Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលព័ត៌មានថា មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ចូនទៅធ្វើការនៅប្រទេសអូស្ត្រាលីបាន។ ក្រសួងសូមបញ្ជាក់ថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ចូនពលករ កម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ។ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី។ ទន្ទឹមនេះ យោងតាមអនុក្រឹត្យលេខ១៩០អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រង លើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន រាល់ការបញ្ជូនពលករទៅធ្វើ ការនៅបរទេស

    June 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ ក្នុងចេតនារារាំងដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការចេញមកអំពាវនាវរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីឃើញការចែកចាយនូវសារជារូបភាព និងវីដេអូរបស់បុគ្គលមួយចំនួនតាមបណ្ដាញសង្គម ដោយពួកគេបានឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឲ្យទៅបោះឆ្នោត ព្រោះតែគ្មានគណបក្សភ្លើងទៀនក្នុងបញ្ជីបោះឆ្នោត។ គ.ជ.ប សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖ *ទី១៖ ការដែល គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ បញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន​គឺជាការអនុវត្តច្បាប់ ហើយសូមជ្រាបថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ដោយ គ.ជ.ប បានអនុវត្តដោយស្មើភាព

    June 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សុខសន្តិភាពដែលរកបានមកដោយលំបាកក្រោមបាតដៃ និងបញ្ញាញាណ​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កំពុងនាំមកនូវការរីក​ចម្រើនលូតលាស់យ៉ាងលឿនលយសម្រាប់ជាតិកម្ពុជា។ សមិទ្ធផលហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែកដឹកជញ្ជូនជាច្រើនក៏ត្រូវបានលេចចេញជារូបរាងឡើងបន្តបន្ទាប់បម្រើជាឧត្តមប្រយោជ​ន៍ដ៏ថ្លៃថ្លាសម្រាប់ប្រជាជាតិកម្ពុជា ដែលធ្លាប់តែកម្សត់វេទនាកាលពីអតីតកាលនោះ។ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើទឹកដីកម្ពុជា គឺផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត នឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នាព្រឹក​ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះហើយ។ ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីឆ្នាំ២០២២នោះ។ ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវប្រព្រឹត្តទៅក្រោម​អធិប​តី​​ភាព​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯក​អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ពិធីថ្ងៃស្អែកនេះ

    June 6, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តដោះស្រាយវិវាទទំនាស់ដីធ្លីដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ចៀសវាងការពន្យារពេលដោះស្រាយ ដែលធ្វើឲ្យពួកគាត់នាំគ្នាមកតវ៉ាដល់សាលាខេត្តកំពង់ធំ។ លោក ងួន រតនៈ បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ លោកបានជំរុញឲ្យមន្រ្តីសុរិយោដី ត្រូវធ្វើយ៉ាងណាសម្របសម្រួល និងចែកប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងសម្របសម្រួលចំពោះដីដែលមិនទាន់បានទទួលប្លង់កម្មសិទ្ធិ ដោយពន្យល់ពីមូលហេតុ និងភាពលំបាករបស់ក្រុមការងារថ្នាក់ខេត្តក៏ដូចជាក្រុមការងារថ្នាក់ក្រសួងក្នុងការចេញប្លង់កម្មសិទ្ធិ។ លើសពីនេះទៅទៀត ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ, លោកបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាការពារសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធានាថាការបោះឆ្នោតគ្រប់ការិយាល័យទាំងអស់ត្រូវប្រកបទៅដោយភាពរលូន និងសុខសុវត្ថិភាព។ អភិបាលបានក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាព និងអភិបាលក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាពង្រឹងនៅ វិន័យការងារក្នុងពេលប្រជុំរៀងរាល់ខែក្នុងករណីចាំបាច់ដែលអវត្តមាន នៅក្នុងកិច្ចប្រជុំបើអវត្តមានត្រូវ

    June 6, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានសេចក្ដីជូនដំណឹងដល់សាធារណពីការបិទចរាចរណ៍សម្រាប់រថយន្តធន់ធ្ងន់លើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណូចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចាប់ពីម៉ោង១រំលងអធ្រាត្រ រហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ សេចក្ដីជូនដំណឹងនេះបញ្ជាក់ថា ការបិទចរាចរណ៍នេះ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិតប្រវែង ១៣៥,១០ គីឡូម៉ែត្រ និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៣,៧ គីឡូម៉ែត្រ។ សូមអានសេចក្ដីជូនដំណឹងរបស់មន្ទីរដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបរិភោគផ្លែឈើដែលមានគ្រាប់ធំៗ ដោយប្រុងប្រយ័ត្ន និងមិនគួរបរិភោគទាំងគ្រាប់ឡើយ ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ មានអ៊ំប្រុសម្នាក់អាយុ ៤៨ឆ្នាំ មកពីខេត្តតាកែវ បានចូលមកមន្ទីរពេទ្យកាល់ម៉ែត ដោយមានអាការៈឈឺចុកឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះមានប្រហែលជិតមួយខែហើយ គឺបន្ទាប់ពីគាត់បានពិសា ផ្លែម៉ាក់ប្រាង ដោយមិនបានយកគ្រាប់ចេញ។ តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ គឺគាត់បានពិសាផ្លែម៉ាក់ប្រាងជាច្រើនគ្រាប់តាំងពីដើមខែមេសា ពោលគឺប្រហែលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបន្តពិសានៅថ្ងៃបន្តបន្ទាប់មកទៀត ដោយពុំបានយកគ្រាប់ចេញទេ។ ប្រហែលជា ៤

    June 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C *

    June 6, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ តាមរយៈគម្រោងដោះលែងសត្វព្រៃ ក្នុងឧទ្យានជាតិអង្គរ ដែលចាប់ផ្តើមពីឆ្នាំ២០២១មក យ៉ាងហោចណាស់មានសត្វព្រៃកម្រ និងជិតផុតពូជ១០ប្រភេទ មានចំនួនប្រមាណ ៤០ក្បាល ត្រូវបាននាំមកលែង និងកើតកូននៅក្នុងឧទ្យានជាតិអង្គរ ដើម្បីឱ្យក្លាយជាចំណែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីទេសចរណ៍បែបប្រវត្តិសាស្ត្រ។ ការលែងសត្វព្រៃកម្រនៅក្នុងឧទ្យានជាតិអង្គរនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះធ្វើទស្សនកិច្ចទីតាំងលែងសត្វព្រៃកម្រនៅក្នុងឧទ្យាជាតិអង្គរ លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា «ស្រុកខ្មែរជិតអស់សត្វព្រៃ គឺមកពីអន្ទាក់ អន្ទាក់ជាមូលហេតុធ្វើឱ្យខ្លាធំ បានវត្តមាននៅស្រុកខ្មែរអីឡូវ គេចាប់មេ មានកូន គេចាប់ទាំងអស់»។

    June 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៥ខែ ពោលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១៦,០៦៥,៨២៩ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៤៤,៧៥៧នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែឧសភា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២,០៣៤,៦២៣ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៤៥,៧៤៩នាក់។ សូមជម្រាបថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៦៨៩,៥១៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ

    June 5, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសាទរ! កីឡាករ វ៉ាន់ វុន ដែលបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ T54 ចំងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

    June 5, 2023