Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ឧកញ៉ាចំនួន៣រូប ដំឡើងជាអ្នកឧកញ៉ា។ អ្នកឧកញ៉ាដែលទទួលបានគោរមងារថ្មីនោះ រួមមាន៖ ១. អ្នកឧកញ៉ា ភូ ហុងស៊ួន ស៉ីគង់ទ្រីវ ២. អ្នកឧកញ៉ា ហាន់ ឃាង ៣. អ្នកឧកញ៉ា វិញ ហួរ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អភិបាលក្រុមហ៊ុនចំនួន៤ ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ក្នុងសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះ

    June 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១១ប្រភេទថែមទៀត ​ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិតផលកសិកម្មទាំង១១ប្រភេទនោះ សុទ្ធសឹងជាជលផលគ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រ​​។ នេះបើតាមលោក​ ប៉ែន​ សុវិជាតិ​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួពាណិជ្ជកម្ម បានឲ្យដឹងនៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣។ លោក​ ប៉ែន​ សុវិជាតិ​ បានថ្លែងថា​ ពិធីសារចំនួន៣ ស្តីពីលក្ខខ័ណ្ឌ​តម្រូវនាំចូល​ សម្រាប់ផលផលិតផលជលផលកម្ពុជា​ ត្រូវបានចុះហត្ថលេខា​រវាងប្រទេសចិន​ និងកម្ពុជា​រួចរាល់ ដូច្នេះប្រទេសកម្ពុជាអាចនាំចេញ​ផលិតផលជលផល​ គ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សាចិនបាន។ ប៉ុន្តែរាល់ការនាំចេញ​ក្រុមហ៊ុន ដែលមានបំណងនាំចេញ​ ត្រូវធ្វើការចុះបញ្ជីនៅអគ្គរដ្ឋបាលគយចិន (GACC) មុនពេលនាំចេញ។ លោកបានបន្ដទៀតថា​

    June 1, 2023
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ស្ត្រីជាអាជីវករលក់ដូរម្នាក់ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានជនសង្ស័យ២នាក់ ស្លៀកពាក់ឯកសណ្ឋានជាបុគ្គលិកអង្កការ ចូលផឹកកាហ្វេ ឃើញឱកាសល្អ ក៏លួចយកកាបូបលុយនៅក្នុងកន្ត្រករបស់គាត់ អស់ប្រមាណជា២លានរៀល គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣។ បើតាមការរៀបរាប់របស់ស្ត្រីជាជនរងគ្រោះឈ្មោះ ហ៊ិន ខេមរា អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកលក់ដូររស់នៅភូមិឃុំកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូចូលមកផឹកកាហ្វេនៅផ្ទះរបស់គាត់ ដោយស្លៀកពាក់ឯកសណ្ឋានជាបុគ្គលិកអង្គការ។ បន្ទាប់មកជនសង្ស័យទាំង២នាក់នោះ បានសួរនាំគាត់ថា មានបងប្អូនដែលជាជនពិការដែរ ឬទេ ខណៈនោះដែរ ជនរងគ្រោះបានឆ្លើយតបទៅបុគ្គលិកទាំង២នាក់នោះថា នៅក្នុងភូមិរបស់គាត់ ប្រហែលជាមានបងប្អូនដែលជាជនពិការ។ ជនរងគ្រោះបាននិយាយរៀបរាប់បញ្ជាក់ទៀតថា ស្របពេលដែលកំពុងនិយាយសួរនាំគាត់

    June 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 1, 2023
  • ព័ត៌មានជាតិ

    (កំពត)៖​ លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២៣នេះ​ បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ នៅក្នុងខេត្តកំពត និងកែប និងចុះពិនិត្យដំណើរការផលិតនៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete)។ បើតាមលោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ គិតត្រឹមចុងខែឧសភានេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ២៣.១២% ក្នុងនោះដែរ (១) ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤.៩៧គ.ម

