- Khmerpress
- SEA GAMES
ក្រោយត្រឡប់ទៅដល់មាតុភូមិកំណើតវិញ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី U22 (Garuda Nusantara) ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក៏ដូចជាការហែហមយ៉ាងសម្បើមពីប្រជាជនឥណ្ឌូណេស៊ីពាសពេញដងផ្លូវ ក្រោយពួកគេដណ្តើមបានមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រោយការរង់ចាំអស់រយៈពេល ៣២ សម័យកាល។ ការដង្ហែក្បួនសម្រាប់ក្រុម Garuda Nusantara ត្រូវបានធ្វើឡើងនៅទីក្រុងហ្សាកាតា នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយចាប់ផ្តើមនៅម៉ោង ៨ព្រឹក ចេញពីអាគារ Kemenpora និងទីតាំងមួយចំនួនទៀត រហូតដល់ពហុកីឡដ្ឋាន Gelora Bung Karno៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
May 19, 2023 - សិល្បៈ
(បរទេស)៖ បន្ទាប់ពីឡើងតុលាការម្តងជាពីរដង នៅពេលនេះតារាចម្រៀងដ៏ល្បីអង់គ្លេស Ed Sheeran បានឈ្នះក្តីហើយ ជុំវិញរឿងបណ្ដឹងកម្មសិទ្ធិបញ្ញាបទចម្រៀង «Thinking Out Loud» ដែលភាគីម្ខាងទៀតបានចោទថា ចម្រៀងនេះ គឺចម្លងចេញបីបទ «Let’s Get It On» របស់ Marvin Gaye។ ការឈ្នះក្តីលើកនេះ ត្រូវបានគេដឹងថា ជាលើកទី២ហើយ ដែលលោកបានឈ្នះក្តីនៅតុលាការ ជុំវិញរឿងក្តីកម្មសិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ករណីទីពីរត្រូវបានអនុវត្តនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដោយសំណុំរឿងនេះត្រូវបានដឹកនាំដោយចៅក្រមស្រុក Louis Stanton។
May 19, 2023 - សង្គមកីឡាការនីឆ្នើម ស្រួង ភាវី នឹងត្រឡប់ទៅកូរ៉េខាងត្បូងវិញយប់នេះ ក្រោយចប់ភារកិច្ចកីឡា និងការងារសប្បុរសធម៌
ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ៣បាំង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាការនី ស្រួង ភាវី នឹងត្រូវត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ នៅយប់ថ្ងៃសុក្រនេះផ្ទាល់ ក្រោយបញ្ចប់តួនាទីជូនជាតិ និងការងារសប្បុរសធម៌។ គាត់បានសរសេរនៅលើបណ្ដាញសង្គមថា៖«ថ្ងៃនេះខ្ញុំឡើងព្រលានយន្តហោះពេលយប់ លាហើយមាតុភូមិជាទីស្រលាញ់របស់ខ្ញុំ ទោះខ្ញុំនៅទីណាអ្នកនៅទីនោះ សូមអរគុណគ្រប់យ៉ាងដែលបានផ្ដល់ ក្ដីស្រឡាញ់ដ៏មហិមារបស់របស់អ្នក ដល់អ្នកស្នេហាជាតិកីឡាស្មារក្តីប្រជាជាតិកម្ពុជា អរគុណណាស់ប្រជាជនកម្ពុជារបស់ខ្ញុំ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
May 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ១០៨.៥៧ប៊ីលានរៀល ប្រមាណជា ២៦.៨១លានដុល្លារ សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣។ ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។ សូមជម្រាបថា ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២២មក។ ក្រុមហ៊ុនក្នុង វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សរុបចំនួន៦៩ បានមកចុះបញ្ជី
May 19, 2023 - SEA GAMES
(ភ្នំពេញ)៖ លោក យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ ដើម្បីទទួលរៀបចំការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាននេះ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បានបញ្ចប់ដោយជោគជ័យដ៏ត្រចះត្រចង់ កាលពីរាត្រីថ្ងៃទី១៧ ខែឧសភាម្សិលមិញ ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងលើកទឹកចិត្តរបស់លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអនុប្រធាន CAMAPGOC នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន នៅថ្ងៃទី១៨ ខែឧសភា
May 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល ការចាកចេញរបស់ពលរដ្ឋពីតំបន់រមណីយអង្គរ ទៅកាន់ទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ។ សម្រាប់តួនាទី និងភារកិច្ចរបស់ក្រុមការងារនេះរួមមាន៖ * សម្របសម្រួលប្រជាពលរដ្ឋដែលបានកំណត់មុខសញ្ញារួច ឲ្យរៀបចំតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។ * ផ្តល់របាយការណ៍អំពីវឌ្ឍនភាពការងារ ជាប្រចាំជូនក្រុមការងារបច្ចេកទេស ដើម្បីបូកសរុប និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។ * បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់របស់ថ្នាក់ដឹកនាំក្រសួង៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីអំពាវនាវឲ្យបញ្ឈប់ នូវរាល់សកម្មភាព ឬការផលិតវីដេអូកំប្លែងពាក់ព័ន្ធនឹងប្រធានបទ មន្រ្តីឥណទាន (CO) ដែលការចែកចាយផ្សព្វផ្សាយបែបនេះ បានធ្វើឲ្យពាល់កិត្តិយសទាំងបុគ្គលិកធនាគារ និងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ បន្ថែមពីនេះការបំផុសនូវមាតិកា ខ្វះការយល់ដឹងពីវិស័យហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋ ងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ និងគ្មានយន្តការការពារអតិថិជន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា កន្លងមកបានសង្កេតឃើញការផ្សព្វផ្សាយ ដោយយកប្រធានបទ CO និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់
May 18, 2023 - SEA GAMES
ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណីស៊ីហ្គេមលើកទី៣២ និងបានបិទបញ្ចប់ទៅវិញជាមួយនឹងលទ្ធផលយ៉ាងគាប់ប្រសើរ ប្រទេសកម្ពុជារបស់យើង ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍ដែលកាន់តែអស្ចារ្យជាងនេះទៀត ក្នុងកម្រិតទ្វីបអាស៊ីទាំងមូល នៅរយៈពេល ៦ ឆ្នាំខាងមុខ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន ស៊ីនហួរ។ បើយោងតាមក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាធ្វើជាម្ចាស់ផ្ទះជាមួយ OCA ដើម្បីរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៩។ ព្រឹត្តិការណ៍នេះមានការចូលរួមពី ៤៦ ប្រទេស ហើយវាគឺជាលើកទីមួយ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍របស់ OCA មួយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
May 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងប្រើរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក។ ថ្លែងនៅក្នុងជំនួប ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)
May 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទម្លាយថា សម្តេចធ្លាប់មានការវះកាត់ចំនួន ៤ដង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ។ បើតាមប្រសាសន៍សម្តេចតេជោ ការវះចុងក្រោយ គឺវះចង្កេះ ដោយប្រើរយៈពេល ៥ម៉ោង នៅឆ្នាំ២០១៧។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ការវះកាត់នោញ ដំបូងឡើយៗកូនៗ បានហាមឃាត់ តែក្រោយមកក៏មិនជំទាស់វិញ។ ការវះនេះ បើជ្រុលដៃបន្តិច អាចពិការបាន»។ ក្នុងឱកាសនោះ
May 18, 2023









