- Khmerpress
- សង្គម
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។ ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។
June 2, 2023 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះសារ នៅមុននេះបន្តិច ដោយបញ្ជាក់ថា ខេត្តព្រៃវែង នឹងមិនមានការបាញ់ល្បឿនយានយន្តទៀតទេ។ ស្នងការនគរបាលខេត្តព្រៃវែង បានកើនរលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ គោរពជីវិតមនុស្សតាមដងផ្លូវ។ ប្តូរមកតឹងតែងបំផុតអ្នកបើកបរមានគ្រឿងស្រវឹង ពិសេសមានសារធាតុញៀន ៕ ប្រភព៖ Chhoeun Bunchhorn (ឈឿន ប៊ុនឆន)
June 2, 2023 - SEA GAMES
(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវចាប់ផ្ដើមការប្រកួត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះហើយ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល(សាលដំរី) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ទាំងផ្នែកបុរស និងនារី ខណៈក្រុមកីឡាការិនីកម្ពុជា ត្រូវការពារតំណែងមេដាយមាសរបស់ខ្លួនលើវិញ្ញាសានេះ ។ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ចំពោះផ្នែកបាល់បោះជិះរទេះបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម គឺមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា គ្រាដែលផ្នែកនារី មានបេក្ខភាព
June 2, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិកមិនគួរត្រូវយកទៅប្រើប្រាស់ ដើម្បីវាយប្រហារចូលក្នុងទឹកដី នៃប្រទេសរុស្ស៉ីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៣។ លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា «យើងមិនបានប្រាប់ពួកគេឱ្យវាយប្រហារនៅកន្លែងណា ហើយយើងក៏មិនបានប្រាប់ពួកគេមិនឱ្យវាយប្រហារនៅកន្លែងណាដែរ។ ចុងក្រោយបំផុត គឺមានតែប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេបញ្ជាការយោធារបស់លោកប៉ុណ្ណោះ ដែលជាសម្រេចចិត្តអំពីអ្វីដែលពួកគេនឹងត្រូវធ្វើ។ យ៉ាងណាក្តី
June 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិនជួយផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច រយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច និងគ្រូបង្គោលបន្ថែមទៀត លើការគ្រប់គ្រងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ហ៊ុយ ហាន់សុង រដ្ឋលេខាធិការ និងជាតំណាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយប្រតិភូក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក អ៊ូ យានអ៉ី (WU Yanyu) អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយច្បាប់ និងបទប្បញ្ញត្តិ នៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ នាឱកាសនោះ លោក
June 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ (CKFTA) បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាមលោក ប៉ែន សុវិជាតិ គិតមកដល់ពេលពេលនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ បានអនុវត្ដប្រមាណ៥ខែមកហើយ ដោយបានចាប់ផ្ដើមអនុវត្ដ តាំងពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ឲ្យដឹងថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-កូរ៉េ ក្នុងរយៈពេល៤ខែ
June 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងមហាព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (The 32nd SEA Games and The 12t ASEAN Para Games 2023) ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព
June 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការកែសម្រួលសេចក្ដីជូនដំណឹងលេខ ០៤៦/២៣ សជណ.ច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ដីពី ការបញ្ចៀសចរាចរ យានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣៖ ផ្តល់សិទ្ធិដោយ៖ freshnews
June 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជា ឲ្យមានការវិវត្តរីកចម្រើន រួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ របស់កម្ពុជា និងជាពិសេសបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ ធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន ដោយបាននាំយកភាពយន្តជាតិ អន្តរជាតិជិត២០០ចំណងជើង ចាក់ជូនទស្សនាដោយឥតគិតថ្លៃ។ ថ្លែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ុក
June 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០រៀលមានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រ មានន័យថាតម្លៃដដែល ៕
June 1, 2023









