- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានឈានដល់ការទូទាត់ប្រាក់ប្រមាណ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងមួយ ដែលបានចោទប្រកាន់នាយកប្រតិបត្តិ (CEO) លោក Tim Cook ថាបានបោកប្រាស់ម្ចាស់ភាគហ៊ុនដោយលាក់បាំងការធ្លាក់ចុះនៃតម្រូវការ iPhone នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ការដោះស្រាយបឋមត្រូវបានដាក់នៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយតុលាការស្រុកអាមេរិក ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅរង់ចាំការសម្រេចពីចៅក្រមស្រុកអាមេរិកលោកស្រី Yvonne Gonzale Rogers ជាមុនសិន ទើបឈានដល់ការទូទាត់។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ដំណោះស្រាយនេះ កើតចេញពីការប្រកាសដែលមិនបានរំពឹងទុករបស់ក្រុមហ៊ុន Apple
March 16, 2024 - ព័ត៌មានអន្តរជាតិ
(បទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា Microsoft Teams នឹងនាំយកមុខងារថ្មីមួយដែលមានឈ្មោះថា walkie-talkei ទៅកាន់ទូរស័ព្ទដៃកំពូល iPhone នៅក្នុងខែឧសភា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ប្រិយមិត្តប្រាកដជាបានស្គាល់កម្មវិធី Microsoft Team រួចទៅហើយ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ចូលមក គ្រប់សាលារៀនទាំងអស់ទាំងឯកជន និងរដ្ឋ បានងាកទៅប្រើប្រាស់កម្មវិធីមួយនេះក្នុងការបង្រៀនសិស្ស។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែវិស័យការងារមួយចំនួនក៏ងាកទៅប្រើប្រាស់កម្មវិធីនេះផងដែរ។ ដោយឡែកទទួលបានរបាយការណ៍ថ្មីមកថា Microsoft Team កំពុងធ្វើការលើមុខងារថ្មី ដែលត្រៀមនឹងបញ្ចេញទៅកាន់ iOS ដំបូងគេនៅ ២ខែខាងមុខនេះ
March 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា បានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរមវន្តទាំងអស់ នៅព្រះរាជណាចក្រកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ
March 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សំណុំរឿងឆបោកអ្នកវិនិយោគជប៉ុន រឿងទិញលក់ដីធ្លីនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះកាលពីសប្ដាហ៍កន្លងទៅ ហើយនឹងប្រកាសសាលក្រមនៅចុងខែមីនា ខាងមុខនេះ។ តាមដំណើររឿងនៃបទល្មើសឆបោកនេះ គឺតាំងពីឆ្នាំ២០១២ អ្នកវិនិយោគជនជាតិជប៉ុន បានទិញដីចំនួន៣២៨ហិកតា នៅភូមិអញ្ញាសេះ និងភូមិត្រពាំងខ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីលោកស្រី ថោង សុខខេង តាមរយៈការដឹកនាំបញ្ចុះបញ្ចូលដោយ លោក ប៉ែន សេរីមុន្នី ជាមន្រ្តីយោធា។ ដោយមានការទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុក ព្រមទាំងមានមេធាវី និងសាក្សីគ្រប់គ្រាន់ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ដី៣ច្បាប់ និងបានប្រគល់ប្រាក់គ្រប់ចំនួនទៅឲ្យលោកស្រី ថោង សុខខេង
March 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញ ករណីទម្លាក់ស័ក្ដិលោកឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកថ្នាក់ទាបបំផុត គឺពលបាលត្រី តាមសំណើរបស់សាមីខ្លួន ក្រោយមន្រ្តីនគរបាលរូបនេះ ត្រូវបានរកឃើញសារធាតុញៀន ពេលធ្វើតេស្ត។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា ករណីទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ មកថ្នាក់ទាបបំផុតក្នុងជួរនគរបាលនោះ សាមីខ្លួនបានដាក់លិខិតគោរស្នើសុំ ឧបនាយករដ្ឋមន្ដ្រី
March 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកស្រុកកំណើត ក៏ដូចជាភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ តាមរយៈសេក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលចេញល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបដិសណ្ឋារកិច្ចត្រូវធ្វើឡើងនៅតាមច្រកទ្វារអន្តរជាតិ ក្នុងនោះត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ សូមជម្រាបថា
March 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ក្នុងនោះដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត សម្តេចធិបតីបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានល្អ តាមរយៈការតុបតែងលម្អ និងរៀបចំកម្មវិធីកម្សាន្តសប្បាយនានាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស។ សូមជម្រាបថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ
March 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ហាមឃាត់ផលិត ចែកចាយ លក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស។ បច្ចុប្បន្ននេះ មានបុគ្គលមួយ ចំនួនគ្មានជំនាញ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលបាននិងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយ គ្មានបទដ្ឋានបច្ចេកទេស តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Tik Tok, Telegram យ៉ាងអនាធិបតេយ្យ។ ក្រសួងសុខាភិបាលសូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់មាន កាតព្វកិច្ចអនុវត្តតាមមគ្គុទេសក៍គ្រឿងសម្អាងអាស៊ាន (ASEAN Cosmetic Directive) ក្នុងការចុះប្រវេទន៍ ផលិតផលគ្រឿងសម្អាង ដែលតម្រូវឱ្យផលិតផលគ្រឿងសម្អាងទាំងអស់ផលិតឡើងដោយមានរូបមន្តច្បាស់លាស់ និង
March 16, 2024 - ព័ត៌មានជាតិ
(កណ្តាល)៖ បុរសម្នាក់ជាអ្នកផលិត និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ ដែលបង្ហោះលក់នៅលើបណ្តាញសង្គម ស្ទើរពេញប្រទេស ដែលមានមូលដ្ឋាននៅខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជុំវិញការឃាត់ខ្លួននេះ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ជនសង្ស័យដែលផលិត ឧបករណ៍ឆក់ត្រីខុសច្បាប់ លក់ចែកចាយតាមបណ្តាញសង្គម ស្ទើរតែគ្រប់ខេត្តទូទាំងប្រទេស ដែលកម្លាំងយើងសហការជាមួយអធិការដ្ឋានចតុមុខ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការបង្ក្រាប និងឃាត់ខ្លួន ពីបទផលិត និងចែកចាយ លក់ឧបករណ៍ឆក់ត្រី នៅក្នុងដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង
March 15, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ដើមឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សរុបមានចំនួន៨៤១,៦៨៧តោន (រួមទាំងស្រូវឆ្លងកាត់) ដែលចំណូលសរុបមានចំនួន ២៥៥,៩០៩,៥៩៧ដុល្លារ។ ចំណែកតម្លៃស្រូវសើម ជាមធ្យម៖ ស្រូវ IR504-04 តម្លៃ ១,០៧០រៀលគីឡូក្រាម ស្រូវ OM5451
March 15, 2024









