- Khmerpress
- ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ នៅថ្ងៃព្រហស្បតិ៍នេះទាំងម៉ាឡេស៉ីនិងសិង្ហបុរី បានចេញមុខថ្កោលទោសតារាកំប្លែងម្នាក់ ដែលបាននិយាយចំអកលើប្រទេសម៉ាឡេស៉ី ហើយនិយាយលេងសើចថែមទៀត អំពីករណីបាត់យន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៉ី កំលុងការសម្តែងមួយនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។ តារាកំប្លែងខាងលើ ដែលជាស្រ្តីឈ្មោះ ចូសេលីន ឈា (Jocelyn Chia) បានបង្ហោះវីដេអូនៃការសម្តែងនិយាយកំប្លុកកំប្លែងរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គម ខណៈវាបានបង្កឱ្យមានការខឹងសម្បាជាខ្លាំង នៅក្នុងប្រទេសម៉ាឡេស៉ី ហើយបង្ខំឱ្យខាងប្រទេសសិង្ហបុរីចេញមុខសុំទោសខាងម៉ាឡេស៉ីភ្លាមៗ ដ្បិតអ្នកបំប្លែងម្នាក់នោះ មានដើមកំណើតសិង្ហបុរី។ ក្រុមមន្រ្តីសិង្ហបុរីបាននិយាយថា អ្នកកំប្លែង ចូសេលីន ឈា មិនមែនជាពលរដ្ឋសិង្ហបុរីទៀតនោះទេ។
June 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿង ចរិយា បានចេញដីការក្សាការពាររឹបអូសជាបណ្ដោះអាសន្ន និងបង្កកទ្រព្យសម្បត្តិបុគ្គល៣នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋចំនួន៤៥នាក់ ក្រោមរូបភាពវិនិយោគលើ Forex Trade MT4 ដែលមានលុយសរុបចំនួន ២,២៥៦,០០០ដុល្លារអាមេរិក។ ក្នុងដីការក្សាការពារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា បុគ្គល៣នាក់ ដែលត្រូវបានរឹបអូសទ្រព្យសម្បត្តិ និងបង្កកគណនីធនាគារនោះរួមមាន៖ ទី១៖ឈ្មោះ ឯម ចន្ធី អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ អ៊ាត ច័ន្ទបុប្ផា អាយុ៣៨ឆ្នាំ (ប្រពន្ធឈ្មោះ
June 8, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ គឺមិនមាននយោបាយបណ្តេញពលករខ្មែរចេញពីប្រទេសនោះទេ ហើយនឹងបន្តយកចិត្តទុកដាក់ថែមទៀតផង។ ការចេញមកបញ្ជាក់បែនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោតថ្មីៗនេះ បានបដិសេធទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ហើយបក្សក៏មិនដែលពិភាក្សាអំពីការធ្វើបែបនេះដែរ។ ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជាអធិបតីភាពចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី
June 8, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានបដិសេធទាំងស្រុងចំពោះរបាយការណ៍ដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ជាពិសេសគឺពលករដែលមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ គណបក្សទើបជាប់ឆ្នោតនេះបានបញ្ជាក់ថា ពលករបរទេសមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្ម ហើយពួកគេមានតែចង់បង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ជនបរទេសទៅធ្វើការនៅប្រទេសថៃ និងពង្រីកសិទ្ធិទទួលបានការការពារការងារ ដោយមិនគិតពីសញ្ជាតិ។ MFP បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖«គណបក្សឆ្ពោះទៅមុខបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់ថា គណបក្សមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកមកពីប្រទេសជិតខាង»។ គណបក្ស MFP យល់ពីតម្លៃពលករបរទេសនៅក្នុងប្រទេសថៃ ហើយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងមិនទទួលបានជោគជ័យទេ បើគ្មានកម្លាំងពីពលករចំណាកស្រុក។ MFP ប្ដេជ្ញានឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សិទ្ធិនៅក្នុងតំបន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
June 8, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះបានប្រកាសផ្តល់ប្រាក់ចំនួន ២ម៉ឺនដុល្លារ ជូនកម្មករណា ដែលត្រូវថៅកែរោងចក្រកាត់ប្រាក់ខែ បើសិនពួកគេមិនបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេច។ ការប្រកាសផ្តល់ប្រាក់នេះឆ្លើយតបនឹងមនុស្សមា្នក់ ដែលសម្តេចហៅថា «អាក្មេងពាល» នៅប្រទេសបារាំង ដែលរូបគេបង្ហោះថា កម្មកររងការកាត់ប្រាក់ខែ ២០ដុល្លារ បើសិនមិនមកចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន។ សម្តេចបញ្ជាក់ថា ការអំពាវនាវដល់កម្មករណា ដែលត្រូវកាត់ប្រាក់ខែឲ្យចេញមុខនេះ ដើម្បីស៉ើបអង្កេតឲ្យបានច្បាស់ថា មានករណីកាត់ប្រាក់ខែពិត ឬមិនពិត។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត
June 8, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីបើកទីផ្សារកម្ពុជាកាន់តែធំជាងមុន។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដែលចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ធ្វើឲ្យការនាំចេញកម្ពុជាកាន់តែកើនឡើង។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន
June 8, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនអនុញ្ញាតឱ្យនរណាម្នាក់ ធ្វើជាម្ចាស់កម្មសិទ្ធិនៃបទចម្រៀងដែលសម្តេចតែងនោះឡើយ បើទោះបីអ្នកចម្រៀងរូបណាបានច្រៀងនូវបទចម្រៀងនេះមុនក៏ដោយ។ ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជាអធិបតីភាពចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែ ខ្ញុំក៏គួរតែបញ្ជាក់ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយចម្រៀងដែលខ្ញុំតែងទាំងអស់ បើទោះបីអ្នកណាក៏ដោយដែលបានច្រៀងដើម មិនមែនជាម្ចាស់កម្មសិទ្ធិទេ
June 8, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ជនមានពិការភាពនៅតាមរោងចក្រ សហគ្រាសនានា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង ១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងការអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ប្រមាណ ១៨ ០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន០៥ ដែលពិធីនេះប្រព្រឹត្តទៅនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ជនពិការដែលធ្វើការនៅតាមរោងចក្រ បានចេញមុនម៉ោង ដូចជាស្ត្រីមានផ្ទៃពោះ
June 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា), មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ រហូតដល់ជាង៨៣ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជនជាង១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី «ខ្មែរជួយខ្មែរ» កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពុកម៉ែបងប្អូនខ្មែរយើងនៅគ្រប់ទិសទី។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកសប្បុរសរបស់ពុកម៉ែបងប្អូន និងសូមអំពាវនាវឲ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិយើង៕ ផ្តល់សិទ្ធិដោយ៖ freshnews
June 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រមទាំងការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ បានជំរុញបែបនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យលោកលោក ទូ ហ្វី ប្រធានក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសមនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ទូ ហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយសអញ្ចើញជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ
June 8, 2023









