- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី សម្ដេចសុធារស ចាប់ពីស្តុបនាគបាញ់ទឹក ដល់ស្តុបជលផល ចាប់ពីម៉ោង ០៥:០០នាទីព្រឹក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប
May 29, 2023 - SEA GAMES
(ភ្នំពេញ)៖ នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងមកដល់ ពោលគឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នៅតាមបណ្ដាទីលាន ក្នុងរាជធានីភ្នំពេញ។ ក្រឡេកមកចាប់អារម្មណ៍ប្រតិភូកីឡា ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះ គឺមានចំនួនសរុប ២,៦៩២នាក់ មកពី ១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ខណៈថៃ គឺជាប្រទេស ដែលបញ្ចូនអត្តពលិកមកប្រកួតច្រើនជាងគេ ក្នុងនោះមានអត្តពលិក ៣០៤នាក់ និងមន្ដ្រីបច្ចេកទេស ៣២៥នាក់ សរុប ៦២៩នាក់។ ចំណែកឥណ្ឌូនេស៊ី បញ្ជូនប្រតិភូកីឡាសរុប ៥៨០នាក់ (អត្តពលិក ២៧៥នាក់
May 29, 2023 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វក្រពើត្រីចំនួន២៥ ក្បាលមានទម្ងន់ចាប់ពី២៥ទៅ៤០គីឡូក្រាម ត្រូវបានផ្នែកនាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាំយកមកពីខេត្តសៀមរាប មកលែងក្នុងបឹងធម្មជាតិមួយហៅថា(បឹងខាំផា ) ដើម្បីឱ្យវារស់នៅបន្តពូជបែបធម្មជាតិ និងមានបរិមាណកើនឡើងបន្ថែម ព្រោះវាជាពពួកសត្វក្រពើជិតផុតពូជទៅហើយនោះ។ ក្នុងពិធីលែងសត្វក្រពើត្រី ទៅក្នុងបឹងធម្មជាតិនៅឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ លោកអ៊ន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា៖ សត្វក្រពើត្រីដែលបាននាំយកមកលែងនេះ មានចំនួន២៥ក្បាល តែការនាំមកមានផ្លូវឆ្ងាយ និងប្រើរយៈពេលយួរ វាបានស្លាប់ចំនួន៣ក្បាល នៅសល់តែ២២ក្បាលប៉ុណ្ណោះបានលែងទៅក្នុងបឹងធម្មជាតិនៅតំបន់អភិរក្សសត្វត្មាត ក្នុងភូមិសាស្ត្រទឹកដីស្រុកសៀមប៉ាង ។ លោកបន្តថា៖ នេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១នៅឆ្នាំ២០២២ លែងបានចំនួន១៩ក្បាលទៅក្នុងបឹងធម្មជាតិ (បឹងណាវ៉ា) នៅក្នុងតំបន់អភិរក្សសត្វស្លាប់សៀមប៉ាងនេះដែរ
May 29, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលយល់ព្រមទទួលយកប្រាក់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងវត្តបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ។ លោកអភិបាលខេត្ត បានថ្លែងថា កត្តាសុខសន្តិភាព ជាកាលានុវត្តភាពប្រកប ដោយភាពត្រឹមត្រូវដែលបានមិនអាចកាត់ផ្ដាច់ក្នុងការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ច និងសង្គមជាតិ។ លោកបានបន្តថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបទៅដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែគិតគូ និងនៅកៀកកិតជាមួយ បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេស:នៅគ្រប់និន្នាការនយោបាយ ទាំងអស់ ប្រកបដោយភាតរភាព
May 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹកប្រុងប្រយ័ត្នបន្តការពារការចម្លងវីរុសកូវីដ-១៩ ពពួកអូមីក្រុង បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។ មន្ទីរពេទ្យ Siriraj Piyamarajkarun បាននិយាយនៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃសៅរ៍ថា “គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់
May 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០
