- Khmerpress
- SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ ក្រុមកីឡាការិនីវ៉ូស៊ូជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា សម្ដែងប្រយុទ្ធប្រើប្រាស់អាវុធ ជាក្រុម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានធ្វើការសំណូមពរដល់បងប្អូនកម្ពុជាទាំងអស់ សូមរក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញង់បញ្ឆេះកំហឹង។ ក្នុងសំនេរលោក ឧកញ៉ាស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «បងប្អូនជនរួមជាតិជាទីគោរពនៅថ្ងៃនេះ ប៊ួខាវ ចេញដំណើរមកហើយមកជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គាត់ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅនៅស៊ីហ្គេម២០២៣។ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះយើងចាំ៦៤ឆ្នាំហើយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសខ្ញុំសំណូមពរតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញង់បញ្ឆេះកំហឹងថែមយើងត្រូវយល់ពីអត្ថន័យនៃស៊ីហ្គេមគឺដើម្បីចំណងមិត្តភាពអាស៊ាន។ (ខ្មែររូបរួមគ្នាខ្មែរអាចធ្វើបាន) ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទស្រី ចាន់ថន» ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៥គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 10, 2023 - SEA GAMES
បើតាមការឱ្យដឹងរបស់ផេក ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023 បានឱ្យដឹងថា លោកគ្រូ Keisuke Honda អាចនឹងបញ្ចប់តួនាទីរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រសិនបើកម្ពុជាមិនឈ្នះក្នុងការប្រកួតបាល់ទាត់នាល្ងាចនេះ ទទល់នឹងឥណ្ឌូនេស៊ី ហើយមិនអាចឡើងទៅវគ្គបន្ទាប់បាន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។ លោកគ្រូ Keisuke Honda បាននិយាយថា៖«ការប្រកួតនៅថ្ងៃនេះ អាចជាប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជា»។ ពោលគឺ ប្រសិនបើយប់នេះកម្ពុជាឈ្នះឡើងទៅវគ្គបន្ត យើងនឹងបានឃើញគាត់ដឹកនាំប្រកួតបន្តទៀត សម្រាប់ការប្រកួតដែលនៅសល់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា២០២៣ ប៉ុន្តែប្រសិនបើកម្ពុជាចាញ់ នោះយើងនឹងលែងបានឃើញវត្តមានរបស់គាត់ទៀតហើយ។ សូមអរគុណលោកគ្រូ ចំពោះរយៈពេល ៥ឆ្នាំ សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
May 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមហាងឆេងមាស នៅតាមហាងមួយចំនួនរាជធានីភ្នំពេញ តម្លៃមាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានហក់ឡើងរហូតដល់ ២៤២ដុល្លារក្នុងមួយជី ឬ២៤២០ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មួយមិនធ្លាប់មានកាលពីមុនមក។ ម្ចាស់ហាងមាសពេជ្រ ទី មង្គល នៅផ្សារស្ទឹងមានជ័យប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា តម្លៃជាង២៤០ដុល្លារក្នុងមួយជី គឺជាតម្លៃមួយដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ លោកកត់សម្គាល់ថា តម្លៃមាសបានចាប់ផ្តើមកើនឡើងរហូតដល់ជាង ២៤០ដុល្លារក្នុងមួយជី ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ខណៈនៅថ្ងៃទី៥ ខែឧសភា បានកើនឡើងរហូតដល់ ២៤៣ដុល្លារក្នុងមួយជី។ លោកបានឱ្យដឹងថា បើទោះបីជាតម្លៃមាសហក់ឡើងខ្ពស់យ៉ាងនេះក្តី សម្រាប់ហាងរបស់លោកនៅមានតែអ្នកមកទិញមាសដដែល និងមានអ្នកយកមកលក់តិចតួច ខុសកាលពីតម្លៃមាសឡើងដំបូងៗ
