Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់របស់ប្រជាពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ។ ឯកឧត្តមគាំទ្រ តែចៅសង្កាត់ណា ដែលគោរពតាមច្បាប់។​ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នៅនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ កុំព្យូទ័រ និងព្រីនធ័រ ជូនដល់ យន្តការច្រកចេញចូលតែមួយ

    May 20, 2023
  • ព័ត៌មានអន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងនៅទូទាំងប្រទេស ដើម្បឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីជាក់ស្តែងក្រោយរលកកម្តៅបន្តកើនឡើងកាន់តែខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភានេះ។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៤០អង្សាសេនារដូវក្តៅនេះ ហើយបញ្ហាធម្មជាតិនេះបានជម្រុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងគំហុក ពោលគឺតម្រូវការមានខ្ពស់ជាងបរិមាណថាមពលអគ្គិសនីដែលអាជ្ញាធរអាចផ្គត់ផ្គង់បាន។ នៅចំពោះបញ្ហាបន្ទាន់នេះគឺអាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងតាមតំបន់ជាច្រើនស្ទើរតែពេញផ្ទៃប្រទេស ដោយក្នុងនោះក៏មានទាំងការផ្តាច់ភ្លើងនៅក្នុងទីក្រុងធំៗដូចជាទីក្រុងហាណូយផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការផ្តាច់ភ្លើងនឹងត្រូវធ្វើឡើងដោយការឆ្លាស់វេនគ្នាក្នុងចំណោមតំបន់គោលដៅដែលអាជ្ញាធរបានកំណត់ទុក ដោយតំបន់គោលដៅមួយអាចប្រឈមនឹកការដាច់ភ្លើងក្នុងរយៈពេល ៧ម៉ោងក្នុងមួយថ្ងៃ។ អាជ្ញាធរវៀតណាមបានបន្តថា ​គម្រោងខាងលើនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ និងបន្តអនុវត្តរហូតដល់ចុងខែឧសភានេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    May 20, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ នៃពលរដ្ឋអាមេរិក ៥០០នាក់ ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងមូស្គូ ប្រកាសដោយ ទីក្រុង វ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងការបរទេសរុស្ស៉ី ក៏បានអះអាងដែរថាទីក្រុងមូស្គូ បានបដិសេធសំណើចុងក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីចូលសួរសុខទុក្ខអ្នកកាសែត Wall Street Journal លោក អ៉ីវិន ជឺសកូវ៉ិក (Evan Gershkovich) ដែលត្រូវបានអាជ្ញាធររុស្ស៉ីចាប់ឃុំខ្លួនកាលពីខែមីនា

    May 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាល​ទទួល​យកហើយ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ផ្លូវទឹកនេះ ត្រូវបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ»។ ទន្ទឹមនឹងការទទួលយកគម្រោងនេះ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ បានប្រគល់ភារកិច្ច​ដល់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជូនដំណឹងពាក់ព័ន្ធគម្រោងសា​ង​សង់​ផ្លូវ​នាវាចរណ៍ទន្លេបាសាក់នេះ ទៅបណ្តាប្រទេសជា សមាជិកនៃគណៈកម្មការ​ទន្លេ​មេ​គង្គ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ ការអភិវឌ្ឍប្រកប​ដោយចីរភាពនៃតំបន់អាងទន្លេមេគង្គឆ្នាំ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥។ កិច្ចប្រជុំ ក៏បានសម្រេចប្រគល់ភារកិច្ចជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀប​ចំ​គម្រោងវិនិយោគខាងលើនេះឱ្យបានលម្អិតស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយ​ការណ៍​ជូនប្រមុខរាជរដ្ឋាភិបាល។

    May 20, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមអស់ជាច្រើនថ្ងៃកន្លងមក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ពីការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃ បានប៉ះទង្គិចគ្នា ពេញតារាងបាល់ទាត់ ក្នុងនោះដែរ ឃើញថាមានកីឡាករបាល់ទាត់ជម្រើសជាតិថៃម្នាក់ អាយុក្រោម ២២ឆ្នាំ ឈ្មោះ Jonathan Khemdee ពាក់អាវលេខ ១៧ បានបង្ហាញកាយវិការមិនសមរម្យ គប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ។ បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Chhay Sathya បានបញ្ជាក់ថា មេដាយប្រាក់ស៊ីហ្គេម ដែលកីឡាករថៃ បានគប់នោះ គឺខ្លួនជាអ្នកទទួលបាន ហើយថែមទាំងសរសេរឃ្លាចាក់ដោតយ៉ាងដូច្នេះថា៖ «មេដាយប្រាក់SeaGame ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះនៅពេលនេះ

