- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងចុះហត្ថលេខាការផ្តល់ជំនួយឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៥៥,២៧លានដុល្លារ បន្ថែមដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ (រូបតំណាង) ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះនឹងធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្តីការក្រសួងការបរទេស។ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ ទី១៖
May 22, 2023 - SEA GAMES
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហោះសារលើទំព័រផ្លូវការរបស់ខ្លួន ស្របជាមួយនឹងទំព័រផ្លូវការ ស.ស.យ.ក. ដែលបង្ហាញពីភាពជា ម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពេលដ៍ខ្លីខាងមុខ។ ជាមួយនឹងការបង្ហោះខ្លឹមសារភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹករបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា អំឡុងពេលប្រកួត លោក ហ៊ុន ម៉ានី បានសរសេរថា «ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ»។ លោកបានបញ្ជាក់បន្ថែមថា ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពេលនេះ ជារឿងចាំបាច់ដែលយើងត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់យើងទាំងអស់គ្នា ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជនដែលមានពិការភាព
May 22, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចិនបានផ្គត់ផ្គង់វត្ថុជាតុដើមដល់កម្ពុជា ដើម្បីបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋខ្មែររាប់ លាននាក់ ថែមទាំងបាននាំទីផ្សារទៅក្រៅប្រទេស ដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោថ្លែងថា ខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន និងខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនង
May 22, 2023 - សិល្បៈ
(បរទេស)៖ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីផងដែរ ខណៈថ្មីៗនេះទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានរាប់បញ្ចូលរូបលោក ទៅក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ មានអាយុក្រោមអាយុ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2023»។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័ Forbes ផ្ទាល់ចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។ Forbes ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទស្សនាវដ្តីដ៏ល្បីមួយ សម្រាប់កត់ត្រាបញ្ជីចំណាត់នានា ក្នុងនោះរួមមានបញ្ជីមហាសេដ្ឋីមានប្រាក់ច្រើនបំផុត នៅលើពិភពលោក, បញ្ជីក្រុមហ៊ុនកំពូលក្នុងពិភពលោក រួមទាំងបញ្ជីនៃអ្នកមានអំណាចបំផុត របស់ពិភពលោកជាដើម។ យ៉ាងអ្វីដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា
May 22, 2023 - ព័ត៌មានអន្តរជាតិ
សមាគមបាល់ទាត់អាហ្សង់ទីន បានបញ្ជាក់ថា ម្ចាស់ជើងឯក World Cup 2022 នឹងប្រកួតមិត្តភាពជាមួយនឹងជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ នៅឯទីក្រុងហ្សាកាតា។ រំលឹកផងដែរថា មុននេះ ជម្រើសជាតិឥណ្ឌូណេស៊ី U22 ក៏ទើបតែបានក្លាយជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផងដែរ។ យ៉ាងណាមិញ យើងមិនដឹងទេថា តើមានកីឡាករឥណ្ឌូណេស៊ី U22 អាចមានឱកាសចូលប្រកួតជាមួយ ម្ចាស់ជើងឯកពិភពលោក អាហ្សង់ទីន ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
May 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរិះគន់បស្ចិមប្រទេសចំពោះការមិនទទួលយកការពន្យល់ជាបន្តបន្ទាប់របស់កម្ពុជា អំពីមូលដ្ឋានកងទ័ពជើងទឹករាម ដោយពួកគេនៅតែបន្តចោទអំពីវត្តមានកងទ័ពចិន នៅកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋាននេះ។ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ពួកគេនៅតែធ្វើមិនយល់ចំពោះការពន្យល់របស់កម្ពុជាទៀតនោះ នោះកម្ពុជាក៏នឹងមិនយល់ចំពោះការពន្យល់របស់ពួកគេ លើរឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែនោះឡើយ។ ថ្លែងក្នុងឱកាស សំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ម្ង៉ៃៗ និយាយតែពីរឿងរាម ខ្ញុំបាននិយាយហើយថា រាមនៅលើគោក ប៉ុន្តែអ្វីដែលលំបាកនោះ
