Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ទៀ វិចិត្រ ជា «អ្នកឧកញ៉ា» ។ ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ យោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

    May 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញ ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៣៣១លានដុល្លារ ខណៈក្នុងខែមេសា ទំហំនាំចេញមានទឹកប្រាក់១,៨៤២លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន បន្ដអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញ

    May 27, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទីបំផុតក្រុមហ៊ុន Neuralink របស់កំពូលមហាសេដ្ឋីលោក Elon Musk ទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកក្នុងការយកបន្ទះឈីបដាក់ចូលក្នុងខួរក្បារមនុស្សជាលើកដំបូងដើម្បីចាប់ផ្តើមធ្វើការស្រាវជ្រាវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk និងត្រូវបានបង្កើតឡើងក្នុងគោលដៅស្រាវជ្រាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សដើម្បីអាចព្យាបាលជម្ងឺជាច្រើនប្រភេទរួមមាន ខ្វិន, ពិការភ្នែក, បាត់បង់ការចងចាំ, អូទីស្សឹម, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺវិកលចរិក, ជំងឺសសៃប្រសាទ និងជំងឺជាច្រើនប្រភេទទៀត អាចវិលមករកសភាពដូចមនុស្សធម្មតាវិញ។ យោងតាមរបាយការណ៍ពីប្រភពដដែលបានឱ្យដឹងថា Neuralink បានចាប់ផ្តើមដាក់បន្ទះឈីបពិសោធន៍ទៅលើសត្វចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ

    May 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើឡើងថា ការធ្វើកសិកម្មតែមួយមុខមិនអាចធ្វើឱ្យប្រទេសក្លាយទៅជាប្រទេសអ្នកមានបាននោះទេ។ ការលើកឡើងរបស់សម្តេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួ យកម្មករនិយោជិតសរុបចំនួន ១៩ ០០០ នាក់ទៀតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ មកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងនោះ រោងចក្រកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ហេតុអី្វបានជារាជរដ្ឋាភិបាលចង់បានម្ល៉េះទៅលើការទាក់ទាញវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេស។ សម្តេចតេជោបានគូសបញ្ជាក់ថា ការធ្វើកសិកម្មតែមួយមុខមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ។ សម្តេចតេជោបានលើកទ្រឹស្ដី ប៉ុល

    May 27, 2023
  • ព័ត៌មានជាតិ

    រាជធា​នីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។ សេចក្ដីប្រកាសព័ត៌មាន បានថ្លែងឱ្យដឹងថា តបតាមការសូមយាងរបស់លោកជំទាវ ដ្រៅផាឌី មួរមូ (Droupadi Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី ២៩

    May 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចំណាយថវិកាតិចជាងបណ្ដាញប្រទេសផ្សេងៗ ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅ តែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ គ្មានកន្លែងទាស់បន្ដិចនោះឡើយ។ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថវិកាអាចចាយអស់ នៅពេលណាមួយ ប៉ុន្ដែកេរ្តិ៍ឈ្មោះបានពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា គឺចាយមិនអស់នោះទេ ពោលបានបន្សល់ទុកនូវកេរ្ដិ៍ឈ្មោះដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន

    May 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមឱ្យបានទូលំទូលាយ។ សម្តេចតេជោ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំ សូមបញ្ជាក់ឱ្យទូរទស្សន៍នានា ចូលរួមផ្សព្វផ្សាយឱ្យបានច្រើន ដូចដែលយើងបានធ្វើស៊ីហ្គេមកន្លងទៅ ដូចជាការផ្សាយបន្តផ្ទាល់ចេញពីកន្លែងនេះ ឬកន្លែងនោះ គឺត្រូវធ្វើឱ្យបាន។

    May 26, 2023
  • ព័ត៌មានអន្តរជាតិ

    ក្រសួងសុខាភិបាលរបស់ជប៉ុនបានសម្រេចចិត្តផ្លាស់ប្ដូរស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H7N9 ទៅជាស្ដុកវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 ដើម្បីអាចទប់ទល់នឹងមេរោគ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមួយនេះ។ ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងបាននិងកំពុងរក្សាទុកវ៉ាក់សាំងបង្ការមេរោគផ្តាសាយបក្សី H7N9 ដែលធ្លាប់រីករាលដាលនៅប្រទេសចិនអំឡុងពេលនោះ។ ប៉ុន្តែ​ករណី​ឆ្លង​មកមនុស្ស​របស់ H7N9 មិន​ត្រូវ​បាន​គេ​រាយការណ៍នោះឡើយ ចាប់តាំងពីឆ្នាំ២០២០។ ក្រុមអ្នកជំនាញរបស់ក្រសួងបាននិយាយថា ជំងឺផ្តាសាយបក្សី H5N1 ទំនងជានឹងឆ្លងដល់មនុស្សក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវ៉ារ្យ៉ង់កាន់តែច្រើននឹងអាចលេចរូបរាងឡើង ខណៈមានរបាយការណ៍នៃការឆ្លងលើថនិកសត្វរួចមកហើយ។ ដូច្នេះក្រសួង​មាន​គោលដៅ​ស្តុក​ថ្នាំ​បង្ការ H5N1 ​សម្រាប់​មនុស្ស​ប្រមាណ ១០ ​លាន​នាក់​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    May 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានឯកភាពលើការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ ការឯកភាព បានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង លោក Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងប៉ូឡូញ នៅក្រសួងការបរទេស។ «ឯកឧត្តមទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត»។ នេះបើតាមខ្លឹមសារ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។ ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។

    May 26, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា «ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺមាន១១ប្រទេសចូលរួមប្រកួតដូចស៊ីហ្គេមដែរ ប៉ុន្តែចំនួនប្រតិភូ អត្តពលិកពិការមានចំនួនតិចជាង ហើយអាស៊ានប៉ារ៉ាហ្គេម នៅតែមានភាពអស្ចារ្យ។ នៅក្រោយកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា គឺនឹងមានប្រតិភូ

    May 26, 2023