Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសរួមគ្នាមួយ ស្តីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈប្រកាសថ្មីនេះបញ្ជាក់ថា ត្រូវបានលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចខាងក្រោម៖ ១៖ ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ថ្មី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។ ២៖ ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។ ៣៖ ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង

    May 25, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យសមត្ថកិច្ច ពិសេសនគរបាលរាចរណ៍ត្រូវខិតខំប្រឹងប្រែង ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវតែផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងហេតុការណ៍ដែលកើតឡើង។ ការគូសបញ្ជាក់បែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងកិច្ចសម្ភាសខ្លីមួយជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រារព្ធពិធីទិវាស​ប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ក្រោយការចោទសួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីពេលកន្លងទៅ បណ្ដាលឲ្យមានទារកម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរបួសធ្ងន់ ខណៈអ្នកបង្កស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥

    May 25, 2023
  • SEA GAMES

    (ភ្នំពេញ)៖ នៅសល់ ៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងមកដល់ ពោលគឺនឹងបើកការប្រកួតផ្លូវការ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ដ៏ធំនេះ ឲ្យទទួលលទ្ធផលលើសពីការរំពឹងទុក ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្មីៗកន្លងទៅដែរ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) ក្រោយបញ្ចប់បេសកកម្មទី១ (រៀបចំស៊ីហ្គេម លើកទី៣២) ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ដ្រ គឺឈានដល់បេសកកម្មទី២ នៃការរៀបចំកីឡាជនពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម

    May 25, 2023
  • ព័ត៌មានអន្តរជាតិ

    កាលពីពេលថ្មីៗនេះ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃលោក Chaiyaphak Siriwat បានបញ្ជាក់​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ ដែលថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ​ នឹង​កាត់បន្ថយឱ្យមាន​កីឡាក្នុងស្រុក​ត្រឹម​តែ ​៤ ​ប៉ុណ្ណោះ​ ហើយ​ប្រភេទ​នីមួយៗ​មិនអាចមាន​មេដាយ​មាសលើសពី ​៨​ឡើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Thairath។ លោកក៏បានលើកឡើងពីបំណង ចង់រឹតបន្ដឹងកីឡាករដែលចូលសញ្ជាតិផងដែរ ដើម្បីកុំឱ្យភាគីណាមួយអាចមានប្រៀបជាងគ្នា។ រំលឹកផងដែរថា នៅអំឡុងស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងបានដកវិញ្ញាសា Muay Thai ហើយដាក់បញ្ចូល «គុនខ្មែរ» ជំនួសមកវិញ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ដូច្នេះលោក Chaiyaphak Siriwat បាននិយាយថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះក៏គ្មានវិញ្ញាសា «គុនខ្មែរ» នោះដែរ

    May 25, 2023
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសពីផែនការផ្ដល់យានចម្បាំង ១០០គ្រឿង ជាអំណោយសម្រាប់អ៊ុយក្រែន ខណៈទីក្រុងតូក្យូកំពុងសម្លឹងឃើញការ ផ្ដល់ជំនួយយោធាកាន់តែទូលំទូលាយជាងមុន ដែលកន្លងមកបានបញ្ជូនត្រឹមតែមួក និងអាវការពារដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងពិធីមួយ រៀបចំឡើងនៅឯក្រសួងការពារជាតិជប៉ុន អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តូស៊ីរ៉ូ អ៉ីណុ (Toshiro Ino) បានប្រគល់ឯកសារមួយទៅឱ្យឯកអគ្គរដ្ឋទូត អ៊ុយក្រែន លោក សឺជី ក័រសាន់ស្គី (Sergiy Korsunsky) ដោយមានរាយបញ្ជីឈ្មោះយានចម្បាំង៣ប្រភេទ ត្រូវបានបញ្ចូលជាអំណោយសម្រាប់ទីក្រុងកៀវ។ លោក

    May 25, 2023
  • ព័ត៌មានអន្តរជាតិ

    នេបាល៖ អតីតទាហានម្នាក់មកពីអង្គភាព British Gurkhas បានឡើងដល់កំពូលភ្នំអេវឺរេសដោយជោគជ័យ ទោះបីជាគាត់ពិការជើងទាំងសងខាងក៏ដោយ ហើយវាក៏ជាប្រវត្តិសាស្ត្រថ្មី ដែលអតីតយុទ្ធជនពិការអាចឡើងដល់កំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោកនេះ ជាមួយនឹងជើងសិប្បនិម្មិតទាំងគូរបស់គាត់។ អតីតយុទ្ធជនលោក Hari Budhamagar អាយុ ៤៣ឆ្នាំ បានឡើងដល់កម្ពស់ ៨,៨៤៨.៨៦ ម៉ែត្រ កាលពីរសៀលថ្ងៃសុក្រ និងបានបំបែបកំណត់ត្រាជាជនពិការជើង ដែលបានឡើងដល់កំពូលភ្នំអេវឺរេសជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ លោក Budhamagar ដែលបានបាត់បង់ជើងទាំងសងខាងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន នៅពេលដែលគាត់ប្រយុទ្ធក្នុងនាមជាទាហានអង្គភាព British Gurkhas របស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងឆ្នាំ២០១០។ គាត់បានពន្យារពេលផែនការឡើងភ្នំអេវឺរេស រហូតដល់ឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលបានដាក់ការហាមឃាត់អ្នកពិការភ្នែក ពិការជើងទាំងសងខាង និងការឡើងភ្នំតែម្នាក់ឯង កាលពីឆ្នាំ២០១៧។ ក្រោយមកក៏មានញត្តិមួយបានប្តឹងប្រឆាំងនឹងការហាមប្រាមនេះ

