- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខាងមុខ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យា សាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់នាក់។ សម្តេចតេជោមានប្រសាសន៍ថា យើងកំពុងត្រៀមចាកចេញពីប្រទេសដែលក្រីក្រតិចតួចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៃឆ្នាំ២០២៧។ សម្តេចតេជោបន្តថា៖ “ទោះបីវាពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុនិងជំងឺ រាតត្បាតប៉ុន្តែខ្ញុំមានជំនឿជាក់លាក់ថាកម្ពុជានិងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧ យ៉ាងយូរ។ ហើយយើងនឹងដើរដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ ដូចដែលអ្វីដែលយើងបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព “។ សម្តេចបន្តថា កំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះវានឹងជំរុញឲ្យយើងដើរដល់គោលដៅនេះ។ ដែលនេះវាមិនមែនចំណុះទៅលើការខិតខំម្នាក់ឯងរបស់រដ្ឋាភិបាលទេគឺជាការខិតខំរបស់តួអង្គទាំងអស់។ ក្នុងនោះក៏មានចំណែកទាក់ទងការរក្សាឲ្យបាននូវសន្តិភាពស្ថេរភាពនយោបាយ បើគ្មានស្ថេរភាពនយោបាយនិងសន្តរភាពគឺកុំនិយាយដល់ការអភិវឌ្ឍ ៕ ប្រភព៖ ក្រសួងព័ត៌មាន
June 5, 2023 - SEA GAMES
(ភ្នំពេញ)៖ គិតត្រឹមម៉ោង ១៖០០នាទី នាព្រឹកថ្ងៃទី០៥ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កំពុងមានមេដាយសរុប ១២គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ២, ប្រាក់ ៥ និងសំរឹទ្ធ ៥គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែបន្តឈរនាំមុខកំពូលតារាង ដោយរកបានមេដាយសរុប ៩៧គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គម សូមឱ្យបញ្ឈប់ការជជែកវែកញែកគ្នាលើបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧» របស់តារាចម្រៀង មាស សុខសោភា តទៅទៀត ព្រោះនាងបានទទួលកំហុស និងសុំការអភ័យទោស ព្រមទាំងលុបចោលនៅបទចម្រៀងនេះរួចទៅហើយ។ ការអំពាវនាវនេះ បន្ទាប់ពីសម្តេចបានឃើញការបញ្ចេញមតិ (Comments) របស់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលចង់ឲ្យមានការចាត់ការតាមផ្លូវច្បាប់ លើតារាចម្រៀង មាស សុខសោភា។ សម្តេចតេជោបញ្ជាក់ថា តាមការឱ្យដឹង ការនិពន្ធផលិតបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧» ដោយសារអ្នកនាង មាស
June 5, 2023 - សង្គម
កូនខ្មែរ-អាមេរិកមួយរូប លោក Charles កំពុងតែបង្កើតប្រវត្តិសាស្ត្រដំបូងគេ នាំយកមុខម្ហូបខ្មែរ ចូលរួមប្រកួតនៅក្នុងកម្មវិធីកម្រិតពិភពលោកមួយ ដែលមានឈ្មោះថា “MasterChef: United Tastes of America” ក្នុងរដូវកាលទី១៣ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក។ យោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Leo San បានបង្ហោះវីដេអូប្រមាណជា ៣នាទី របស់លោក Charles បានបញ្ចេញស្នាដៃ ធ្វើមុខម្ហូបខ្មែរ អាម៉ុក ឬហហ្មុក «AMOK » យកទៅឲ្យChef ភ្លក់ ដើម្បីទទួលបាន Yes ពីគណៈកម្មការ។ បន្ទាប់ពីគណៈកម្មការ
June 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអរគុណតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា ដែលបានលុបចេញនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ពីបណ្តាញសង្គម។ តាមរយៈសារបង្ហោះលើ Telegram ភ្ជាប់ជាមួយសារសុំទោសរបស់តារាចម្រៀង មាស សុខសោភា, សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «អរគុណកូនស្រី មាស សុខសោភា ដែលបានលុបចេញនូវបទចម្រៀងនេះ ពីបណ្តាញសង្គម»។ សូមជម្រាបជម្រាបថា នៅយប់មិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារសំឡេងពិសេសមួយ ដោយស្នើឲ្យតារាចម្រៀង មាស
June 5, 2023 - ព័ត៌មានជាតិ
(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានណែនាំដល់បណ្តាលអភិបាលរាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ សូមកុំបណ្តោយឲ្យពួកគាត់ឈានដល់ការឡើងដល់តុលាការ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ជាមួយអស់លោកខេត្តទាំងអស់ [អភិបាលខេត្ត] កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករ ជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុត កុំរង់ចាំតែក្រសួងការងារ គឺអស់លោកចៅហ្វាយខេត្តត្រូវតែនាំមុខ
June 3, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសារទ ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះនារីថៃ ១១-៩ លើវិញ្ញាសានារី (៣នាក់ ទល់ ៣នាក់) នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។ នេះជាមេដាយមាសលើកដំបូង នៃការដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា លើកប្រភេទកីឡាបាល់បោះរទេះជនពិការផ្នែកនារី ក្នុងវិញ្ញាសា (៣នាក់ ទល់ ៣នាក់) និងជាការការពារមេដាយមាស បានសម្រេចរបស់ក្រុមកម្ពុជា បន្ទាប់ពីធ្វើបាននៅអាស៊ាប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌុនេស៊ី
June 3, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃ ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ ដោយសម្ដេចបានផ្តាំទៅអ្នកនយោបាយទាំងនោះសូមមើលឱ្យឆ្ងាយពីប្រទេសថៃ ព្រោះការបណ្តេញពលករបរទេសចេញនេះ នឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃខ្លួនឯងទៅវិញទេ។ សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «មិនទាន់បានអីផង អ្នកនយោបាយនៅប្រទេសថៃបានគំរាមបណ្ដេញចេញនូវពលករខ្មែរ និងពលករឡាវទៅហើយ។ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ (ថៃ) ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយទៅហួសពីប្រទេសថៃ»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមអ្នកនយោបាយឈ្នះឆ្នោតនៅប្រទេសថៃថា នយោបាយបណ្ដេញពលករបរទេសចេញនេះអាចនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចថៃ មិនគ្រាន់តែគ្រោះថ្នាក់ដល់ជីវភាពពលករខ្មែរ និងពលករឡាវប៉ុណ្ណោះទេ តែនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅតាមសហគ្រាសក្នុងប្រទេសថៃ ដែលកំពុងត្រូវការកម្លាំងពលកម្មជាចាំបាច់។ សម្ដេចតេជោបានបន្តទៀតថា នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា
June 3, 2023 - SEA GAMES
(ភ្នំពេញ)៖ ៣ប្រភេទកីឡាកំពុងចាប់ផ្តើមប្រកួតនាព្រឹកនេះ ស្របពេលពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងធ្វើឡើងនៅល្ងាចនេះ សម្រាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។ ៣ប្រភេទកីឡាដែលកំពុងចាប់ផ្តើមប្រកួតនាព្រឹកនេះ មានកីឡាអុក, កីឡាបាល់បោះរទេះ និងកីឡាវាយសីជនពិការ ក្នុងនោះក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ក្នុងការប្រកួតការពារមេដាយមាស របស់កម្ពុជា ដោយត្រូវជួបក្រុមថៃ នាព្រឹកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
June 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្ដិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា កុមារគឺជាធនធានដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។ ដោយយកគំរូតាមសម្តេចតេជោ ហ៊ុន
June 3, 2023









