- Khmerpress
- ព័ត៌មានអន្តរជាតិ
បុរសក្នុងវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបើកទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះមួយគ្រឿង ដែលបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូង ខណៈពេលដែលយន្ដហោះកំពុងចុះចត។ ជើងហោះហើរលេខ OZ8124 បានហោះចេញពីកោះ Jeju នៅព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daegu។ អ្នកដំណើរទាំងអស់ ១៩៤នាក់ មិនបានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតទេ ប៉ុន្តែអ្នកដំណើរជាច្រើនបានជួបប្រទះបញ្ហាដកដង្ហើម ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះនៅផ្នែកខាងក្រោយ ត្រូវបានគេប្រទះឃើញថា បានបើក នៅម៉ោង ១២:៤៥ ថ្ងៃត្រង់។ វីដេអូអ្នកដំណើរដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីចំណុចដែលទ្វារបានបើក ហើយមានខ្យល់បក់បោកខ្លាំងដល់អ្នកដំណើរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កុមារក្នុងវ័យជាសិស្សជាច្រើននាក់បាននៅលើយន្តហោះនោះ ក្នុងដំណើររបស់ពួកគេទៅកាន់ព្រឹត្តិការណ៍កីឡាចុងសប្តាហ៍នេះ។
May 26, 2023 - SEA GAMES
(ភ្នំពេញ)៖ វីដេអូកីឡាការិនីកម្ពុជា ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀង ក្នុងការរត់ចម្ងាយ ៥,០០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានក្លាយជាចំណាប់អារម្មណ៍របស់សារព័ត៌មានធំៗនៅលើពិភពលោក។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កាសែតអាមេរិក New York Times ក៏បានបន្តផ្សព្វផ្សាយអំពី បូ សំណាង ផងដែរ ដោយលើកឡើងថា កីឡាករិនីកម្ពុជារូបនេះបានឆក់យកបេះដូង ប្រជាជនកម្ពុជា។ New York Times បានផ្សាយថា ប៊ូ សំណាង ត្រូវបានគេរាយការណ៍ថា មានជំងឺខ្វះឈាម អំឡុងពេលកំពុងប្រកួត
May 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ បានអះអាងថា បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន១,៣២៦រោងចក្រ ជាមួយកម្លាំងពលកម្មជាង៨៤ម៉ឺននាក់ នៅទូទាំងប្រទេស។ សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញចំណាប់អារម្មណ៍ថយក្រោយបន្ដថា កាលពីឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ៦៤រោងចក្រ និងកម្មករប្រមាណ៨ម៉ឺននាក់ប៉ុណ្ណោះ ជាមួយទំហំនៃការនាំចេញចំនួន២៧០លានដុល្លារ។ ពេលនោះកម្មករ កម្មការិនី ទទួលបានប្រាក់ខែត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ខណៈបច្ចុប្បន្នប្រាក់ខែគោលមិនក្រោម២០០ដុល្លារនោះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ប្រសិនបើសរុបទាំងអស់ ក្នុងឆ្នាំ២០២៣នេះ រោងចក្រ
May 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញដល់ភាគីពាក់ព័ន្ធប្រឹងប្រែងដោះស្រាយទំនាស់ ដែលបានកើតឡើងរវាងកម្មករ និងនិយោជក ឱ្យបានលឿន ចៀសវាងឱ្យកម្មករបាត់បង់ផលប្រយោជន៍។ ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាលជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងករណីមានវិវាទកើតឡើងរវាងថៅកែរោងចក្រ និងកម្មករ ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព ម្ចាស់រោងចក្រ និងអាជ្ញាធរមូលដ្ឋាន ត្រូវរកដំណោះស្រាយឱ្យលឿន កុំចិញ្ចឹមទំនាស់ទុក។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនជាមានករណីវិវាទ ត្រូវដោះស្រាយឱ្យបានឆាប់
May 26, 2023 - SEA GAMES
(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនី នៃកីឡាកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយសរុប ១០២គ្រឿង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ ។ សមិទ្ធផលនេះ បានធ្វើឲ្យថ្នាក់ដឹកនាំកីឡាងយោធពលខេមរភូមិន្ទ មានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីទាំងអស់។ លោក តែម ម៉ឺន អគ្គលេខាធិការក្រុមប្រឹក្សាកីឡាងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ ក្រសួងការពារជាតិ បានបញ្ជូនថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៣៥២នាក់ចូលរួម លើ ២៣ប្រភេទកីឡា ។ ជាលទ្ធផល កីឡាករ-កីឡាការិនីរបស់ខ្លួន
