Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់ យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងការអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយលោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម

    June 7, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នាថ្ងៃពុធនេះ មហាសេដ្ឋីចិនមួយរូប បានចូលរួមជាមួយយុវជនចិនរាប់លាននាក់ ក្នុងការប្រឡងចូលមហាវិទ្យាល័យដ៏លំបាក ហៅថា ហ្កៅកៅ (Gaokao) របស់ប្រទេសចិន ខណៈវាជាលើកទី២៧ហើយសម្រាប់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ លោក លាំង ស៉ី (Liang Shi) ដែលបច្ចុប្បន្នមានវ័យ៥៦ឆ្នាំ មានប្រវត្តិធ្លាប់ធ្វើការងារតូចតាចនៅតាមរោងចក្រ រហូតដល់បង្កើតអាជីវកម្ម​ជោគជ័យផ្ទាល់ខ្លួន និងក្លាយជាមហាសេដ្ឋី ប៉ុន្តែរូបលោកនៅរក្សាក្តីសុបិន្តមួយជាប់ជានិច្ច នោះគឺការទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់ក្នុងការប្រឡង ហ្កៅកៅ ដើម្បីអាចចូលសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូល Sichuan University។ សិស្សវិទ្យាល័យចិនជិត១៣លាននាក់ បានចូលរួមការប្រឡងក្នុងឆ្នាំនេះ។ មហាសេដ្ឋីចិនរូបនេះ

    June 7, 2023
  • ព័ត៌មានជាតិ

    (កំពត)៖ ប្រជាពលរដ្ឋប្រមាណ ៩៦នាក់ បានអះអាងថា ពួកខ្លួនបានចាញ់បោក ឧកញ៉ា នួន អក សរុបទឹកប្រាក់ប្រមាណ ១,២៥៤,៥៩៩ ដុល្លារ ដែលមានទីតាំងដីឡូត៍ នៅគម្រោងកំពតឋានសួគ៌ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ និងនៅគម្រោងកំពតហ្វរែស ក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត លើការទិញលក់ដីឡូត៍ ដែលមានលោកឧកញ៉ា នួន អក ជាម្ចាស់គម្រោង មិនព្រមចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យា។ លោកស្រី អ៊ា សុខហេង តំណាងពលរដ្ឋ ដែលបានទិញដីឡូត៍ខាងលើ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន

    June 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អគ្គនាយកក្រុមហ៊ុនចំនួន៨ថែមទៀត ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 7, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អត្តពលិក គង់ សិលា បន្តឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត នៃការប្រកួតក្នុងវិញ្ញាសាលើកទម្ងន់ជនពិការ ប្រភេទទម្ងន់ ១០៧កីឡូក្រាម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនេះជាការឈ្នះមេដាយមាស លើកទី២ របស់រូបគេ ក្រោយការបូកសរុបការលើកទាំង ៣ជុំ ដោយធ្វើបានសរុប ១៥៨គីឡូក្រាម ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលជាតិជនពិការ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៧។ អត្តពលិកជនពិការកម្ពុជា គង់ សិលា គឺជាកីឡាករបុរសដំបូងគេបង្អស់ ដែលបានមេដាយមាស ២គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ហើយជោគជ័យនេះ ធ្វើឲ្យកម្ពុជា កើនមេដាយមាស ៨គ្រឿង៕

    June 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើតាមគម្រោងដើមដំបូង ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានទន្លេមេគង្គក្រោម (កៀនស្វាយ-ល្វាឯម) ផងដែរ ដោយតម្រូវឱ្យអ្នកធ្វើដំណើរត្រូវបង់ថ្លៃទាំងស្ពានទាំងផ្លូវ ប៉ុន្តែដោយការគិតគូរដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាប្រមាណ២៣០,៥៨៨,០០០ដុល្លារអាម៉េរិកចេញថ្លៃសាងសង់ស្ពាននេះ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនចាំបាច់បង់ថ្លៃឆ្លងស្ពាននោះឡើយ។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ជាមួយវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ។ នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា គម្រោងសាងសង់នៅទីនេះ គឺចែងចែកជា២ផ្នែក៖ ទី១-ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-វៀតណាម បាវិត-ម៉ុកបៃ ប្រវែងសរុប១៣៥គីឡូម៉ែត្រ និងទី២-ការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមរវាងស្រុកកៀនស្វាយ

    June 7, 2023
  • ព័ត៌មានជាតិ

    (កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលចំណាយថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់សម្រួលដល់ការធ្វើចរាចរណ៍ និងការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញ ដែលផ្តល់នូវផលចំណេញដល់សេដ្ឋកិច្ចជាតិ។ ប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន

    June 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា និងចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ គ្រោងចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១.៣៥ប៊ីលានដុល្លារអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ

    June 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រមាណ៧ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់ (ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ៖ ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ,

    June 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាត ឱ្យកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់កម្មករនិយោជិតទាំងនោះ។ ទន្ទឹមនឹងការផ្តល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews

    June 6, 2023