    May 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ freshnews សូមអានសេចក្តីជូនដំណឹង

    May 25, 2023
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង)៖ នាឡិកាដៃមួយគ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិរបស់អធិរាជចិនចុងក្រោយបង្អស់ ត្រូវបានលក់ក្នុងតម្លៃ៤៩លានដុល្លារហុងកុង ដែលស្មើនឹង៦.២លានដុល្លារអាមេរិក កំលុងការដាក់លក់ដេញថ្លៃមួយ នៅទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។ បុគ្គលជនជាតិអាស៉ីម្នាក់ ដែលស្នាក់នៅក្នុងទីក្រុងហុងកុង បានឈ្នះការដេញថ្លៃលើនាឡិកាដៃម៉ាក Patek Philippe ស៊េរីដ៏កម្រ Reference 96 Quantieme Lune ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិរបស់អធិរាជ ពូអ៉ី (Puyi) ដែលជាព្រះរាជាចុងក្រោយបង្អស់ នៃរជ្ជកាលឆេងរបស់ប្រទេសចិន។ នាឡិកានោះត្រូវបានព្រះអង្គ ពូអ៉ី ផ្តល់ជាអំណោយឱ្យទៅ អ្នកបកប្រែជនជាតិរុស្ស៉ីរបស់ទ្រង់ នៅពេល​ទ្រង់ជាប់ឃុំឃាំងក្នុងសហភាពសូវៀត។

    May 24, 2023
  • ព័ត៌មានអន្តរជាតិ

    អង្គការសហប្រជាជាតិ (UN) បានជំរុញសហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣៣៣ លានដុល្លារ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូន Mocha។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីថ្ងៃអង្គារ បានចេញសេចក្តីអំពាវនាវភ្លាមៗដើម្បីចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យ និងបង្កើតជម្រកសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ចំនួន ១.៦ លាននាក់។ ព្យុះបានបោកបក់នៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ឧសភា ដែលបានបង្កការខូចខាតយ៉ាងធំ ភាគច្រើននៅតំបន់ភាគខាងលិច។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតនេះទេ ខណៈរដ្ឋាភិបាល​រួបរួមជាតិ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាននិយាយ​ថា មនុស្ស​ ៤៥៥​នាក់ ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ស្លាប់។ រដ្ឋ Rakhine នៅភាគខាងលិច បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយទីនោះគឺជាជម្រករបស់ជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការបង្រ្កាបពីសំណាក់យោធា។ កម្មវិធីស្បៀងអាហារពិភពលោក ក៏បានចាប់ផ្តើមចែកចាយស្បៀងអាហារនៅតាមផ្នែកខ្លះនៃរដ្ឋ Rakhine ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា ជំនួយពេញលេញនឹងមិនត្រូវបានផ្តល់ឱ្យនៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ

    May 24, 2023
  • ព័ត៌មានអន្តរជាតិ

    បើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc (ដាវ) នាថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បាននិយាយថា នៅពេលដែលគាត់មកកាន់ប្រទេសកម្ពុជា គាត់សំណូមពរឱ្យមានការរៀបចំសន្តិសុខការពារគាត់ផង ព្រោះប្រហែលជាប្រទេសជិតខាងមួយ ដែលផ្តើមដោយអក្សរ «T ឬ ថ» អាចមិនសូវជាសប្បាយចិត្តចំពោះអ្វីដែលគាត់ធ្លាប់បាននិយាយថា គុណខ្មែរ គឺក្បាច់គុណដើមយ៉ាងពិតប្រាកដ ហើយពួកអាចគេនឹងព្យាយាមវាយប្រហារគាត់ផងមិនដឹង។ ម្យ៉ាងទៀត គឺគាត់តែងតែមានអង្គរក្សការពារជានិច្ច នៅពេលដែលគាត់ធ្វើដំណើរទៅក្រៅប្រទេស។ គាត់ត្រូវការឡានប្រភេទ SUV មួយគ្រឿង ព្រមទាំងអង្គរក្សដែលប្រដាប់អាវុធម្នាក់ (ដូចរូបថត) សម្រាប់ការពារខ្លួន ហើយគាត់មានជំនឿចិត្តយ៉ាងមុតមាំថា កងកម្លាំងរបស់កម្ពុជានឹងអាចការពារសុវត្ថិភាពគាត់នៅពេលទៅដល់ទីក្រុងភ្នំពេញ ដើម្បីគាត់អាចប្រកួតជាមួយកីឡាករប្រដាល់ ព្រំ សំណាង បានដោយរលូន ហើយពិភពលោក

    May 24, 2023