May 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ សម្រាប់កម្មករ កម្មការិនី។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រម៉ាវ៉លហ្កាមិន រោងចក្ររ៉ុងវីនហ្គាមិន និងរោងចក្រដាគ្វានថេកស្ថាយ ខេមបូឌា នាតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមអង្វរករ ម្ចាស់ផ្ទះជួលទាំងឡាយ មេត្តាខិតខំធ្វើយ៉ាងម៉េច គឺរក្សាថ្លៃសមល្មមដើម្បីឱ្យកម្មករ កម្មការិនី របស់យើងអាចរស់នៅបាន។ បើប្រឹងធ្វើអ្នកមានពេក
May 26, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាថ្មីបន្ថែមមានទំហំទឹកប្រាក់ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះ រួមមានទាំងគ្រាប់កាំភ្លើងធំផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ២នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាកញ្ចប់ ជំនួយយោធាថ្មីខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ឬអាចនៅក្រោយពិធីបុណ្យជាតិ Memorial Day នៅចុងសប្ដាហ៍ នេះនៅសហរដ្ឋអាមេរិក។ កញ្ចប់យោធាថ្មីខាងលើក៏ត្រូវបានគេរំពឹងដែរថានឹងមានគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងគ្រាប់កាំភ្លើងធំ សម្រាប់អ៊ុយក្រែន យកទៅប្រើក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤
May 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដផ្ដល់អំណោយមនុស្សធម៌ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា។ វ៉ាក់សាំងនេះ ត្រូវបានដឹកបញ្ជូនតាមយន្ដហោះពិសេសចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ គណៈប្រតិភូកម្ពុជាដែលនាំយកវ៉ាក់សាំងផ្ដល់ជូនមីយ៉ាន់ម៉ានៅពេលនេះ ដឹកនាំដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្រៅពីការផ្ដល់វ៉ាក់សាំងជូនបណ្ដាប្រទេសជិតខាងនេះ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្ដល់ថវិកា, សម្ភារបរិក្ខាបម្រើឲ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងរថយន្ដដឹកវ៉ាក់សាំងផងដែរ។ តាមរយៈការផ្ដល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ត្រូវបានបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃណី។ គួរជម្រាបថា រាជរដ្ឋាភិបាល
May 26, 2023 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ អ្នកលក់មីស៊ុបម្នាក់នៅក្នុងប្រទេសវៀតណាម ដែលល្បីឈ្មោះសម្រាប់ការធ្វើត្រាប់តាមតារាចុងភៅ Salt Bae ហាក់ដើម្បីជាការចំអកដាក់ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នោះ គឺត្រូវបានផ្តន្ទាទោសនាថ្ងៃព្រហស្បតិ៍នេះ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកន្លះ បន្ទាប់ពីតុលាការបានរកឃើញថា ជនរូបនោះមានទោសពី បទធ្វើសកម្មភាពឃោសនាប្រឆាំងរដ្ឋអំណាច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ វីដេអូរបស់បុរសឈ្មោះ ប៊ុយ តួនឡាំ (Bui Tuam Lam) អាយុ៣៩ឆ្នាំ បានល្បីសុះសាយកាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលវាត្រូវបានបង្ហោះ នៅលើបណ្តាញអ៉ីនធើណិត ក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីកំពូលវៀតណាមម្នាក់ ត្រូវបានគេថតជាប់ក្នុងកាមេរ៉ា កំពុងពិសាសាច់ស្ទេកមានកម្ទេចមាសរោយពីលើ
May 25, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានជនខិលខូចប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) មកបោកប្រាស់យកប្រាក់អស់ជាង ៦០ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភានេះ។ បុរសជាជនរងគ្រោះត្រូវបានគេរស្គាល់ថា មានឈ្មោះ Guo រស់នៅក្នុងទីក្រុង Fuzhou ភាគខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុលោក Guo បានទទួលការហៅទូរស័ព្ទជាវីដេអូពីមិត្តភក្តិស្និតស្នាលរបស់គាត់ម្នាក់ ដែលតេមកនិយាយរៀបរាប់ពីបញ្ហាបន្ទាន់ដែលរូបគាត់កំពុងជួបប្រទះ និងចាំបាច់ត្រូវការខ្ចីលុយពីលោក Guo ចំនួន ៤,៣ លានយន់ (៦០៨ ២១២ដុល្លារ)។ ដោយបានមើលឃើញមុខមាត់ និងសំឡេងពិតជាមិត្តភក្តិស្និតស្នាលរបស់ខ្លួន លោក Guo ក៏បានផ្ញើលុយគ្រប់ចំនួនទៅកាន់ជនខិលខូច តែលោកបានកត់សម្គាល់រឿងចម្លែកមួយថា ក្នុងពេលសន្ទនានោះមិត្តភក្តិរបស់គាត់មិនបានប្រើប្រាស់ពាក្យមួយចំនួនដែលពួកគាត់តែងតែនិយាយដាក់គ្នានោះទេ។ ដោយមានមន្ទិលក្នុងចិត្ត
May 25, 2023









