- Khmerpress
- ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ឈុន ស៊ីណា អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ករណីរំលោភលើទំនុកចិត្ត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដើមបណ្តឹងជាម្ចាស់ឣាជីវកម្មលក់គ្រឿងសំណង់គ្រប់ប្រភេទនៅក្នុងក្រុងប៉ោយប៉ែត ដោយបានជួលឈ្មោះ ឈុន ស៊ីណា មកធ្វើការឱ្យរូបខ្លួន ជាបុគ្គលិកផ្នែកទីផ្សារ និងបានដើរចែកចាយលក់គ្រឿងសំណង់ចំនួន៤ខេត្ត។ គ្រប់ពេលឈ្មោះ ឈុន ស៊ីណា យកគ្រឿងសំណង់ឱ្យតំណាងទាំង៤ខេត្ត, ឈ្មោះ ឈុន ស៊ីណា បានរាយការណ៍មកថា
March 12, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត ចុះសម្របសម្រួលជាបន្ទាន់លើបញ្ហាការទិញស្រូវរបស់ប្រជាកសិករខុសតម្លៃគ្នាក្នុងឃុំចំនួន៣ នៃស្រុកស្ទឹងត្រង់។ លោកអភិបាលខេត្ត បានដាក់វិធានការនោះនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសប្រជុំសាមញ្ញ លើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងថា មានសំណូមពរពីប្រជាពលរដ្ឋឱ្យអាជ្ញាធរខេត្តជួយរកដំណោះស្រាយលើបញ្ហាកន្លងទៅថ្មីៗនេះ ករណីឈ្មួញទិញស្រូវតម្លៃខ្ពស់ទាបខុសគ្នា ស្ថិតក្នុងឃុំខ្ពបតាងួន ឃុំពាមកោះស្នា និងឃុំព្រះអណ្ដូងនៅស្រុកស្ទឹងត្រង់។ ក្រោយមានការលើកឡើងដូច្នេះ, អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍ឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ចុះស្រាវជ្រាវលើបញ្ហានេះរវាងប្រជាពលរដ្ឋ និងឈ្មួញអ្នកដើរទិញស្រូវ ដើម្បីធ្វើការសម្របសម្រួល ឲ្យមានការឯកភាពគ្នា ក្នុងតម្លៃណាមួយដែលពួកគាត់ទទួលយកបាន ដើម្បីបញ្ចប់កង្វល់របស់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានឲ្យដឹងថា
March 12, 2024 - ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry ដែលកំពុងស្ថិតនៅដែនដីអាមេរិក Puerto Rico ស្របពេលប្រទេសលោក កំពុងធ្លាក់ក្នុងភាពចលាចលនោះ បានសម្រេចលាលែងពីតំណែងហើយ ដើម្បីព្យាយាមបន្ធូរបន្ថយវិបត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។ ការលាលែងពីតំណែងរបស់លោក Henry ធ្វើឡើង ស្របពេលមេដឹកនាំក្នុងតំបន់ កំពុងបើកកិច្ចប្រជុំបន្ទាន់មួយ នៅប្រទេសហ្សាម៉ាអ៉ីក ដើម្បីពិភាក្សាអំពីវិបត្តិនៅហៃទី។ កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តីហៃទី បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា ជាទីដែលលោកសម្រេចបានកិច្ចព្រមព្រៀងមួយ ឱ្យក្រុមប្រទេសតំបន់អាហ្រ្វិកខាងកើត បញ្ជូនកងកម្លាំងសន្តិសុខទៅកាន់ហៃទី ដើម្បីជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ នៅប្រទេសរបស់លោក។
March 12, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា នៅថ្ងៃខាងមុខការហោះហើរត្រង់រវាងកម្ពុជា និងអូស្ដ្រាលី នឹងបើកដំណើរការ ក្រោយកិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនងវិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់ហើយ នៅពេលដែលសម្ដេចដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី កាលពីសប្ដាហ៍កន្លងទៅនេះ។ ការឲ្យដឹងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារអាមេរិក។ បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី,
March 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយក្រុមការងារ និងកម្មករបម្រើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងពីក្តីរំភើបរបស់សម្តេច ដែលបានឃើញផ្ទាល់នៅព្រលានយន្តហោះដ៏ធំជាងគេរបស់កម្ពុជា។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីចុះពីបានមកដល់ និងបានឃើញព្រលានយន្តហោះថ្មីនេះ សម្តេចរំភើបរហូតដល់ព្រឺរោម បើទោះបីសម្តេចធ្លាប់ដើរច្រើនប្រទេស និងឃើញព្រលានយន្តហោះប្រភេទនេះច្រើនក្តី ប៉ុន្តែអ្វីដែលរំភើបនោះ គឺមានមោទនភាព ដែលខ្មែរមានព្រលានយន្តហោះជារបស់ខ្មែរ។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា
