Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ គិតត្រឹមរយៈពេលជាងមួយខែកន្លងមកនេះរដ្ឋាភិបាលប្រទេសចិនបានបិទគណនីអនឡាញអស់ជាង ១០ម៉ឺនគណនីដែលបានបំផុសបំផុលព័ត៌មានមិនពិត និងបានបង្កើតការយល់ច្រឡំចំពោះភ្នាក់ងារសារព័ត៌មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ រដ្ឋបាលចិន «Cyberspace Administration Of China» ឬ (CAC) បានចាប់ផ្តើមយុទ្ធនាការពិសេសមួយ ដើម្បីសម្អាតព័ត៌មានអនឡាញដោយផ្តោតលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ»និងក្លែងបន្លំប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ។ ប្រភពពីនិយតករចិនបាននិយាយថា ខ្លួនបានលុបគណនីសារព័ត៌មានចំនួន ១០៧,០០០គណនី នៃអង្គភាពព័ត៌ក្លែងក្លាយ បូករួមនឹងអត្ថបទព័ត៌មានមិនពិតប្រហែល ៨៣៥,០០០អត្ថបទ ដែលត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី០៦ ខែមេសា មកម្ល៉េះ។ យោងតាម CAC បាននិយាយថា ការត្រួតពិនិត្យរបស់ខ្លួនបានរកឃើញគណនីដែលក្លែងខ្លួនធ្វើជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានការអនុញ្ញាត តាមរយៈការក្លែងបន្លំឈុតឆាកស្ទូឌីយោព័ត៌មាន និងធ្វើត្រាប់តាមអ្នកផ្សាយព័ត៌មានអាជីពដោយប្រើបញ្ញាសិប្បនិម្មិត

    May 18, 2023
  • SEA GAMES

    កាលពីពេលថ្មីៗនេះ មានវីដេអូនៅលើ TikTok មួយ កំពុងផ្ទុះការចាប់អារម្មណ៍ និងការចូលមើលយ៉ាងច្រើន ក្រោយវាបានបង្ហាញពីក្រុមអ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានចូលទៅថតរូបកីឡាករ​ Cricket របស់សិង្ហបុរី Raoul Sharma យ៉ាងច្រើនកុះករ។ រំលឹកដែរថា កីឡាករ Sharma បានមកដល់កម្ពុជាកាលពីដើមខែឧសភា និងបានឈ្នះមេដាយមាសឱ្យសិង្ហបុរីផងដែរ ប៉ុន្តែវាស្ទើរតែមិនគួរឱ្យជឿសម្រាប់គាត់ នៅពេលដែលគាត់មានអ្នកគាំទ្រយ៉ាងច្រើននៅកម្ពុជា។ កីឡាករ Sharma នៅពេលត្រឡប់ទៅដល់​សិង្ហបុរី​វិញ​បាន​ប្រាប់​កាសែត The Straits Times ថា៖«ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ទេ។ ខ្ញុំទើបតែដើរចេញពីជុំរុំក្រុមរបស់ខ្ញុំទៅបន្ទប់ទឹក ហើយក៏មានអ្នកស្ម័គ្រចិត្តម្នាក់បានរត់មកសុំខ្ញុំថតរូបជាមួយ»។ លោក​បាន​បន្ថែម​ថា លោក​បាន​ថត​រូប​ជាមួយ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​ប្រមាណ​ពី ២០ ទៅ ៣០

    May 18, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ទោះបីជា ការប្រកួតស៊ីហ្គេម លើកទី៣២ បានបញ្ចប់ទៅដោយជោគជ័យ និងមោទនភាពក៏ដោយ ស​ម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំបានភ្លេចឡើងឡើយ នៅក្នុងការសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរ និងមិត្តបរទេស ប្រសិនបើមានកំហុសឆ្គងអចេតនា ចំពោះការរៀបចំព្រឹត្តិការណ៍ជាលើកដំបូងនេះ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ

    May 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ។ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថាក្នុង ខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤.៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣.១១

    May 18, 2023
  • ព័ត៌មានអន្តរជាតិ

    (ហូជីមិញ)៖ ក្រុមហ៊ុននាំចេញផ្លែស្រកានាគរបស់វៀតណាមត្រូវបានរំពឹងថានឹងជួបការលំបាកនៅឆ្នាំនេះ ខណៈដែលប្រទេសជាច្រើនបានដាំផ្លែឈើប្រភេទនេះ និងធ្វើឱ្យទីផ្សារអន្តរជាតិប្រកួតប្រជែងកាន់តែខ្លាំង។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា បើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៩មក។ នៅឆ្នាំ២០២១ និង២០២២ ការនាំចេញផ្លែស្រការនាគមិនបាននាំយកទឹកប្រាក់រាប់ពាន់លានដុល្លារដូចធ្លាប់ទទួលបានកន្លងមកទេ។ ការនាំចេញផ្លែស្រកានាគកាលពីឆ្នាំមុនមានតម្លៃត្រឹមតែ ៦៣២លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៣៩% ធៀបនឹងឆ្នាំ២០២១ និងធ្លាក់ចុះ ៤៩% ធៀបនឹងបរិមាណខ្ពស់បំផុតក្នុងឆ្នាំ២០១៩។ យោងតាមកាសែត VN Express ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ការនាំចេញមានតម្លៃត្រឹមតែ ១០៦លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៦,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    May 17, 2023
  • SEA GAMES

