- Khmerpress
- ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ១ករណីទៅតុលាការ។ យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ចំនួន ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ តាមរយៈរបាយការណ៍ដដែល បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី, បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង
March 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន ០២រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មាន៤២នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិជិត៣០ស្ថាប័ន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»។ បេសកម្មនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ បេសកកម្មនេះ នឹងចុះតាមមូលដ្ឋានគោលដៅទេចរណ៍, សិប្បកម្ម និងចំណីអាហាររបស់ប្រជាពលរដ្ឋដែលផលិត និងកែច្នៃដោយផ្ទាល់ដៃរបស់ប្រជាពលរដ្ឋ។ តាមគម្រោងទីតាំងប្រហែល២០នៅក្នុងទឹកដីខេត្តសៀមរាប រួមមានទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត នំបញ្ចុក នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក នឹងត្រូវបានសម្រឹតសម្រាំងយកមកផ្សព្វផ្សាយ
March 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែមកនេះ ពោលគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួន ៣,៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ចំនួន ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋចំនួន ៧៧,២០៩នាក់។ ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
March 15, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺ Foxconn បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ពីការរំពឹងទុកខ្ពស់ថា ប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០២៤នឹងកើនឡើង។ ការរំពឹងទុកប្រកបដោយភាពជឿជាក់នេះ បន្ទាប់ពី Foxconn ទើបតែបង្ហាញរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទី៤ ទទួលបានលើសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ទស្សនវិស័យរបស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ត្រូវបានគេមើលឃើញថា កាន់តែរឹងមាំចាប់តាំងពីប្រធានក្រុមហ៊ុន Foxconn លោក Young Liu បាននិយាយកាលពីខែវិច្ឆិកាថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានការរំពឹងទុក ក៏ដូចជាប្តេជ្ញាពីការអភិរក្សនិយម និងអព្យាក្រឹត សម្រាប់ឆ្នាំ២០២៤។ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បាននិយាយថា ប្រាក់ចំណេញសុទ្ធពីខែតុលា ដល់ខែធ្នូ
March 15, 2024 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ ពិធីបុណ្យទន្លេដែលក្រសួងទេសចរណ៍ សហការជាមួយសាលាខេត្តសៀមរាប ស.ស.យ.ក អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប ឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខមួយ។ ពិធីបុណ្យទន្លេលើកទី៨នេះត្រូវបានគេមើលឃើញថាជាការប្រារព្ធឡើងយ៉ាងអធិកអធម ដែលមានគោលបំណងបង្ហាញពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃទន្លេរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រៅពីការបង្ហាញពីភាពស្រស់បំព្រងនៃផ្លូវទឹកដ៏រស់រវើករបស់កម្ពុជា ពិធីបុណ្យទន្លេលើកទី៨ នឹងក្លាយជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ ដោយបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់ទាំងនេះ។ ខាងក្រោមនេះជាផែនទីទស្សនាពិធីបុណ្យទន្លេ នៅខេត្តសៀមរាប៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី(ABC) មានជនអនាមិក បានទូរសព្ទចូលកម្មវិធីផ្សាយផ្ទាល់ ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រីក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥ ០០០$ (ប្រាំពាន់) ដុល្លារពីមន្ទីរសេដ្ឋកិច្ច
March 15, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅថ្ងៃពុធសប្តាហ៍នេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលអាចបណ្តាលឱ្យមានការហាមឃាត់ទូទាំងប្រទេសនៅលើកម្មវិធីវីដេអូដ៏ពេញនិយម TikTok ប្រសិនមេធំជនជាតិចិនរបស់ខ្លួនគឺ ByteDance មិនព្រមលក់ភាគហ៊ុន។ ខណៈដែលសមាជិកសភាបានធ្វើសកម្មភាពលើការព្រួយបារម្ភថារចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនបច្ចុប្បន្ន គឺជាការគំរាមកំហែងសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើន 352-65 (៣៥២ គាំទ្រ ទល់ ៦៥ប្រឆាំ) នៅក្នុងការបោះឆ្នោតទ្វេភាគី ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនៅតែប្រឈមនឹងលទ្ធផលមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ព្រោះសមាជិកសភាខ្លះនិយាយថាពួកគេចង់ផ្លាស់ប្តូរច្បាប់។ ជាងនេះទៅទៀតប្រភពបានលើកឡើងថា អនាគតនៃសេចក្តីព្រាងច្បាប់នេះនៅក្នុងព្រឹទ្ធសភានៅតែមិនប្រាកដប្រជា ព្រោះមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាជាពិសេស លោក Chuck Schumer មិនទាន់បានប្តេជ្ញាចិត្តក្នុងការនាំយកវាទៅក្នុងការបោះឆ្នោតនៅឡើយនោះទេ។ ជុំវិញបញ្ហានេះសមាជិកសភាបានអះអាងថា ByteDance ជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិន
March 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សរុបចំនួន៤១នាក់ ត្រូវបានបញ្ចប់មុខតំណែង។ នេះបើយោងតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ ចំនួន២ផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ, ទីប្រឹក្សាដែលត្រូវបានបញ្ចប់មុខតំណែង ដែលមានឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋលេខាធិការ ចំនួន១៦នាក់។ ដោយឡែក អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ ទីប្រឹក្សា និងជំនួយការ ដែលត្រូវបញ្ចប់មុខតំណែងមានឋានៈស្មើចាប់ពីប្រធាននាយកដ្ឋាន ដល់អគ្គនាយករង ចំនួន២៥នាក់។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ និងអនុក្រឹត្យស្ដីពីការបញ្ចប់មុខតំណែង៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងា «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា ដែលត្រូវបានសមត្ថកិច្ចចាប់ ហើយតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារពីប្រជាពលរដ្ឋនៅខេត្តសៀមរាប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា»។ សូមជម្រាបថា ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត
March 14, 2024