    May 30, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ អាជ្ញាធរក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ចាប់ផ្តើមបិទភ្លើងតាមដងផ្លូវដើម្បីសន្សំសំចៃថាមពលជាតិ ចំពេលមានសីតុណ្ហភាពខ្ពស់បំផុត ដែលនាំមកនូវការកើនឡើងនៃតម្រូវការនៅក្នុងផ្នែកខ្លះ នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។ ខណៈដែលមន្ត្រីឧតុនិយមព្រមានថា រលកកម្តៅអាចបន្តរហូតដល់ខែមិថុនា អាជ្ញាធរបានកាត់បន្ថយការប្រើប្រាស់ អគ្គិសនីតាមទីសាធារណៈនៅទីក្រុងជាច្រើន បន្ទាប់ក្រុមហ៊ុនអគ្គិសនីរដ្ឋ (EVN) អះអាងថា ការកើនឡើងតម្រូវការប្រើម៉ាស៊ីនត្រជាក់ អាចដាក់បន្ទុក ដល់បណ្តាញអគ្គិសនីជាតិបន្ថែមទៀត។ ដើម្បីដោះស្រាយបញ្ហានេះ ទីក្រុងហាណូយនឹងបើកភ្លើងបំភ្លឺនៅទីសាធារណៈ យឺតជាងធម្មតាកន្លះម៉ោង ហើយបិទភ្លើងលឿនជាងមុនកន្លះម៉ោង ខណៈការបើកភ្លើងបំភ្លឺនេះ ធ្វើឡើងតែនៅតាមដងផ្លូវធំៗ និងនៅតាមសួនច្បារសាធារណៈប៉ុណ្ណោះ។ គួរបញ្ជាក់ថា បើតាមមន្ត្រីឧតុនិយម សីតុណ្ហភាពនៅសប្តាហ៍នេះត្រូវបានគេរំពឹងថា នឹងមានចន្លោះពី ២៦ទៅ

    May 30, 2023
  • ព័ត៌មានអន្តរជាតិ

    ស៊ុយអែត៖ ត្រីបាឡែនដែលជាចារកម្មរបស់រដ្ឋាភិបាលរុស្ស៊ីត្រូវបានគេប្រទះឃើញបង្ហាញខ្លួនតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី២៩ ខែឧសភានេះ។ តាមការកត់សម្គាល់ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីប្រភេទនេះធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នេរសមុទ្រនៃប្រទេសន័រវេស កាលពីអំឡុងឆ្នាំ ២០១៩។ បើតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ចារកម្មដ៏ឆ្លាតវ័យនេះមានអាយុប្រហែលជា ១៣-១៤ឆ្នាំ ត្រូវបានបណ្តុះបណ្តាលនិងហ្វឹកហាត់ដោយក្រុមអ្នកជំនាញរុស្ស៊ី ហើយវាបានរួមចំណែកបំពេញការងារសំខាន់ៗជាច្រើនក្នុងវិស័យយោធាជើងទឹករបស់រុស្ស៊ី។ ប្រភពខាងលើបានបន្តថា ការបង្ហាញខ្លួនរបស់ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីនៅពេលនេះគឺទំនងជាកើតឡើងក្រោយពេលវាបានបញ្ចប់បេសកកម្មរយៈពេល ៤ឆ្នាំនៅក្នុងប្រទេសន័រវេស ហើយត្រូវបន្តបេសកកម្មថ្មីនៅដែនសមុទ្រនៃប្រទេសស៊ុយអែតវិញម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    May 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងនាំយកឱកាសការងារសរុបប្រមាណ ១ម៉ឺន ៥ពាន់ កន្លែងពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗ ដូចជា៖ សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តគោលដៅចំនួន៤ ចាប់ពីថ្ងៃស្អែកនេះទៅ។ កម្មវិធី «វេទិកាទស្សនកិច្ចការងារ» នេះ នឹងចាប់ផ្តើមដំបូងក្នុងខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែឧសភា នេះ

    May 30, 2023