- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចបិទ និងដកហូតមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម។ ដោយមូលហេតុ មន្ទីរសំរាកព្យាបាលទាំង៣នេះពុំមាន វិជ្ជបណ្ឌិតឈរឈោ្មះជាអ្នកទទួលខុសត្រូវនិងអវត្តមានប្រចាំការនៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍ អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ស្តីពី ការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/១១០០/១០ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០០ និងប្រកាសលេខ០៣៤ អបស.ម ចុះថ្ងៃទី០៤ ខែកក្កដា
May 13, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនីវ៉ូសូកម្ពុជា ផាត ដានី ដែលបានឈ្នះមេដាយប្រាក់ លើវិញ្ញាសា Sanda ទម្ងន់៥២គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 12, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនី វឿន ស៊ីថា ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាតេក្វាន់ដូ លើវិញ្ញាសា Taekwondo poomsae freestyle ឯកត្តជន ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣៕
May 12, 2023 - SEA GAMES
(ភ្នំពេញ)៖ កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង បានដាក់គោលដៅ យកមេដាយមាស ១ទៀតជូនជាតិ។ គោលដៅនេះ ត្រូវបានកីឡាការិនីរូបបង្ហាញឡើងពេលផ្តល់បទសម្ភាសដល់អ្នកព័ត៌មាន ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។ រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕
May 12, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាហែលទឹក និងលោតទឹកបានបញ្ចប់ការប្រកួតទាំងស្រុងហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៦ថ្ងៃ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរកតតេជោ ខណៈម្ចាស់ផ្ទះកម្ពុជា និង៤ប្រទេសទៀតមិនដណ្តើមបានមេដាយឡើយ។ វិញ្ញាសាហែលទឹកមានចំនួន ៣៩វិញ្ញាសា និងលោតទឹកមានចំនួន ៤វិញ្ញាសា សរុប៤៣ វិញ្ញាសា ត្រូវបានបញ្ចប់ជាផ្លូវការ។ ចំពោះចំណាត់ថ្នាក់ជ័យលាភីលើវិញ្ញាសាហែលទឹក គឺសិង្ហបុរី ឈរលេខ១ បានមេដាយមាសចំនួន ២២ សរុប៤៦គ្រឿង, វៀតណាម លេខ២ បានមេដាយមាស៧ សរុប១៧ និងថៃលេខ៣ មេដាយមេដាយមាស៤ សរុប ចំនួន២៣គ្រឿង ខណៈដែល ៥ប្រទេស មិនទទួលបានមេដាយនោះទេ
May 12, 2023 - SEA GAMES
(ភ្នំពេញ)៖ កីឡាករវាយកូនបាល់កម្ពុជា ប៊ុន កេន្នី បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយយកឈ្នះកីឡាករម៉ាឡេស៊ី Koay Hao Sheng ក្នុងវគ្គ ៨នាក់ចុងក្រោយ លើវិញ្ញាសាឯកត្តជនបុរស ដោយលទ្ធផលដ៏តានតឹង ២-១ នៅរសៀលថ្ងៃទី១២ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ បានកក់មេដាយសំរឹទ្ធរួចហើយ ។
May 12, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទ កីឡាការិនីកម្ពុជា ស្រួង ភាវី ឡើងពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង ក្រោយយកឈ្នះថៃ Vutthiphan Kongkaket ដោយលទ្ធផលពិន្ទុ ៥០-២៦ ក្នុងវគ្គជម្រុះ ហើយត្រូវជួបកីឡាការិនីវៀតណាម Kien Tuong Phung ដែលការប្រកួតឡើងនាថ្ងៃទី១២ ខែឧសភានេះ នៅផ្សារអ៉ីអន២ ជាន់ទី៣។ រំលឹកផងថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ៕
May 12, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ តុលាការខេត្តបាត់ដំបងបានសម្រេចចោទប្រកាន់និងឃុំខ្លួនអគ្គនាយកក្រុមហ៊ុន ចិញ្ចឹមសត្វអានស៊ីន អាវី សែនជ័យ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅពេលដែលពួកគេបានបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជាអស់ជាង២លានដុល្លារ។ តុលាការបានសម្រេចឃុំខ្លួនមានឈ្មោះ ធី រ៉ាវុធ អគ្គនាយកក្រុមហ៊ុនអានស៊ីន អាវី សែនជ័យ និងម្នាក់ទៀតឈ្មោះ វុន រស្មី មានតួនាទីជាអ្នកគ្រប់គ្រងការលក់ទិញ គោ ពពែ មាន់ ដែលបានឆបោកប្រាស់ប្រជាពលរដ្ឋ ដោយជនត្រូវចោទត្រូវបានតុលាកាចេញដីកាអោយចាប់ខ្លួន ដោយជនសង្ស័យ ធី រ៉ាវុធ និង វុន រស្មី នោះបានព្យាយាមរត់គេចខ្លួនអស់មួយរយៈ។ សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋជាច្រើនបានមកតវ៉ានៅមុខបរិវេណសាលាខេត្តបាត់ដំបង លើកគ្នាមកទាមទារឲ្យ
May 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២៖៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ០២នាក់។ ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី។ ក្មេងទំនើងដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥
May 12, 2023 - SEA GAMES
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC-CAMAPGOC) បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានយកសំបុត្រសម្រាប់ពិធីបិទនាពេលកន្លងមក គឺអាចប្ដូរយកបណ្ណចូលទស្សនាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។ យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភានេះ បានបញ្ជាក់ថា «គណៈកម្មាធិការជាតិសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានទទួលយកសំបុត្រនាពេលកន្លងមក មេត្ដាជ្រាបថា ដើម្បីធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ គណៈកម្មាធិការជាតិ នឹងរៀបចំផ្ដល់ជូននូវបណ្ណចូលទស្សនាថ្មី សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម
May 12, 2023