May 10, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បាន បញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះថា ដំណាំស្រូវខេត្តកំពង់ធំ ក្រៅពីផ្គត់ផ្គង់ ក្នុងខេត្ត ហើយនៅសល់ស្រូវជាង៦៨ម៉ឺនតោន សម្រាប់នាំចេញទៅក្រៅប្រទេស ដែលនេះ បង្ហាញពីការរីកចម្រើនលើវិស័យកសិកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យទាំងវិស័យអប់រំ, វិស័យសុខុមាលភាពសង្គម, វិស័យទឹកស្អាត, វិស័យទេសចរណ៍, វិស័យបរិស្ថាន
May 10, 2023 - ព័ត៌មានអន្តរជាតិ
ស្តេចយូធូប Mr Beast បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបញ្ចេញវីដេអូមួយស្តីការជួយជនពិការនៅក្នុងប្រទេសកម្ពុជាត្រូវបានគេបង្ហោះលើបណ្តាញសង្គម YouTube និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ឺនធឺណិតនៅលើពិភពលោក។ វីដេអូដ៏គួរឲ្យចាប់អារម្មណ៍នោះមានចំណងជើងថា “I helped 2000 Amputees Walk Again” ឬមានន័យជាខេមរភាសាថា “ខ្ញុំបានជួយជនពិការចំនួន ២,០០០នាក់ឲ្យដើរម្តងទៀត” និងត្រូវបានបង្ហោះដោយ Channel មានឈ្មោះថា Beast Philanthropy មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ខ្លឹមសារនៅក្នុងវីដេអូនោះបានបង្ហាញថា មានជនពិការជើងនៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ត្រូវបានក្រុមសប្បុរសជនអន្តរជាតិជួយសង្គ្រោះតាមរយៈការផ្តល់ជូននូវជើងសិប្បនិមិត្ត ផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រ មានការងារធ្វើ និងអាចសម្រេចក្តីស្រមៃធ្វើដំណើរទៅកាន់ក្រៅប្រទេសផងដែរ។ តាមការអះអាងរបស់ម្ចាស់គណនី YouTube បានបញ្ជាក់ថា ប្រាក់ដែលគាត់អាចរកបានពីវីដេអូ និងការផ្សាយពាណិជ្ជកម្មក្នុងវីដេអូរបស់គាត់គឺគាត់យកទៅជួយជនពិការទាំងអស់នោះ។ លោកអ្នកអាចទស្សនាវីដេអូមួយនេះដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
May 10, 2023 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសថា នឹងឧបត្ថម្ភថវិកាទៅកីឡាការិនី ប៊ូ សំណាង ចំនួន ៥លានរៀល ដើម្បីជាការលើកទឹកចិត្ត ក្រោយបានឃើញកីឡាការិនីរូបនេះ តស៊ូរត់ទាំងកណ្តាលភ្លៀងធ្លាក់ មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ រហូតរត់ទាល់តែដល់គោលដៅ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរព ដោយការមើលឃើញពីការតស៊ូរបស់ប្អូនស្រី ប៊ូ សំណាំង ដែលជាកីឡាការិនីរត់ប្រណាំង ចម្ងាយ5.000 ម៉ែត្រដែលគាត់មិនបានទទួលជ័យជំនះក៏ពិតមែន តែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់ ខ្ញុំបាទសូមប្រកាសថា
May 10, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៉ឹម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៉ឹម សុខុន បានបោកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលតំណាងឲ្យប្រជាពលរដ្ឋ១១គ្រួសារ បានធ្វើការរៀបរាប់ដូចខាងក្រោម៖ «កាលពីថ្ងៃទី២៨ ខែមីនា
May 9, 2023 - សង្គម
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការចែករំលែងពេញបណ្ដាញសង្គមហ្វេសប៊ុកនូវវីដេអូរបស់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ខំប្រឹងរត់ទាំងកណ្តាលភ្លៀងទោះដឹងថាមិនបានមេដាយក្តី ក៏នៅតែបន្តរហូតទាល់តែដល់គោលដៅ ដែលសកម្មភាពទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការកោតសរសើរពីមហាជនក្នុងប្រទេស ជាពិសេសបណ្ដាសារព័ត៌មានថៃ និង វៀតណាម បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការគណនីហ្វេសប៊ុករបស់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជូនដំណឹងដ៏រីករាយមួយ ដោយមានខ្លឹមសារថា ឯកឧត្តម ខៀវ កាញារីទ្ធ នឹងផ្ដល់ថវិកាលើកទឹកចិត្ត ជូនកីឡាការិនីប៊ូ សំណាង ចំនួន ១លានរៀល ។
May 9, 2023









