Khmerpress
  • SEA GAMES

    សមាគមបាល់ទាត់ថៃ (Football Association of Thailand) បានបង្ហោះសារបង្ហាញពីភាពសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់រវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ នៅឯព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី​ថ្ងៃអង្គារ ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។ សមាគមបាល់ទាត់ថៃ សម្រេចនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតលើករណីដែលបានកើតឡើងនេះ។ សមាគមបាល់ទាត់ថៃបានសរសេរថា ពួកគេសូមសម្តែងការខកចិត្ត និងសូមអភ័យទោស ចំពោះភាពចលាចលដែលកើតឡើងនៅក្រៅទីលាន កំឡុងការប្រកួតរវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ជាពិសេសក្រុមគ្រូបង្វឹកដែលគួរឱ្យគំរូល្អ ប៉ុន្តែបែរជាបង្ហាញនូវអាកប្បកិរិយា​ដ៏អាក្រក់បែបនេះ។ សមាគមបាល់ទាត់ថៃនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីបើកការស៊ើបអង្គេតលើអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិត ក្រោយពីពួកគេត្រឡប់មកដល់ប្រទេសថៃវិញ។ សមាគមបាល់ទាត់ថៃ ក៏សូមអភ័យទោសទៅកាន់អ្នកគាំទ្រថៃ ប្រជាជនថៃ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ហើយពួកគេ

    May 17, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូរឡាំពិក។ ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។ លោក ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម

    May 17, 2023
  • SEA GAMES

    បើតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Main Stand បានឱ្យដឹងថា កីឡាករបាល់ទាត់ជម្រើសជាតិថៃ Jonathan Khemdee ដែលបានបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយលេងចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី ដោយការបោះមេដាយ និងតុក្កតា ចោលទៅឱ្យអ្នកគាំទ្រ បានសម្រេចថានឹងចូលនិវត្តន៍ ហើយផ្តោតតែការលេងក្នុងស្រុកប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិថៃ Jonathan Khemdee ទើបតែមានអាយុ ២១ឆ្នាំ និងលេងក្លឹបលីគទី១ Ratchaburi មានតួនាទីជាខ្សែការពារ។ ការប្រកួតម្សិលមិញនេះ ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិឥណ្ឌូនេស៊ី បានត្រឹមស្មើគ្នា ២ ទល់នឹង ២ នៅក្នុងការប្រកួតពេញម៉ោង ៩០ នាទីដំបូង។ ប៉ុន្តែលទ្ធផលបានប្រែប្រួលនៅក្នុងការបន្ថែមម៉ោង ១៥នាទី (២ដង) ដោយជម្រើសជាតិឥណ្ឌូនេស៊ី

    May 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ឲ្យដឹងថា សម្តេចបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីសម្រាកព្យាបាល និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល៥ថ្ងៃ។ បន្ទាប់ពីជាសះស្បើយ សម្តេចក្រឡហោមក៏បានបញ្ជាក់ថា សម្តេចនឹងចាប់ផ្តើមបង្ហាញវត្តមានជាសារធារណៈឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។ តាមរយៈ Facebook ផ្លូវការសម្តេចក្រឡាហោម ស ខេង បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរព ! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។

    May 17, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ហេតុការណ៍មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃ ក្រោយកីឡាករបាលទាត់ថៃម្នាក់ឈ្មោះ Jonathan Khemdee បានបង្ហាញកាយវិការមិនសមរម្យ គប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ ដែលទង្វើទាំងនេះ បង្ហាញឱ្យឃើញថាជាការមើលងាយដល់ម្ចាស់ផ្ទះ ដែលបានខិតខំរៀបចំក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ។ បន្ទាប់ពីបានមើលឃើញហេតុការណ៍នេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន មុននេះបន្តិច បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កីឡាករបាល់ទាត់ថៃ ធ្វើបែបនេះគឺបាត់ចរិតជាកីឡាករ ជាការមើលងាយម្ចាស់ផ្ទះពេកហើយ។ មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះគឺមានតម្លៃកិត្តិយសធំធេងណាស់

    May 17, 2023
  • SEA GAMES

    (ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាឈរលេខរៀងទី៤ បន្ទាប់ពីវៀតណាម, ថៃ និងឥណ្ឌូនេស៉ី ដែលមានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង, មេដាយប្រាក់ចំនួន ៧៤គ្រឿង និងមេដាយសំរិទ្ធចំនួន១២៧គ្រឿង។ * វៀតណាម លេខរៀងទី១ មានមេដាយសរុបចំនួន ៣៥៥គ្រឿង ក្នុងនោះមាស ១៣៦គ្រឿង, ប្រាក់ ១០៥គ្រឿង និងសំរិទ្ធ ១១៤គ្រឿង។ * ថៃ លេខរៀងទី២ មានមេដាយសរុបចំនួន

    May 17, 2023
  • SEA GAMES

    (ភ្នំពេញ)៖ កីឡាចំបាប់ជម្រើសជាតិកម្ពុជា បានសម្រេចគោលដៅដណ្ដើមមេដាយតាមផែនការ ខណៈនៅសល់ ១០វិញ្ញាសា នឹងត្រូវបញ្ចប់ការប្រកួតថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ(OCIC) ។ ក្រោយបញ្ចប់ការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៤-១៥ ខែឧសភា ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស៣ ប្រាក់ ៣ និងសំរឹទ្ធ៧) ដែលសមិទ្ធផលលើសពីការរំពឹងរបស់អនុប្រធានសហព័ន្ធលោក ខេស៊ីបាណេត ដែលរំពឹងមុនការប្រកួតថា កម្ពុជានឹងដណ្ដើមបានមេដាយយ៉ាងហោច មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ។ លោក

    May 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងបន្តថា មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ

    May 16, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធ ពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។ ចំពោះតម្រាយផ្លូវ និងមហាវិថីដែលគណៈប្រតិភូ និងកីឡាករត្រូវធ្វើដំណើរឆ្លងកាត់ដូចជា កំណាត់ ផ្លូវជាតិលេខ៦

    May 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អភិបាលក្រុមហ៊ុនចំនួន៦ ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    May 15, 2023