March 12, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសថា ខ្លួនគ្រោងនឹងបើកដំណើរការហាងលក់រាយ (retail store) ទី៨របស់ខ្លួនដែលមានឈ្មោះថា Apple Jing’an ក្នុងពេលឆាប់ៗខាងមុខនេះដែលមានទីតាំងនៅចំកណ្តាលទីក្រុសៀងហៃ ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Apple Insider។ ហាងថ្មីនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ Apple ក្នុងការបន្ថែម ឬកែលម្អហាងចំនួន ៥០នៅទូទាំងពិភពលោកត្រឹមឆ្នាំ២០២៧ ហើយវានឹងមានទីតាំងនៅផ្លូវ Nanjing West ក្នុងសង្កាត់ Jing’an។ Apple Jing’an នឹងក្លាយជាហាងទី៥៧ របស់ Apple នៅក្នុងប្រទេសចិនដីគោក។ ប៉ុន្តែបើតាមការបញ្ជាក់ពីប្រភព Apple
March 12, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ Bitcoin ត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោក ខណៈនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានហក់ឡើងថ្លៃខ្ពស់រហូតដល់ទៅ៧០,៤០០ដុល្លារ ក្នុងមួយកាក់ ដែលតម្លៃនេះ គឺបានបំបែកកំណត់ត្រាចាស់ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានហក់ឡើងថ្លៃរហូតដល់៦ម៉ឺន៩ពាន់ដុល្លារ ក្នុងមួយកាក់ Bitcoin កាលពីខែវិច្ឆកា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុនមូលបត្រ និងហិញ្ញវត្ថុរបស់អង់គ្លេស London Stock Exchange Group (LSEG) បានបង្ហាញថា តម្លៃ Bitcoin បានកើនឡើងដល់៧០,៤៨៨.៥០ដុល្លារ នៅក្នុងការជួញដូរនៅអឺរ៉ុបនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ រូបិយប័ណ្ណឌីជីថល Bitcoin
March 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៨ បានទស្សនាការសម្តែងសាកល្បងទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នារាត្រីថ្ងៃទី១១ ខែមីនា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យទន្លេនៅខេត្តសៀមរាបខាងមុខឆាប់ៗនេះ។ គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត
March 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាសេនាធិការ បានធ្វើការបណ្ដេញជនបរទេស ចំនួន៥១២លើក ស្មើនឹងជនល្មើសចំនួន២,១៥៩នាក់ ចេញពីប្រទេសកម្ពុជាវិញ ក្រោយពួកគេប្រព្រឹត្តអំពើល្មើសច្បាប់។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា មានចំនួន៣៩សញ្ជាតិ ក្នុងនោះច្រើនជាងគេជនជាតិចិន១,០១១នាក់, ឥណ្ឌូនេស៊ី២៦៧នាក់, វៀតណាម៥០៧នាក់, ថៃ៦០នាក់, ឥណ្ឌា៧៧នាក់, ជប៉ុន៥៣នាក់, នីហ្សេរីយ៉ា៣៣នាក់, ម៉ាឡេស៊ី៣២នាក់,តៃវ៉ាន់២៤នាក់,កូរ៉េខាងត្បូង២០នាក់, ហ្វីលីពីន១៦នាក់, អាមេរិក១៤នាក់, អង់គ្លេស១៤នាក់ និង២៦សញ្ជាតិទៀត មានពី០១ ដល់០៨នាក់។ របាយការណ៍ដដែលបានអះអាងទៀតថា
March 12, 2024 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ កាលពីពេលកន្លងទៅ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច ត្រូវបង្ក្រាបក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងសង្គម ពោលក្រោយ ឃាត់ខ្លួនបាន ត្រូវនាំទៅពន្ធនាគារខេត្ត ដើម្បីឲ្យពួកគេមើលពីការរស់នៅរបស់ជនត្រូវចោទ និងទណ្ឌិតដែលជាប់ឃុំឃាំង ដើម្បីបង្ហាញពីការលំបាកក្នុងការការរស់នៅដោយគ្មានសេរីភាព។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានស្ទាក់ឃាត់ខ្លួនក្មេងទំនើង២នាក់ កំពុងបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង សង្កាត់វិហារលួង ក្នុងក្រុងសួង។ លោក ចក់ សុខកៅ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្មេងទំនើងទាំង២នាក់នេះរួមមាន៖ * ទី១៖ ឈ្មោះ
March 9, 2024