May 22, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំដល់រដ្ឋលេខាធិការ និងមន្ត្រីដែលអញ្ជើញជាតំណាងក្រសួង ប្រសិនបើមិនដឹងរឿងដែលជាសមត្ថកិច្ចរបស់ក្រសួងខ្លួនទេ មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរបស់រដ្ឋ។ ការផ្តាំផ្ញើបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានហៅមន្ត្រី និងរដ្ឋលេខាធិការដែលបានអញ្ជើញចូលរួមជាតំណាងរដ្ឋមន្ត្រី មកសួរនាំជុំវិញការងាររបស់ក្រសួងដែលខ្លួនកំពុងបំពេញការងារ ប៉ុន្តែ បែរជាពួកគាត់មិនអាចក្តាប់បាននូវព័ត៌មានរបស់ក្រសួងទៅវិញ។ ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតភាពប្រារព្ធពិធីចំនួន៣ ជាមួយគ្នានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
May 22, 2023 - SEA GAMES
(ភ្នំពេញ)៖ ទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ទៅហើយក្ដី ប៉ុន្ដែទស្សនីយភាពដ៏អស្ចារ្យ នៃពិធីបើក-បិទ និងដំណើរការប្រកួតប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ នៅតែដក់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក ។ ក្រៅពីជោគជ័យដ៏សម្បើម និងស្ទើរមិននឹកស្មាននេះ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានធ្វើរឿងរ៉ាវជាច្រើន ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ប្រតិភូ អត្តពលិក និងមន្ដ្រីបច្ចេកទេសអន្ដរជាតិ កំឡុងពេលមកចូលរួម និងរួមចំណែករៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ។ អ្វីដែលពិសេស គឺការមិនយកកម្រៃគ្រប់បែបយ៉ាង ដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឲ្យមានការលំបុត្រចូលទស្សនា មិនលក់សិទ្ធផ្សាយបន្ដផ្ទាល់ និងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកជាដើម ។ ការណ៍នេះ បានធ្វើឲ្យពិភពលោក
May 22, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគនៅជុំវិញពិភពលោក។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសកំពុងវិនិយោគចំនួន១៧៥ និងផ្តល់ការងារជាង ៣ម៉ឺនកន្លែង។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយសារការប្រកាន់ខ្ជាប់នូវគោលគំនិត «ជោគជ័យរួមគ្នា» បានទាក់ទាញការវិនិយោគពីសហគ្រាសនៅទូទាំងពិភពលោក។ បច្ចុប្បន្ននេះ មានសហគ្រាសមកពីប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និងសហរដ្ឋអាមេរិកសរុបចំនួន១៧៥ បានវិនិយោគធ្វើអាជីវកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោក Channy នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានថ្លែងថា «កាលពីមុន អ្វីដែលជាកត្តាសំខាន់បំផុតជំរុញឱ្យយើងខ្ញុំសម្រេចចិត្តវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺដោយសាទីនេះ មានលក្ខខណ្ឌវិនិយោគដ៏អំណោយផល បរិស្ថានស្អាត ហើយក៏មានសន្តិសុខយាម ២៤ម៉ោងផងដែរ បានផ្តល់បរិយាកាសអាជីវកម្មដ៏ល្អប្រសើរដល់ការអភិវឌ្ឍសហគ្រាស»។ ក្រុមហ៊ុន
May 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី បានបង្ហាញក្តីរំភើបចិត្ត ចំពោះការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមយុវជនជនស្ម័គ្រទាំងអស់ បន្ទាប់ពីកញ្ញាបានជួបហេតុការណ៍បាត់ម៉ូតូមួយគ្រឿង ក្នុងពេលដែលកំពុងបំពេញភារកិច្ចនៅទីតាំង នៃទីលានAZ Group Cricket Oval សម្រាប់ការប្រកួតកីឡាគ្រីឃីត ផ្លូវ៦០ម៉ែត្រ។ ភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍នោះ នាងបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោម ហើយបានរៀបរាប់ទៀតថា កងកម្លាំងមានសមត្ថកិច្ចពិតជាធ្វើការសស្រាក់សស្រាំឲ្យស្រាវជ្រាវភ្លាមៗ ជាមួយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនស្ម័គ្រចិត្ត។ តាមរយៈវីដេអូ កញ្ញា ផុន រ៉ាស៊ី បានថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនាងបានហៅថា «សម្តេចពុក» ទាំងក្តីរំភើប
May 20, 2023









