Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការចុះផ្សាយព័ត៌មានរបស់ផេក Cambodia Express News ដែលសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកមួយមានឈ្មោះថា Cambodia Express News ដែលមានលក្ខណៈញុះញង់ បង្កឲ្យមានការរើសអើង បំផុសបំផុល ប្រមាថមើលងាយ មកលើមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់ ដោយបានប្រៀបសមត្ថកិច្ចថាជា “ចោរ” ពាក្យមួយនេះគឺ ធ្ងន់ធ្ងរណាស់ សម្រាប់សមត្ថកិច្ចជាមន្ត្រីនគរបាលជាតិ អ្នកអនុវត្តច្បាប់ បែរជាសារព័ត៌មានខ្វះវិជ្ជាជីវៈមួយនេះ ចុះផ្សាយប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលើមន្ត្រីនគរបាលជាតិ។ ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    June 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានជូនដំណឹងអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ៨,៨៣១នាក់ នៃរោងចក្រ ទាំង១៩ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារ តីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ក្រសួងបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគតាមប្រព័ន្ធធនាគារអនឡាញ ចំនួនជាង៥២ម៉ឺនដុល្លារអាមេរិក ពីសំណាក់សប្បុរសជនជាង១២ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីការចូលរួមយ៉ាងផុសផុល របស់សប្បុរសជនរាប់ម៉ឺននាក់ ជាមួយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៣នេះ។ នេះបើតាមការឲ្យដឹងពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ លោក រស់ សីលវ៉ា ក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់

    June 2, 2023
  • សង្គម

    វីដេអូមួយកំពុងការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងប្រុសម្នាក់ ឈ្មោះ សូត្រ សុខនឿន អាយុ​១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ ព្រោះតែជីវភាពក្រលំបាក ក្មេងប្រុសនោះ​បាននិយាយទាំងទឹកភ្នែក សុំច្បាប់លោកគ្រូចំនួន ២ថ្ងៃ ដើម្បីជួយដល់ម្ដាយទៅលាងចានឱ្យគេនៅតាមរោងការ ដែលទស្សនីយភាពនេះ បានធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក និងរំជួលចិត្ត អួលដើមករ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ បើយោងតាមការបង្ហោះពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា ស៊ិន សាវន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ តាមរយៈ ខ្លឹមសារសំណេរ បានសរសេររៀបថា៖ «ជិវិតលំបាកក៏មិនបោះបង់ការសិក្សាដែរ! គួរឱ្យអាណិតខ្លាំងណាស់ប្អូនប្រុស សូត្រ សុខនឿន អាយុ ១០ឆ្នាំ រៀនថ្នាក់ទី២ ព្រោះតែជីវភាពនិងដើម្បីជួយដល់ម្តាយនិងប្អូនៗម៉ោងសម្រាកពីការសិក្សាទៅលាងចានឱ្យគេជាមួយម្តាយតាមរោងការ

    June 2, 2023
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងម៉ាវ៉ា (Mawar) កាន់តែជិតបោកបក់មកដល់ ដោយនឹងនាំមកនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ជំរុញឲ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ ឲ្យធ្វើការជម្លៀសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។ ព្យុះទីហ្វុងម៉ាវ៉ា (Mawar) ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញលើកោះហ្កាំ (Guam) កាលពីដើមសប្តាហ៍នេះ បានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិច ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះដ៏ធំមួយរបស់ជប៉ុន គឺកោះហុនស៊ូ (Honshu) នៅពេលរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ មន្រ្តីឧតុនិយមព្រមានថា វានៅតែមានគ្រោះថ្នាក់ដែលខ្យល់សើមពីព្យុះទីហ្វុង ប្រែទៅជាភ្លៀងធ្លាក់ជោគជាំ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីទឹកជំនន់សម្រាប់ប្រជុំកោះអូគីណាវ៉ា (Okinawa) និងផ្នែកខ្លះនៃកោះស៉ីកូគុ

    June 2, 2023
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ស្លាបមាន់ខូចគុណភាពនាំចូលពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់បាន និងដុតកម្ទេចចោល នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត, កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការសម្របសម្រួលនិតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ:2BH-9510 ដឹកស្លាបមាន់បង្កក នៅចំណុចគល់ស្ពានក្រវាត់ក្រុងទី២

    June 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគជំនួយមនុស្សធម៌ចំនួន បីសែនដុល្លារអាមេរិកដល់មីយ៉ាន់ម៉ា។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ មនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួង

    June 2, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចំពប់ជើងដួលនៅលើវេទិកា ខណៈរូបលោកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតយោធា នៅឯសាលាកងទ័ពអាកាស ក្នុងរដ្ឋ Colorado នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។ ភ្លាមៗនោះដែរ សេតវិមានបានចេញមកបញ្ជាក់ថាលោក បៃដិន មិនបានរងរបួសអ្វីនោះទេ រី​ឯលោក បៃដិនផ្ទាល់ក៏បានក្រោកឈរដើរទៅរកកៅអីអង្គុយដោយ ខ្លួនឯងផងដែរ។ នៅពេលលោក បៃដិន ងើបឈរ លោកបានចង្អុលទៅកាន់វត្ថុម្យ៉ាង ដែលធ្វើឱ្យលោកចំពប់ជើងដួល ហើយវត្ថុនេះត្រូវបានគេបញ្ជាក់ថាគឺជា ជាថង់ខ្សាច់តូចៗចំនួន២ ដែលគេប្រើដើម្បីទ្រឧបករណ៍ Teleprompters។ គួរបញ្ជាក់ថា

    June 2, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ទង់ព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានរៀបចំពិធីបង្ហូតជាផ្លូវការហើយនាព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនានេះ នៅមុខពហុកីឡដ្ឋានជាតិមរតកតេជោ ជាទីតាំងបើក និងបិទការប្រកួតតែម្តង។ ពិធីបង្ហូតទង់ប្រចាំយុទ្ធនាការមានរយៈពេល ២ម្តងនេះដែរ គឺត្រូវបានប្រារព្ធធ្វើឡើងមុន ១ថ្ងៃនៃពិធីបើកជាផ្លូវការ ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមទាំងលោក ថោង ខុន និងលោក វ៉ាត់ ចំរើន រួមទាំងថ្នាក់ដឹកនាំមកពី ១០ប្រទេសក្នុងតំបន់អាស៊ានផងដែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMAPGOC សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ទៀតផង៕

    June 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើង។ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (គ.ប.ក.) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួក ថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

    June 2, 2023