Khmerpress
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាតេក្វាន់ដូ លើវិញ្ញាសាប្រយុទ្ធឯកត្តជននារី កម្រិតប្រភេទទម្ងន់បូក ៧៣គីឡូក្រាម ការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 15, 2023
  • SEA GAMES

    ខេត្តកំពត៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅខេត្តកំពត ចម្ងាយ ២៥០ ម៉ែត្រ លើវិញ្ញាសាទូក ១២នាក់បុរស អាយុក្រោម២៤ឆ្នាំ ដោយលទ្ធផលក្រុមកីឡារករទូកឥណ្ឌូនេស៊ី ទទួលបានមេដាយមាស ក្រុមកីឡាករកម្ពុជាម្ចាស់ផ្ទះ ទទួលបានមេដាយប្រាក់ និងក្រុមកីឡាករវៀតណាម ទទួលបានមេដាយសំរិទ្ធ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 13, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ពាក់ព័ន្ធនឹងករណីកិបកេងប្រាក់សម្រាប់សាងសង់វត្តដ៏ច្រើនសម្បើមមួយ ពោលគឺ​មានទំហំទឹកប្រាក់ជាង ៣០០លានបាត (៨,៨៧លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភានេះ។ ប្រាក់ទាំអស់នោះគឺជាប្រាក់របស់ក្រុមសប្បុរសជន ដែលបានបរិច្ចាគសម្រាប់សាងសងព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តមួយកន្លែងនៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃ។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងចំណោមជនល្មើសទាំង ៩នាក់នោះ គឺមានជនល្មើសចំនួន ៧នាក់ជាព្រះសង្ឃ ខណៈ ២នាក់ផ្សេងទៀត គឺជាអាចារ្យ និងប្អូនស្រីបង្កើតរបស់ព្រះសង្ឃមួយអង្គ។ បើតាមអាជ្ញាធរថៃបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍បង្រ្កាបករណីកិបកេងលុយសប្បុរសជនដ៏ច្រើននេះ​​ គឺដំបូងឡើយប៉ូលិសអាចឃាត់ខ្លួនជនល្មើសបានត្រឹមតែ ៣រូបប៉ុណ្ណោះ ដោយក្នុងនោះរួមមាន ព្រះសង្ឃព្រះនាម  Kom Kongkaew

    May 13, 2023
  • SEA GAMES

    (ភ្នំពេញ)៖ កីឡាចំបាប់ នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ (OCIC) ខណៈថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងថា អត្តពលិករបស់ខ្លួន នឹងដណ្ដើមបានមេដាយយ៉ាងហោច មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។ នេះបើតាមការបង្ហាញសុទិដ្ឋិនិយមរបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងជានាយកវិទ្យាស្ថានខេមអេដ បន្ទាប់ពីលោកបានមើលឃើញការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ទាំងការហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុក ។

    May 13, 2023
  • SEA GAMES

    (ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង២៖០០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាឈរលេខរៀងទី៣ បន្ទាប់ពីវៀតណាម និងថៃ ដោយមានមេដាយសរុបចំនួន ១៧១គ្រឿង ក្នុងនោះមេដាយមាស ៥៨គ្រឿង, មេដាយប្រាក់ចំនួន ៤៧គ្រឿង និងមេដាយសំរិទ្ធចំនួន ៦៦គ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 13, 2023
  • SEA GAMES

