Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត, នេះបើយោងតាម សេចក្តីសម្រេចរបស់គជប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។ សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គជបបានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គជប។ គណបក្សដែលបំពេញគ្រប់លក្ខខ័ណ្ឌតាមពេលកំណត់

    May 15, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា បានធានាការឧបត្ថម្ភរាល់ការចំណាយទាំងអស់ ទាំងការព្យាបាល ការស្នាក់នៅព្រមទាំងថ្លៃអាហារឧបត្ថម្ភ ដល់ប្អូនស្រី សៀប ស្រីរ៉ា អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យបួស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានជំងឺមហារីកជើងធ្ងន់ធ្ងរ។ ក្រោយទទួលបានព័ត៌មានថាប្អូនស្រីសៀប ស្រីរ៉ា អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យបួ រស់នៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានជំងឺមហារីកជើងធ្ងន់ធ្ងរ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងភរិយា

    May 15, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាថ្ងៃចន្ទនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានបញ្ចប់ជាស្ថាពរហើយនូវដំណើរការរាប់សន្លឹកឆ្នោត ដោយ​បានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។ ប្រធានគណៈកម្មការបោះឆ្នោតថៃ លោក អ៉ីតទីផន ប៊ូ​នប្រាខុង (Ittiporn Boonpracong) បាននិយាយថា គណបក្ស MFP ឈ្នះបានអាសនៈ​សរុបចំនួន១៥១ ដែលជាចំនួនច្រើនលើសគេ។ បន្ទាប់មកគណបក្ស ភឿថៃ (Pheu Thai) ឈ្នះបាន១៤១អាសនៈ, គណបក្ស

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី ជា កញ្ញា ដែលឈ្នះមេដាយមាសលើប្រភេទកីឡាចំបាប់លើវិញ្ញាសាទម្ងន់ ៧២គីឡូក្រាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា «មេដាយមាសរបស់ខ្ញុំ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ១៦លាននាក់»។ កីឡាការិនី ជា កញ្ញា បានគូសបញ្ជាក់ដោយរំភើបរីករាយយ៉ាងដូច្នេះថា៖ «នៅក្នុងការ ប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡារិនីឡាវ Sopha Tammavvong គឺមានការតានតឹងខ្លាំងណាស់ ហើយក៏មានអារម្មណ៍ភិតភ័យខ្លាំងណាស់ដែរ ប៉ុន្តែអារម្មណ៍មួយភ័យ និងអារម្មណ៍មួយទៀត គឺខ្ញុំចង់ឈ្នះការប្រកួត ដោយចង់ឈ្នះជាងភ័យ។ ដូច្នេះខ្ញុំត្រូវតែធ្វើឱ្យបាន។ មុនការប្រកួត វគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់មេដាយមាស ជា

    May 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីសេចក្តី សុវត្ថិភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងទទួលបានការណែនាំពីអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាក់ស្តែង ជួបជាមួយលោកម្ចាស់ផ្សារ និងលោក ឡៅ ឆៀកអូន អ្នកគ្រប់គ្រងទីតាំង។ ជាលទ្ធផល ក្រុមការងារបានចុះមកដល់ទីតាំងខាងលើ បានពិនិត្យឃើញថា ទីតាំងខាងលើ ពុំមានទូរហ្គេមបាញ់ត្រីនៅផ្សារស៊ីធីម័លជាន់ទី២នោះទេ។ លោក ណុប ផា

    May 15, 2023
  • SEA GAMES

    កីឡាករប្រដាល់ ព្រំ សំណាង ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិគុនខ្មែរហើយ ដោយគាត់ចង់ទុកឱកាសឱ្យកីឡាករជំនាន់ក្រោយ ប្រកួតប្រជែងគ្នា និងសាងកិត្តិយសជូនជាតិបន្ត។ រំលឹកដែរថា ព្រំ សំណាង ទើបតែបានឈ្នះមេដាយមាសជូនជាតិ បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា TUN TUN MIN ដោយពិន្ទុ កាលពីពេលថ្មីៗនេះ នៅក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៨១ គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    May 15, 2023
  • SEA GAMES

    (ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០០ រសៀលថ្ងៃទី១៥ ខែឧសភានេះ ក្រុមបាល់បោះបុរស របស់កម្ពុជា ៥ទល់៥ នឹងប៉ះក្រុមថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជាមួយគ្នានេះនៅវេលាម៉ោង ៥៖០០នាទីល្ងាច ក្រុមឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ ការប្រកួតធ្វើឡើង នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសំបុត្រចូលទស្សនា អាចយកបាននៅទីតាំងប្រកួតតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 15, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសាទរ កីឡាការិនីកម្ពុជា ជា កញ្ញា ដែលបានឈ្នះមេដាយមាស លើប្រភេទកីឡាចំបាប់ វិញ្ញាសានារី ទម្ងន់ ៧២គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅមជ្ឍមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews ​

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់ អនុវត្តតាមវិធានការដូចខាងក្រោម៖ – គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី –

    May 15, 2023
  • SEA GAMES

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានអំពាវនាវឱ្យស្ថាប័នដែលបានប្រគល់ភារកិច្ចឱ្យ ត្រូវនាំបងប្អូនឱ្យមកដល់កន្លែងប្រារព្ធពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយបើការរៀបចំធ្វើបែបនេះមានភាពរលូនល្អ និងចូលរួមអនុវត្តន៍ទាំងអស់គ្នា ដើម្បីធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ។ ការអំពាវនាវរបស់បែបនេះលោក ថោង ខុន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងប្រគល់បណ្ណទស្សនា បណ្ណរថយន្តថ្មី និងពិនិត្យកន្លែងអង្គុយ សម្រាប់ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅសាលសន្និសីទសារព័ត៌មាន ពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ នាឱកាសនោះដែរលោក ថោង ខុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និងមានសណ្តាប់ធ្នាប់បានល្អ។

    May 15, 2023