បុរីទាំងអស់

    June 9, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជួបជាមួយកម្មករ កម្មការិនី មិនមែនជាការជួបដើម្បីតែជួបនោះទេ។ តែជាការជួបដើម្បីបានដោះស្រាយពីបញ្ហាតូច រហូតដល់ធំ។ តាមរយៈជំនួបនេះសម្តេចបានដោះស្រាយឱ្យស្ត្រីមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅ បានចេញមុនម៉ោងរយៈពេលយ៉ាងតិច១៥នាទី ជាដើម។ ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរយៈពេល៥ខែដើម ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន ទទួលបានថវិកាចំនួន ៧៣៦.៩០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សហព័ន្ធស្រូងអង្ករកម្ពុជាបានឱ្យដឹងថា ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២

    June 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ជា ច័ន្ទណារ៉ា ជាអគ្គនាយក នៃអគ្គនាយកប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 8, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អើម៉ីនី គូប៉ា ឡូប៉ស (Ermenegilo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្ត ព្រះសីហនុ នៅសាលាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស

    June 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត និងដាក់ឱ្យប្រើប្រាស់កម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឈ្មោះថា Public IDPoor App ដើម្បីឱ្យប្រជាពលរដ្ឋអាចផ្តល់ជាមតិជំទាស់ សំណូមពរផ្សេងៗពាក់នឹងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ពិធីឱ្យប្រើប្រាស់ App នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ, លោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា, លោក Jost Kadel លេខាទី១ ស្ថានទូតនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងលោក លោកស្រី តំណាង ក្រសួង ស្ថាប័ន,

    June 8, 2023