- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង ដែលមហាជនធ្លាប់ស្គាល់ និងផ្ទុះសំណើចតាមរយៈការសម្តែងសិល្បៈនាពេលអតីតកាលមានក្តីរំភើបរីករាយ ក្តុកក្តួលរំជួលចិត្តឥតឧបមារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ ក្នុងឱកាសចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
March 14, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ដូចដែរប្រិយមិត្តបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ OpenAI បានបង្ហាញបានបង្ហាញសមិទ្ធផលថ្មីមួយដែលមានឈ្មោះថា Sora ដែលជា AI ថ្មីរបស់ខ្លួន វាមានសមត្ថភាពអាចបង្កើតវីដេអូបាន ដោយគ្រាន់តែបញ្ចូលអត្ថបទ និងសាច់រឿងដែលយើងចង់បង្កើតបណ្ណោះ។ ខណៈបច្ចេកវិទ្យា AI ថ្មីនេះ ត្រូវបានគេរាយការណ៍មកថា OpenAI ជិតបញ្ចប់ការផលិតនោះហើយ ដោយពេលនេះកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងពីអ្នកជំនាញ និងវាយតម្លៃគំរូសម្រាប់ហានិភ័យណាមួយដែលអាចកើតមាន ហើយអាចនឹងរួចរាល់បញ្ចេញជាសាធារណៈនៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ តាមរយៈបទសម្ភាសន៍មួយដោយប្រធានផ្នែកបច្ចេកវិទ្យារបស់ OpenAI គឺលោកស្រី Mira Murati បានបង្ហើបឱ្យដឹងថា «វានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ- Sora
March 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកត្រឹមពលបាលត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ យោងតាមព្រះរាជក្រឹត្យបានឱ្យដឹងថា មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង២រូបនេះរួមមាន៖ *ទី១៖ លោកឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ ០១០២៦ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី *ទី២៖ លោកឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ ៣៤៩០៨ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី៕
March 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន៤ក្នុងទឹកប្រាក់ប្រមាណ ៧៩លានអឺរ៉ូ (ប្រមាណ៨៦លានដុល្លារ) ដល់កម្ពុជា ដោយផ្តោតលើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផល នៃជំនួបរវាងប្រមុខការទូតកម្ពុជា និងស្នងការសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្ពុជា និងសហភាពអឺរ៉ុបនេះ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ជូតា អេភើលឡៃនិន ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ រយៈពេល២ថ្ងៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែមីនានេះ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកស្រី អេភើលឡៃនិន ទទួលស្គាល់ពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។
March 14, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បានទៅទស្សនា Bangkok temple នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីលោកត្រូវបានដោះលែងពីការជាប់ឃុំ ជុំវិញបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។ បណ្តាប្រព័ន្ធផ្សព្វផ្សាយនៅខាងមុខទីសក្ការបូជានេះ បានផ្តិតយករូបភាពរបស់ លោក ថាក់ស៉ីន ពាក់អាវយឺតពណ៌ខៀវ និងទៅធ្វើការបន់ស្រន់ចាប់តាំងពីម៉ោង ៥ព្រឹក។ បន្ទាប់មកនៅថ្ងៃដដែលនេះ លោក ថាក់ស៉ីន នឹងធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងទីក្រុងឈៀងម៉ៃ ដើម្បីជួបក្រុមគ្រួសារសាច់ញាតិ និងអ្នកគាំទ្ររបស់លោក។
March 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន Catch International ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានបង្ហាញបំណងចង់រៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 នៅប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ ក្នុងជំនួបជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 និងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍។ ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានបង្ហាញការស្វាគមន៍
March 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបបានគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ទំនាបភាគពាយ័ព្យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥-១០%។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបូព៌
March 14, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទថា លោកនៅតែជឿថា TikTok បង្កហានិភ័យសន្តិសុខជាតិ ប៉ុន្តែលោកបានជំទាស់ទៅនឹងការហាមឃាត់កម្មវិធីដ៏ពេញនិយមនេះ ដោយមានការលើកឡើងថា វាអាចធ្វើឱ្យប៉ះពាល់ដល់ក្មេងៗជាច្រើននៅអាមេរិក ហើយការធ្វើដូច្នេះដូចធ្វើឱ្យ Facebook យកឈ្នះតែម្នាក់ឯងដោយមិនចាំបាច់ប្រកួតប្រជែងអ៊ីចឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ Trump នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយ «Squawk Box» ពីស្ថាប័នព័ត៌មាន CNBC ត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់គាត់កាលពីសប្តាហ៍មុនដែលហាក់ដូចជាការប្រឆាំងទៅនឹងសេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័តដោយសភាដែលនឹងហាមឃាត់ទៅលើកម្មវិធីកម្សាន្ត TikTok និងកម្មវិធី ByteDance ផ្សេងៗទៀតនៅក្នុង Apple និង Google Store
March 12, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ក្រោយពីបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថចំនួន ២៥០នាក់ ទៅកាន់ខេត្តពោធិ៍សាត់។ កម្លាំងកងរាជអាវុធហត្ថទាំង ២៥០នាក់នេះ ត្រូវបានបញ្ជូនមកខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការមួយជាច្រើនរូបផងដែរ។ គួរឱ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោកបណ្ឌិត អ៊ាង
March 12, 2024 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ ក្រុមសេដ្ឋវិទូបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ច ប្រចាំត្រីមាសទីមួយ របស់ប្រទេសសិង្ហបុរី ដោយសេដ្ឋវិទូមួយចំនួនបានបង្ហាញថា កំណើនមួយផ្នែកនឹងទទួលបានការជំរុញពីការប្រគុំតន្ត្រី ៦លើករបស់តារាចម្រៀង Taylor Swift ដែលធ្វើឡើងក្នុងប្រទេសនេះ។ កាសែត Channel News Asia បានរាយការណ៍ថា យោងតាមការស្ទង់មតិជាមធ្យមរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករថា នឹងកើនឡើង ២,៩ភាគរយក្នុងរយៈពេលបីខែដំបូង ក្នុងឆ្នាំ២០២៤នេះ ដែលជាកម្រិតលឿនបំផុតក្នុងរយៈពេល ៦ត្រីមាស។ ក្រុមសេដ្ឋវិទូក៏បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំដល់ ២,៥ភាគរយផងដែរ ធៀបនឹងការព្យាករមុនដែលមានតែ ២,៣ភាគរយផងដែរ។ ការព្យាករនេះកំពុងខិតជិត ទៅរកអត្រាកម្រិតខ្ពស់បំផុតនៃការព្យាកររបស់រដ្ឋាភិបាលសិង្ហបុរី ដែលថានឹងកើនឡើងពី ១ ទៅ ៣ភាគរយសម្រាប់ឆ្នាំ២០២៤។
March 12, 2024