    May 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅ​កម្ពុជា​នោះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឆ្លាក់លើផ្ទាំងសិលានៅវិមាន​ឈ្នះ-ឈ្នះ ទុកជាតឹកតាង និងអំណះអំណាងប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ រុងរឿង​ល្បី​ល្បាញ​របស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅ​ប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។ ក្រៅតែពីការឆ្លាក់នូវអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍​ស៊ី​ហ្គេមនេះហើយនោះ អត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោ​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ហើយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា ក៏នឹងត្រូវឆ្លាក់ទុកលើផ្ទាំងសិលានៅវិមានឈ្នះ-ឈ្នះផងដែរ។ រាជរដ្ឋាភិបាល បានកត់សម្គាល់ថា ភាពអស្ចារ្យ និងជោគជ័យនៃដំណើរការរៀបចំ​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្កើតនូវ​គំរូ​ក្នុង​កំណត់​ត្រាប្រវត្តិសាស្ត្រថ្មីមួយនៃទំព័រព្រឹត្តិការណ៍កីឡាស៊ីហ្គេម

    May 20, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ដូចអ្វីដែលបានសន្យា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបផ្ទាល់ហើយ ក្មេងប្រុសលក់ផ្កានៅខេត្តបាត់ដំបង រុន ភារម្យ និងក្រុមគ្រួសាររបស់គេ ដោយសារបានពិនិត្យលទ្ធភាពក្នុងការជួយក្មេងប្រុសរូបនេះ និងក្រុមគ្រួសាររបស់គេ ឲ្យមានមុខរបរជ្រោងជីវភាព ឲ្យល្អប្រសើរជាងមុន។ តាមរយៈព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិតបានសម្រេចជួយក្មេងប្រុស រុន ភារម្យ និងប្អូនស្រីរបស់ ឲ្យបានរៀនដល់ឧត្តមសិក្សា ហើយជួយឪពុកម្តាយពួកគេ កែប្រែមុខរបរប្រសើរជាងមុន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ

    May 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៉ីហ្គេម កញ្ញា ផុន រ៉ាស៉ី ដែលបានបាត់ម៉ូតូ ដើម្បីឲ្យរូបគេអាចទិញម៉ូតូសម្រាប់ប្រើប្រាស់វិញ។ តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះ [ថ្ងៃទី១៩ ឧសភា] តាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៉ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើ ដល់ការប្រកួតស៉ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ

    May 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីគម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋា​ភិបាល​អនុញ្ញាតដំណើរនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធា​​រ​ណការ និងដឹកជញ្ជូន ដែលជាក្រសួងសាមីសិក្សាលើគម្រោងនេះ បានសម្តែងក្តី រីករាយ និងរំភើបជាខ្លាំង។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ Fresh News ដូច្នេះ «នេះជាគម្រោង​ប្រវត្តិ​សាស្ត្រតាំងពីសម័យហ្វូណន មកដល់សម្តេចតេជោ ដែលយើងបានស្តារឡើងវិញ ដើម្បីប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់ពីហ្វូណន ជាប្រយោជន៍ជាតិរបស់យើង ដឹក​ជញ្ជូនទំនិញទៅសមុទ្រត្រង់តែម្តង ដោយមិនបាច់ឆ្លងទៅប្រទេសជិតខាង។ គម្រោង​នេះសំខាន់ណាស់ សំខាន់មែនទែន»។ លោកទេសរដ្ឋមន្ត្រីបន្ថែមថា «ខ្ញុំសប្បាយចិត្តណាស់»។ ជាមួយគ្នាបន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ក៏បានសម្តែងការសាទរ និងរីករាយចំពោះគម្រោងមួយនេះផងដែរ។ ពួកគេចាត់ទុក​គម្រោងនេះ ជាគម្រោងយក្ស

    May 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមការប៉ាន់ស្មាន នៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋបញ្ចេញចោលនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០ ០០០ម៉ែត្រគុប ក្នុងមួយឆ្នាំ នេះបើធៀបនឹងបច្ចុប្បន្ន គឺកើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្ម សំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេស។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែល ឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ

    May 19, 2023