- Khmerpress
- ព័ត៌មានជាតិ
(កែប)៖ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ខេត្តកែបនឹងបញ្ចប់ទាំងស្រុងពាក់ព័ន្ធការបន្ទោបង់ពាសវាលពាសកាលតាមផែនការត្រឹមពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ការលើកឡើងបែបនេះ ខណៈលោក ជ្រុន ថេរ៉ាវ៉ាត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្វើជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យតាមដាន ស្តីពីលទ្ធផលនៃការជំរុញស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នៅខេត្តកែប នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកែប ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងមន្ត្រីរាជការពាក់ព័ន្ធក្រោមឱវាទ។ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន ១៩៨ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់
May 30, 2023 - ព័ត៌មានជាតិអភិបាលខេត្តកណ្ដាល ចែកប្លង់ដីរឹង ២,២៤១បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ភូមិ នៅស្រុកល្វាឯម និងហាមយកលុយពីពលរដ្ឋ
(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋក្នុងភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធិរបស់ខ្លួន។ ស្ថិតក្នុងពិធីចែកវិញ្ញាបនបត្រកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកអភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយកចិត្តទុកដាក់បំផុត លើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការវាស់វែងដីធ្លី
May 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារ នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។ ការសម្រេចបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សំណើរសុំចម្រើនពរបិណ្ឌបាត
May 30, 2023 - ព័ត៌មានជាតិ
(កំពត)៖ ទីលានទុកដាក់សំរាមក្នុងកំពតនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួង ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរដែនដីក្នុងខេត្តកំពត ប្រជាពលរដ្ឋ និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូប។ លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន ក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន
May 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងជំនួបតាមទូរស័ព្ទជាលើកទី២ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការផ្តល់ជំនួយមនុស្សធម៌ក្នុងការបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ នេះបើតាម សេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ លោកប្រធានាធិបតី បានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ លោកក៏បានធ្វើការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២
May 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីអ៊ុយក្រែនថា កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការបញ្ជាក់ជំហរនេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ រវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីអ៊ុយក្រែន ដែលជំនួបនេះធ្វើឡើងតបតាមសំណើរបស់ លោក ហ្សេលិនស្គី។ «សម្តេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ និងលោក ហ្សេលិនស្គី។
May 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់ មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ
May 30, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ យុវតីម្នាក់ដែលជាអ្នកលក់ក្រឡាន នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចេញមកបកស្រាយក្រោយឃើញព័ត៌មានចែកចាយថា នាងត្រូវបានគេចាប់ដាក់ឡាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ តាមរយៈវីដេអូបកស្រាយ នៅចំពោះមុខសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី យុវតីឈ្មោះ ស៉ីមាន អាយុ១៩ឆ្នាំ បានអះអាងថា ក្នុងហេតុការណ៍នៅថ្ងៃនោះ គឺនាងមិនត្រូវបានគេល្បូងចាប់ខ្លួននោះទេ ពោលនាងព្រមឡើងជិះរថយន្ដជាមួយមនុស្សដែលនាងស្រលាញ់ប៉ុណ្ណោះ។ យុវតីដដែលរូបនេះ ក៏បានច្រានចោលរាល់ការបង្ហោះព័ត៌មានទាំងឡាយ ដែលលើកឡើងថា នាងត្រូវបានគេចាប់ខ្លួន ដែលនោះមិនមែនជាការពិតនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews សូមទស្សនាវីដេអូបកស្រាយនៅខាងក្រោម៖
May 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានចេញសេចក្ដី ជូនដំណឹងដល់សាធារណជន សប្បុរសជនទាំងក្នុង និងក្រៅប្រទេស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា៖ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាម ផ្លូវការរបស់មូលនិធិតន្ធបុប្ផាកម្ពុជា, ធនាគារដៃគូរ, និងក្រុមហ៊ុនដៃគួរសហការ ក៏ដូចជាតាមរយៈសារព័ត៌មានជាច្រើនផងដែរ។ សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា
May 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន៖ ផ្តល់សិទ្ធិដោយ៖ freshnews
May 29, 2023