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានប្រកាសសូមការអភ័យទោស ចំពោះក្រុមការងារពាក់ព័ន្ធជួយគណៈកម្មាធិការជាតិ CAMSOC និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាប្រជាពលរដ្ឋទាំអស់ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយសារចំនួនកៅអីមានកំណត់ ពុំអាចផ្ដល់ជូនបានគ្រប់ៗគ្នា ។ មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ដោយសារកៅអីក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានកំណត់ ហើយការរៀបចំពិធីបិទជាផ្លូវការ ផ្អែកទៅលើសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC សូមការយោគយល់អធ្យាស្រ័យ ដូចខាងក្រោម៖ ទី១- គណៈកម្មាធិការជាតិ

    May 17, 2023
  • SEA GAMES

    (បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់នៃប្រទេសថៃ FA បានសំដែងនូវការខកចិត្ត និងសុំទោសចំពោះទង្វើដោយអចេតនារបស់កីឡាករជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំរបស់ខ្លួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយប្រកួតចាញ់ U22 ឥណ្ឌូនេស៊ី ក្នុងវគ្គដណ្តើមមេដាយមាសយប់មិញនេះនៅ SEA Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់សហព័ន្ធបាល់ទាត់ថៃបានបញ្ជាក់ថា «FA ថៃពិតជាមានការខកចិត្តជាខ្លាំង និងសុំទោសចំពោះទង្វើដែលមិនសមហេតុផលដែលបានកើតឡើងនៅអំឡុងការប្រកួតនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងវិញ្ញាសាបាល់ទាត់បុរសរវាងថៃ និងឥណ្ឌូនេស៊ីដែលមានអ្នកគាំទ្រនៅក្នុងកីឡដ្ឋានច្រើនកុះករ និងជុំវិញពិភពលោក ដែលបានឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់មុខមាត់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ និងមុខមាត់បាល់ទាត់ថៃផងដែរ»។ FA ក៏បានសន្យាទៀតថា បន្ទាប់ពីមានទង្វើដែលមិនអាចទទួលយកបាននេះ សហព័ន្ធបាល់ទាត់ថៃ រួមទាំងក្រុមគ្រូបង្វឹក នឹងធ្វើការអប់រំ និងដាក់ទោសទណ្ឌចំពោះកូនក្រុមរបស់ខ្លួន ជៀសវាងមានករណីនេះលើកក្រោយក្នុងកីឡា ២ឆ្នាំម្តងនេះទៀត

    May 17, 2023
  • SEA GAMES

    កាលម្សិលមិញនេះ កីឡាករជម្រើសជាតិថៃក្រោមអាយុ ២២ឆ្នាំ Jonathan Khemdee បានបង្ហាញនូវអាកប្បកិរិយាមិនសមរម្យ ដោយបានគប់ចោលមេដាយ និងតុក្កតាទៅឱ្យអ្នកគាំទ្រ ក្រោយក្រុមរបស់ខ្លួនចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី។ ទង្វើនេះគឺពិតជាមិនអាចទទួលយកបានទេ ហើយកីឡាករប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) ក៏បានបញ្ចេញប្រតិកម្ម ហើយថា បុគ្គលរូបនោះគួរតែត្រូវបានហាមឃាត់។ សែន ចន្ទរិទ្ធីគុន បានសរសេរថា៖«វាជាការមិនគោរពយ៉ាងធំធេងចំពោះកីឡាពិភពលោក។ អត្តពលិករូបនេះគួរតែត្រូវបានហាមប្រាមពីសកម្មភាពកីឡា ដើម្បីធ្វើជាឧទាហរណ៍។ ខ្ញុំសង្ឃឹមថា អាជ្ញាធររបស់ Sea Games និងទូទាំងពិភពលោក បានដឹងពីការមិនគោរពមួយនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    May 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី គោលការណ៍ណែនាំ ទាក់ទិននឹងការដាក់បញ្ចូលទម្រង់លេខអត្តសញ្ញាណកម្ម សារពើពន្ធអ្នកជាប់ពន្ធជនជាតិអាមេរិក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    May 17, 2023
  • SEA GAMES

    (ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់​រយៈ​ប្រមាណ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើក​ដំបូងនៅកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។ ពិធី​បិទព្រឹត្តិ​ការណ៍ការ​ប្រកួតស៊ីហ្គេមដែលរៀបចំរៀងរាល់ពីរឆ្នាំម្តងនេះ នឹងប្រព្រឹត្តទៅក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ ក៏នឹងមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជា ៦ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនៅល្ងាចថ្ងៃនេះ នឹងប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍,

    May 17, 2023