Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វ៉ាក់សាំងទាំងនេះ រួមទាំងស៊ីរ៉ាងសម្រាប់ចាក់វ៉ាក់សាំង១លានដើមដែរនោះ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះទៅប្រគល់ជូនមីយ៉ាន់ម៉ា នៅ ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ មីយ៉ាន់ម៉ាជាប្រទេសស្ថិតនៅលេខ៧ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលមានចំនួនអ្នកឆ្លងខ្ពស់។ ក្រៅពីផ្តល់ទៅមីយ៉ាម៉ា កម្ពុជាក៏បានផ្តល់វ៉ាក់សាំងទៅដល់ប្រទេសសមាជិកមួយចំនួនទៀតដូចជាប្រទេសឡាវ វៀតណាម និងទីម័រលេស្តេជាដើម។ សូមជំរាបថា កាលពីខែមករា

    May 24, 2023
  • ព័ត៌មានជាតិ

    (ទីក្រុងស៊្សូរីជ)៖ ភាគីកម្ពុជា បានស្នើដល់ភាគីស្វីស ជួយជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើម ឆ្នាំ២០២៥។ សំណើនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសម្តែងការគួសមជាមួយលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីជាការចូលរួមចំណែក ដល់ការសម្រេចគោលបំណង ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពចុះហត្ថលេខាអនុស្សរណៈយោគយល់ (MOU) បន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា និងចូលជាធរមានរួចហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០០៧។ ដោយអនុស្សរណៈយោគយល់នេះ

    May 24, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទទួលបានការអនុម័តជាមូលដ្ឋាន សម្រាប់កញ្ចប់ថវិកាចំនួន ៦.៨៣ពាន់លានដុល្លារ សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្នុងនោះរួមមានទាំងការដំឡើង២០ភាគរយ ទៅលើការបង់ថ្លៃសមាជិកភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។ ក្រុមប្រទេសជាសមាជិក WHO នៅក្នុងគណៈកម្មាធិការសំខាន់មួយ បានអនុម័តកញ្ចប់ថវិកាខាងលើ ដោយពុំមានសំឡេងជំទាស់ឡើយ កំលុងមហាសន្និបាតប្រចាំឆ្នាំ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ ប្រមុខអង្គការ WHO លោក ថេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានសាទរការអនុម័តនេះថា

    May 23, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទីរសៀល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី វរសេនីយ៍ឯក មួន មល្លិការ នាយការិយាល័យ សហការជាមួយអាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលទៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែង យីហោឈ្មោះ «មាន់ស្រែបន្លែធម្មជាតិ» ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាក់ស្តែងនៅទីតាំងខាងលើ មានបន្ទប់ផ្ដល់អោយភ្ញៀវអាចរួមភេទដោយយកកម្រៃពីស្រីបម្រើនិងភ្ញៀវ ក្នុងនោះមានបន្ទប់ចំនួន០២ ដែលត្រូវបានកំណត់ថាជាកន្លែងបានអនុញ្ញាតនិងប្រព្រឹត្ដកន្លងមក។ យោងតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការ

    May 23, 2023
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បាន ផ្តល់ថវិកាចំនួន១០លានរៀលជូនគ្រួសារដែលកូនស្រី ចំនួន២នាក់បានស្លាប់ដោយសារលង់ទឹកទន្លេមេគង្គ ។ ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីចម្ងាយ មកដល់គ្រួសាររងគ្រោះនិងបានដាស់តឿនបន្ថែមឱ្យថែរក្សាសុខភាពឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រឹងប្រែងធ្វើការងារបង្កបង្កើនផលដើម្បីបានស្បៀងសម្រាប់ចិញ្ចឹមគ្រួសារ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ទៀតថា៖ថវិកានេះបានជួយសម្រួលសម្រាប់ការធ្វើបុណ្យទានផង និងសម្រួលការលំបាកក្នុងការដោះស្រាយជីវភាពរស់នៅទៅតាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃផង។ អ្នកស្រីអ៊ំ អ៊ៀង អាយុ៣៨ឆ្នាំត្រូវជាម្តាយ កូនស្លាប់បានសំដែងការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់ថវិកាជួនដល់ដៃតាមរយៈក្រុមការងារថ្នាក់ខេត្ត មកដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកដោយឥតរើសអើង។ គួររំលឹកថា គ្រោះថ្នាក់កូនលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១១.៣០នាទីព្រឹក កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០២៣ នៅចំណុចកេងកក កំពង់ទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងក្នុងពេលចុះទឹកទៅរាវ ខ្ចៅ។ សូមបញ្ជាក់ថា ជាមួយនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ

    May 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅ នឹងផែនការ យុទ្ធសាស្ត្រសកល ថ្នាក់តំបន់ក៏ដូចជា ថ្នាក់ជាតិ ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតដែលគ្មាន អ្នកស្លាប់ដោយសារ ជំងឺឆ្កែឆ្កួតក្នុង ឆ្នាំ២០៣០ កម្ពុជា បានចាប់យុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅទូទាំងរាជធានីភ្នំពេញ ដែលចាប់ផ្តើម រយៈពេល១០ថ្ងៃគិតចាប់ពី ថ្ងៃទី២២ ខែឧសភា រហូតដល់ ថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៣ ។ លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម

    May 23, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កំពូលមហាសេដ្ឋីលើពិភពលោក ម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលបានប្រកាសលែងលះប្រពន្ធ គឺអ្នកស្រី ម៉ាកខេនហ្ស៊ី (MacKenzie) កាលពីឆ្នាំ២០១៩ ក្រោយរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អស់រយៈពេល ២៥ឆ្នាំនោះ បានរកឃើញម្ចាស់បេះដូងថ្មីហើយ ត្បិតលោក និងអតីតពិធីការិនីទូរទស្សន៍ Lauren Sanchez ទើបតែភ្ជាប់ពាក្យនាពេលថ្មីៗនេះ។ តែយ៉ាងណា មិនមានការបញ្ជាក់លំអិតពីគម្រោងរៀបការឡើយ។ នេះបើតាមប្រភពជិតស្និទ្ធនឹងគូស្នេហ៍មួយគូនេះ ប្រាប់សារព័ត៌មាន CNN។ តាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា

    May 23, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ កីឡាករ ឈុន ប៊ុនថន ដែលដណ្ដើមបានលើប្រភេទកីឡាអត្តពលកម្ម រត់ចម្ងាយ ៨០០ម៉ែត្រ បានប្ដេជ្ញា និងតាំងចិត្តបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ឲ្យឈានដល់ការប្រជែងកម្រិតអូឡាំពិក ដើម្បីបង្ហាញថា កម្ពុជាក៏មានអ្នកខ្លាំង ក្រោមម្លប់នៃសន្ដិភាព។ ក្រោយបញ្ចប់បេសកកម្មស៊ីហ្គេម ប៊ុនថន នឹងមានភារកិច្ចចំពោះមុខជាច្រើន ដូចជាការត្រៀមប្រកួតកម្រិតអាស៊ី(Open Asian Games) នាថ្ងៃទី១១ ខែកក្កដា មុនបន្ដចេញទៅហ្វឹកហាត់នៅចិន នាថ្ងៃទី៥ ខែសីហា និងត្រៀមការប្រកួតកីឡាអាស៊ី (Asian Games) នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ លើសពីនេះ

    May 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖ * ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក

    May 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C * អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ

    May 23, 2023