May 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងអំពីការព្យាករកម្ពស់ ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣ ដូចខាងក្រោម៖ ទី១៖ ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុក្នុងតំបន់សម្រាប់ឆ្នាំ២០២៣ រួចមកឃើញថា៖ *ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាមានកម្រិតប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំ ដោយសារតែឥទ្ធិពលអែលនីណូ (El Nino) មានត្រឹម ៦០% និងបាតុភូតអែនសូ (Neutral) មាន ៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino)
May 27, 2023 - ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះសីតុណ្ហភាពបានកើនឡើងក្តៅស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ខណៈពលរដ្ឋម្នាក់ៗបានស្វែងរកវិធីផ្សេងៗគ្នាដើម្បីសម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុដ៏អាក្រក់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានវិធីសាមញ្ញៗ ៦យ៉ាងអាចជួយឲ្យលោកអ្នកអាចសម្របខ្លួនបានយ៉ាងស្រួលជាមួយនឹងអាកាសធាតុក្តៅ មានដូចជា៖ ១៖ញ៉ាំអាហារហឹរឲ្យបានច្រើន ព្រោះអាហារដែលមានរសជាតិហឹរនឹងធ្វើឲ្យលោកអ្នកបែកញើស ហើយញើសទាំងនោះក៏បានរួមចំណែកធ្វើឲ្យរាងកាយរបស់លោកត្រជាក់ផងដែរ។ ២៖ផឹកតែបុរាណធម្មជាតិរបស់ចិន ដូចជាតែ Chrysanthemum, តែ Luo Han Guo, តែ Winter Melon, និង តែ Tie Guan Yin(ប្រភេទតែអ៊ូឡុង) ដើម្បីបង្កើតភាពត្រជាក់ចេញពីក្នុងរាងកាយ។ ៣៖ស្លៀកសំលៀកបំពាក់ពណ៌ភ្លឺៗ ឬស្រាលៗ ដូចជាពណ៌សជាដើមដើម្បីកាត់បន្ថយការស្រូបកម្តៅមកកាន់រាងកាយ។ សំលៀកបំពាក់ពណ៌ខ្មៅគឺអាចស្រូបកំដៅបានលឿនបំផុត។ ៤៖ដាក់ធុងទឹកនៅក្នុងបន្ទប់ឲ្យបានច្រើន ដើម្បីជួយបង្កើតបរិយាកាសត្រជាក់។ ៥៖ដាក់ដុំទឹកកកនៅពីមុខកង្ហាររបស់លោកអ្នកក៏អាចជួយបង្កើតឲ្យមានខ្យល់ត្រជាក់នៅក្នុងផ្ទះបានដែរ។
May 27, 2023 - SEA GAMES
លោក Keisuke Honda ទើបតែបានចុះចេញពីតំណែងជាគ្រូបង្គោលឱ្យក្រុមបាល់ទាត់ជម្រើងជាតិកម្ពុជា កាលពីពេលថ្មីៗនេះ ក្រោយមិនអាចជួយក្រុមលេងបានល្អ និងអស់ភារកិច្ចក្នុងការដណ្ដើមយកមេដាយ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ យ៉ាងណាក៏ដោយ លោកគ្រូនៅតែមិនបោះបង់ប្រជាជនកម្ពុជា ដោយកាលពីពេលថ្មីៗនេះ គាត់បាននិយាយថា គាត់កំពុងគាំទ្រអង្គការ Japan Heart ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់អង្គការមួយនេះ ដើម្បីជំរុញដល់ការបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី សម្រាប់ការព្យាបាលកុមារដោយឥតគិតថ្លៃ។ លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖«Japan Heart ចាប់ផ្តើមផ្តល់មូលនិធិមហាជន នៅថ្ងៃទី២៦ ខែឧសភា ដើម្បីបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ីរបស់ខ្លួន ដែលផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃនៅកម្ពុជា។ ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់មន្ទីរពេទ្យថ្មីនេះ ខ្ញុំ Keisuke Honda កំពុងគាំទ្រគម្រោងនេះ។ ក្នុងឆ្នាំ២០១៨ Japan Heart
May 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញរូបថតប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលមួយថតនៅឆ្នាំ១៩៨៩ កាលនោះសម្ដេចមានអាយុ៣៧ឆ្នាំ និងមួយទៀត ថតនៅឆ្នាំ២០២៣ គ្រាដែលសម្ដេចមានអាយុ៧១ឆ្នាំ។ ក្រៅពីការបង្ហាញរូបថតហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយសំណួរថា «ខុសគ្នាយ៉ាងណា?» ដែលទំនងសម្ដេចចង់សំដៅឲ្យប្រជាពលរដ្ឋប្រៀបធៀប សម្រស់នៅពេលដែលសម្ដេចកំពុងស្ថិតក្នុងវ័យកណ្ដាល និងសម្រស់របស់សម្ដេចនៅពេលបច្ចុប្បន្ន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រូបថតកាលពីឆ្នាំ១៩៨៩ ដែលពេលនោះអាយុ៣៧ឆ្នាំ និងរូបថតថ្ងៃនេះ ឆ្នាំ២០២៣ ពេលមានអាយុ៧១ឆ្នាំខុសគ្នាយ៉ាងណា?»។ ក្រោយការបង្ហោះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook
May 27, 2023