    លោកគ្រូ Keisuke Honda នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបានបង្ហោះសារយ៉ាងគួរឱ្យចាប់អារម្មណ៍មួយ ដោយគាត់ចង់ដឹកនាំជម្រើសជាតិថៃ និងជម្រើសជាតិណាមួយ ដែលមានបំណងចង់លេងព្រឹត្តិការណ៍បាលទាត់ពិភពលោកឆ្នាំ២០២៦។ លោកបានសរសេរថា៖«ក្នុងនាមជាគ្រូបង្វឹក ខ្ញុំចាប់អារម្មណ៍លើប្រទេសអូម៉ង់ នូវែលសេឡង់ អារ៉ាប់រួម ថៃ ឬប្រទេសណាមួយ ដែលចង់លេង World Cup ឆ្នាំ 2026»។ ជម្រាបផងដែរថា លោកគ្រូ Keisuke Honda ទើបតែលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា បន្ទាប់ពីបានដឹកនាំក្រុមចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១-២ វគ្គជម្រុះក្នុងជុំទី១ នៃព្រឹត្តិការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ គាត់បានទទួលការងារជាគ្រូបង្វឹកឱ្យជម្រើសជាតិកម្ពុជា

    May 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកបញ្ជាក់ និងបំភ្លឺបន្ថែមជុំវិញការបិទមន្ទីរសម្រាកព្យាបាលឯកជន ចំនួន៣កន្លែង នៅរាជធានីភ្នំពេញ ដោយក្រសួងអះអាងថា ទីតាំងដែលបិទនោះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម [Sihanouk Hospital Center of Hope (SHCH)] នោះឡើយ។ តាមរយៈសេចក្ដីបញ្ជាក់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានឲ្យដឹងថា មន្ទីរសម្រាកព្យាបាលឯជកន ដែលបិទនោះ *ទី១៖ មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្ដីសង្ឃឹម *ទី២៖ មន្ទីរសម្រាកព្យាបាល

    May 13, 2023
  • SEA GAMES

    កីឡាការនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី នឹងត្រូវមានភារកិច្ចប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅម៉ោង ១០:០០ នាទីព្រឹក ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបន្ដទៀត សម្រាប់វិញ្ញាសាការ៉ុម ១បាំង ឯកត្តជននារី។ មុននេះបន្ដិចគាត់ ក៏បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ អំពីចំណាប់អារម្មណ៍ក្រោយបានឈ្នះមេដាយមាសជូនជាតិម្ដងរួចមកហើយ សម្រាប់វិញ្ញាសា សាការ៉ុម ៣បាំង ឯកត្តជននារី កាលពីពេលថ្មីៗនេះ។ កីឡាការនី ស្រួង ភាវី គាត់បានបង្ហោះថា៖«បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយះពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ»

    May 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈបណ្តាញ Facebook និង Telegram នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអំពីការខិតខំស្វែងរកនាឡិកាដៃរបស់សម្តេច ដែលធ្លាប់ពាក់តាំងពីមុនសង្គ្រាមឆ្នាំ ១៩៧០ ហើយក្រោមនៅឆ្នាំ១៩៨២ សម្តេចបានដូរជាមួយសម្តេច ជា ស៉ីម។ សម្តេចបានបញ្ជាក់ថា នាឡិកាដែលសម្តេចកំពុងខិតខំស្វែងរកនេះ មានអនុស្សាវរីយ៍ច្រើនណាស់ ចាប់តាំងពីសម្តេចនៅជាក្មេងវត្ត រហូតដល់សម្តេចធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស។ សម្តេចតេជោ​ ហ៊ុន សែន បានបង្ហោះរូបថតពាក់នាឡិកាដែលកំពុងស្វែងរក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ ១៩៧០ហើយមកដូរជាមួយបង ជា

    May 13, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី កាំង មុយនីន ជាកីឡាការិនីខ្មែរដំបូង ដែលបានឈ្នះមេដាយមាស ប្រភេទ វិញ្ញាសា ហែលទឹក ៤០០ម៉ែត្រ Bi Fins ពាក់ជើងទា ខណៈកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀតដែរ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិមរតកតេជោ។ ក្នុងថ្ងៃដដែលនេះដែរ កីឡាករជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ០៤រូបទៀត បានឈ្នះមេដាយសំរឹទ្ធ លើប្រភេទវិញ្ញាសា ហែល 4x200m

    May 13, 2023