Khmerpress
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បាននាំយកថវិកាចំនួន ៥លានរៀល ជូនកីឡាការិនី ប៊ូ សំណាង រួចរាល់ហើយ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយប្អូនស្រី ប៊ូ សំណាងដើម្បីឧបត្ថម្ភប្អូនស្រីរួចរាល់ហើយ ស្របពេលជាមួយគ្នាខ្ញុំក៏បានជជែករឿងរៀនសូត្ររបស់ប្អូនផងដែរ។ ប្អូនស្រីចង់រៀន IT ឬច្បាប់។ ប្អូនស្រីមានការតស៊ូជាខ្លាំងដែលធ្វើឲ្យខ្ញុំរំភើបចិត្តជាអនេក។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «តាមពិតប្អូនស្រី សំណាង

    May 12, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះបានឲ្យដឹងថា មាន YouTuber ម្នាក់កំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ក្រោយរូបគាត់បានផលិតវីដេអូមួយ ដែលមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងច្បាប់អាកាចរណ៍នៅសហរដ្ឋអាមេរិក។ YouTuber ដែលកំពុងប្រឈមនឹងបទល្មើសដ៏ធ្ងន់ធ្ងរនេះមានឈ្មោះ​ថា Trevor Jacob អាយុ ២៩ឆ្នាំ ហើយកាលពីឆ្នាំ ២០២១ កន្លងទៅរូបគាត់បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយដែលបង្ហាញថា យន្តហោះរបស់គាត់មានបញ្ហានៅពេលកំពុងបើកបរនៅលើអាកាស ហើយរូបគាត់ត្រូវបង្ខំចិត្តលោតចេញពីយន្តហោះ និងទុកឲ្យយន្តហោះធ្លាក់ចូលទៅក្នុងតំបន់ព្រៃ Los Padres National Forest ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ក្នុងវីដេអូក៏បានបង្ហាញអំពីដំណើរផ្សងព្រេងរបស់គាត់ក្រោយលោតចុះពីលើយន្តហោះរហូតរកបានជំនួយផងដែរ  ពោលគឺសកម្មភាពទាំងស្រុងរបស់គាត់វាហាក់ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តអីចឹង។ ក្រោយមកអាជ្ញាធរអាមេរិកបានរកឃើញថា ហេតុការណ៍ធ្លាក់យន្តហោះរបស់លោក Trevor

    May 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ (សូមមើលតំណភ្ជាប់៖http://dzs.customs.gov.cn/dzs/2747042/3995819/qtzwcp/4643123/index.html) នេះមានន័យថា ម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។ ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕ ប្រភព៖ Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆​

    May 12, 2023
  • ព័ត៌មានជាតិ

    (កណ្តាល)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២២, កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) សម្រេចបានលទ្ធផលជីវកម្ម ដោយទទួលបាននូវបរិមាណកុងពីន័រ ចំនួនជិត៤២ម៉ឺន TEUs (៤១៧ ៦៩៦ TEUs) ដែលអនុវត្តបានលើសផែនការឆ្នាំ២០២២ ចំនួន១០៦ភាគរយ និងកើនឡើងចំនួន២០ភាគរយ ធៀបនឹងការអនុវត្ត ឆ្នាំ២០២១។ ថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តភ្នំពេញ, លោក ហ៊ឺ បាវី បន្ថែមថា ចំពោះលទ្ធផលហិរញ្ញវត្ថុ

    May 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសថា សម្ដេចត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយពេលនេះកំពុងដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែក។ តាមរយៈសារមួយផ្ញើជូនជនរួមជាតិតាមបណ្ដាញសង្គម សម្ដេចក្រឡាហោមបានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា»។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្តេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។ សូមបញ្ជាក់ថាអស់រយៈពេលជាច្រើនខែមកហើយ ប្រទេសកម្ពុជាពុំបានរកឃើញមានជម្ងឺកូវីដ១៩ នៅក្នុងប្រទេសនោះឡើយ បន្ទាប់ពីមានភាពសមនៅក្នុងសហគមន៍។

    May 12, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អាណាព្យាបាលកីឡាករទូកក្ដោងជម្រើសជាតិថៃម្នាក់ បានសម្ដែងការអរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានរៀបចំយ៉ាងល្អ ទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក ក៏ដូចជាការយកចិត្តទុកដាក់គ្រប់បែបយ៉ាង ចំពោះអត្តពលិកគ្រប់បណ្ដាប្រទេស កំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ យោងតាមគណនីឈ្មោះ Khemjira Love Poom ដែលគេស្គាល់ជាអាណាព្យាបាលរបស់កីឡាករ Thanapat Siricharoen ម្ចាស់មេដាយប្រាក់កីឡាទូកក្ដោង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានរៀបរាប់លើបណ្ដាញសង្គមរបស់ខ្លួន ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការទទួលស្វាគមន៍របស់ម្ចាស់ផ្ទះកម្ពុជា ដែលធ្វើឲ្យកីឡាករ-កីឡាការិនីទាំងអស់ មកប្រកួតស៊ីហ្គេម ទទួលបាននូវភាពកក់ក្ដៅ ហើយក៏ធ្វើឲ្យអាណាព្យាបាលពួកគេ គ្មានក្ដីបារម្ភផងដែរ ។

    May 12, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ បុរសបានធ្លាក់មកក្នុងដៃកីឡាករកម្ពុជា ឈុន ប៊ុនថន កាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ កីឡាករកម្ពុជាដ៏ឆ្នើមរូបនេះបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រកាលពីរសៀលនេះ ក្រោយពីបានទទូលជោគជ័យកាលពីការប្រកួតវគ្គជម្រុះក្មុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។ កីឡាករ ឈុន ប៊ុនថន បានយកឈ្នះលើកីឡា ៨ប្រទេស ផ្សេងទៀតក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រដោយប្រើថេៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong

    May 12, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសារទ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ដែលបានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករឡាវ ATTAXAY SIHABOUT លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតវិញ្ញាសារគុនខ្មែរនេះ ក៏ទទួលបានការអញ្ជើញបំពាក់មេដាយជ័យលាភីដោយផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ សូមបញ្ជាក់ថា នៅថ្ងៃទី១១

    May 11, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសារទ កីឡាការិនីគុនខ្មែរ មើយ ស៊ឹង ឈ្នះត្រឹមមេដាយប្រាក់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយចាញ់ពិន្ទុ កីឡាការិនីវៀតណាម លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥១គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

    May 11, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសារទ កីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន បានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករហ្វីលីពីន KRISTIAN SALATAN NARCA ដោយពិន្ទុ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 11, 2023