- Khmerpress
- SEA GAMES
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករកម្ពុជាដែលឈ្នះមេដាយមាសលើប្រភេទកីឡាគុនខ្មែរនៃស៊ីហ្គេម លើកទី៣២ ដែលឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ សុទ្ធតែបានបង្ហាញនូវក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីធ្វើបានយ៉ាងល្អសម្រេចក្តីបំណងធំជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ កីឡាករ ហ៊ីម គឹមរៀង មេដាយមាស លើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម បាននិយាយថា នេះជាភាពរីករាយជាខ្លាំង ដែលគឹមរៀងបានដណ្តើមមេដាយមាស១គ្រឿងជូនជាតិ។ នេះជាការចូលរួមប្រកួត ក្នុងស៊ីហ្គេម ជាលើកទី២របស់កីឡាកររូបនេះ ដោយកាលពីលើកទី១ ដណ្តើមបានមេដាយសំរឹទ្ធ កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ «ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ខ្ញុំរំភើបខ្លាំងរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន
May 11, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ តុលាការថៃសម្រេចផ្តន្ទាទោសជនខិលខូច ២នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១២,៦៤០ឆ្នាំ ជុំវិញករណីឆបោកប្រាក់ជាង ៣៨លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះ។ ជនខិលខូចទាំង ២រូបនោះរួមមានអ្នកស្រី Wantanee Tippaveth និងលោក Methi Chinpha ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ហើយបទល្មើសដែលពួកគាត់ប្រព្រឹត្តនោះគឺបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្ល៉េះ ខណៈសកម្មភាពបោកប្រាស់របស់ពួកគាត់គឺត្រូវបានធ្វើឡើងក្រោមរូបភាពកៀរគរពលរដ្ឋតាមបណ្តាញសង្គម Facebook ឲ្យយកប្រាក់មកវិនិយោគជាមួយពួកគាត់ និងអាចទទួលបានប្រាក់ចំណេញត្រលប់ទៅវិញរហូតដល់ ៩៣% នៃប្រាក់ដើម។ ប្រភពខាងលើបញ្ជាក់ថា ពលរដ្ឋដែលបានចាញ់បោកប្តីប្រពន្ធទាំង ២នាក់នេះគឺមានចំនួនសរុប ២,៥៣៣នាក់ ហើយប្រាក់ដែលពួកគាត់បានឆបោកសរុបវិញមានចំនួន ១,៣ពាន់លានបាត
May 11, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសារទ កីឡាកររគុនខ្មែរ ដណ្តើមបានមេដាយមាស ៥គ្រឿង និងប្រាក់ ១គ្រឿង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការអញ្ជើញបំពាក់មេដាយដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ ខាងក្រោមនេះជាអត្តពលិកកម្ពុជា ដែលជាម្ចាសមេដាយមាស និងប្រាក់ ផ្នែកកីឡាគុនខ្មែរ៖ ទី១៖ ម៉ាប់ ធារ៉ា (កម្ពុជា) ទម្ងន់៤៥គីឡូក្រាម ទី២៖
May 11, 2023 - SEA GAMES
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ បន្ទាប់ពីក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាក្រុមចម្រុះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។ ជោគជ័យនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសីកម្ពុជា។ លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ តំណាងលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបានរង់ចាំភាពសប្បាយរីករាយបែបនេះជាយូរមកហើយ ហើយទីបំផុតដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានជំរុញឲ្យសហព័ន្ធសម្រេចដណ្ដើមមេដាយមាសជូនជាតិ។
May 11, 2023 - SEA GAMES
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ី នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែឧសភានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បើទោះបីកម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ
May 11, 2023 - SEA GAMES
(ភ្នំពេញ)៖ កីឡាករកម្ពុជា វូ ដុងហួន បានយកឈ្នះកីឡាករថៃ Suriya Suwannasingh លើវិញ្ញាសាការ៉ុម៣បាំងបុរស ដោយលទ្ធផល៤០ ទល់នឹង៧ ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ម៉ោង៦ល្ងាច នៅផ្សារអ៉ីអន២ ជាន់ទី៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ជ័យជម្នះនេះ នាំឲ្យកីឡាករកម្ពុជា វូ ដុងហួន ដែលជាគ្រូបង្វឹករបស់កីឡាការិនី ស្រួង ភាវី ផងនោះ បន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក៏នឹងជួបកីឡាករវៀតណាមផងដែរ។ កីឡាករកម្ពុជា វូ ដុងហួន (Woo Dong
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករឡាវ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាករកម្ពុជា នន់ ស្រមោចក្រហម ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាបញ្ចសីលា លើវិញ្ញាសាប្រយុទ្ធបុរស ទម្ងន់៤៥គីឡូ ដោយឥណ្ឌូនេស៊ី បោះបង់ការប្រកួត ធ្វើឡើនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) , ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 10, 2023 - SEA GAMES
(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ខាំ ខ្លានាង បានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករវៀតណាម Le Cong Nghi ដោយពិន្ទុលើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥១គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ ធ្វើឡើងនៅសាដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 10, 2023 - SEA GAMES
កាលពីថ្ងៃច័ន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កីឡាករទ្រីយ៉ាត្លុងរបស់សិង្ហបុរី Bryce Chong បានសុំមិត្តស្រីរបស់គាត់ ដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឯឆ្នេរកែប របស់ប្រទេសកម្ពុជា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានលុតជង្គង់នៅនឹងមុខមិត្តស្រីរបស់គាត់ ដែលមានឈ្មោះថា Sheryl Foo មិនប៉ុន្មានម៉ោង បន្ទាប់ពីចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ លោក Bryce Chong បានសុំមិត្តស្រីរៀបការ នៅចំពោះមុខមិត្តរួមក្រុម និងមិត្តភ័ក្ដិ ដែលបានមកជួបជុំគ្នាដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់នេះ។ ជម្រាបដែរថា លោក Bryce Chong បានឈ្នះមេដាយសំរឹទ្ធដំបូងឱ្យសិង្ហបុរី
May 10, 2023









