Khmerpress
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្នុងវិស័យបាល់ទះនៅកម្ពុជា បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ ហើយនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ដណ្តើមមេដាយមាស។ បើក្រឡេកមកមើល សមាជិកក្រុមជម្រើសជាតិបាល់ទះកីឡាករឈាង ភារ័ត្ននេះវិញ គួរឱ្យសោកសង្រេងណាស់ បានបាត់បង់អ្នកមានគុណ មុនពេលប្រកួតជាមួយក្រុមថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះហេតុថា ខ្លាចប៉ះពាល់ក្នុងការប្រកួត។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ « ដើម្បីជាតិ! សមាជិកក្រុមជម្រើសជាតិបាល់ទះកម្ពុជា តួនាទីលីប្រូ កីឡាករឈាង

    May 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ដែលដណ្តើមមេដាយមាសស៊ីហ្គេម២០២៣ នៃការប្រកួតកីឡាជឺជីតស៊ូ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈបណ្តាញទំនាក់ទំនង Telegram សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាថដូច្នេះថា «ចៅស្រី ខាន់ ចេសា ពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតថ្ងៃនេះ។ ក្រៅពីការប្រកួតយកឈ្នះ ចៅបានបង្ហាញនូវកាយវិការប្រកបដោយសីលធម៌ និងគុណធម៌ ចំពោះគូរប្រកួតប្រកបដោយមិត្តភាពសាកសមជាតំណាងជាតិខ្មែរក្នុងវិស័យកីឡា។ ជូនពរចៅសុខភាពល្អ និងជោគជ័យបន្តទៀត»។ សូមបញ្ជាក់ផងថា ខាន់ ចេសា បានឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ

    May 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកពន្យល់អំពីស្ថានភាពមួយចំនួន ពាក់ព័ន្ធការចែកសំបុត្រចូលទស្សនាការ ប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ឥតគិតថ្លៃនៅពហុកីឡដ្ឋានអូឡាំពិក ដែលមានមនុស្សរាប់ម៉ឺននាក់ទៅតម្រង់ជួរគ្នាដើម្បីទទួលសំបុត្រ។ នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈសារសំឡេងបានមើលឃើញថា ស្ថានភាពនៃការប្រមូលផ្ដុំគ្នាតែមួយគោលដៅ ដើម្បីទទួលសំបុត្រនេះអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ គ្រាដែលសហព័ន្ធបានប្រើប្រាស់អស់លទ្ធភាព ដើម្បីធ្វើការងារនេះឲ្យបានល្អប្រសើរ។ បើតាមនាយឧត្តមសេនីយ៍ សៅ សុខា ឆ្លងកាត់មួយប្រកួត ទៅមួយប្រកួតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងទទួលបានបទពិសោធន៍កាន់តែច្រើន ហើយឈានទៅរកស្ថានភាពមួយដែលល្អជាងពេលកន្លងទៅ។ នាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា ក្នុងករណីប្រកួតលើកក្រោយ សហព័ន្ធនឹងមិនចែកសំបុត្រតែមួយគោលដៅ

    May 6, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសាទរ កីឡាករ អេ វិរះខាំឈិតភូថង ឈ្នះមេដាយមាស ក្រោយយកឈ្នះកីឡាករថៃ Yawanophat លើវិញ្ញាសាប្រយុទ្ធ ដែលរកបាន ៤-៣ ពិន្ទុ ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ផ្តល់សិទ្ធិដោយ៖ freshnews​

    May 6, 2023
  • SEA GAMES

    (ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតរសៀលត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ១៤គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង, មេដាយប្រាក់ចំនួន ៥គ្រឿង និងមេដាយសំរិទ្ធចំនួន ១គ្រឿង។ សូមទស្សនាតារាងមេដាយផ្លូវការ នៃការប្រកួត SEA GAME 2023: https://games.cambodia2023.com/

    May 6, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអសាទរ កីឡាករ លី ប៊ូរ៉ាមី បន្តឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងកាំបិតធំ ដែលធ្វើបាន ២៧០ពិន្ទុ ហើយនេះជាមេដាយមាសទី២ របស់គេផងដែរ ផ្នែកកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ លើវិញ្ញាសាសម្តែងកាំបិតធំ កីឡាករ លី ប៊ូរ៉ាមី រកបាន ២៧០ពិន្ទុ បានយកឈ្នះកីឡាករថៃ វៀតណាម និងមីយ៉ាន់ម៉ា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 6, 2023
  • SEA GAMES

    (ភ្នំពេញ)៖ អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាស ផ្នែកសម្តែងជាក្រុមបុរស ៤នាក់ វិញ្ញសាមេគុនអាវុធ (ដាវ) យកបាន ២៧២ពិន្ទុ ដែលបានយកឈ្នះក្រុមថៃ (ប្រាក់) និងវៀតណាម (សំរឹទ្ធ) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ។ ផ្តល់សិទ្ធិដោយ៖ freshnews

    May 6, 2023
  • SEA GAMES

    (ភ្នំពេញ)៖ កីឡាករ សៅ រិទ្ធចេស្ដា ដណ្ដើមបានមេដាយមាស ១គ្រឿងហើយ សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក វិញ្ញាសាឯកត្តជន Attack Online 2-Individual (AK2) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល (Naga World 2) នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ។ ខណៈក្រុមថៃ ទទួលបានមេដាយសំរឹទ្ធ។ ផ្តល់សិទ្ធិដោយ៖ freshnews

    May 6, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា គឺកីឡាករ សំ ចាន់កាប៊ី និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាចម្រុះបុរស-នារី (២នាក់-២នាក់) ក្រោយយកឈ្នះក្រុមមិត្តរួមជាតិ គឺកីឡាករ សាយ សុចិត្រា និងកីឡាការិនី ហូរ ស្រីណុច ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ ផ្តល់សិទ្ធិដោយ៖ freshnews

    May 6, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) កាលពីយប់មិញនេះ ឃើញថាពិតជាអស្ចារ្យណាស់ ជាពិសេស ទទួលបានការសរសើរមិនដាច់ពីមាត់ទាំងក្នុង និងក្រៅប្រទេស ត្រង់វគ្គបង្ហាញចុងក្រោយរបស់វីរៈកីឡាការិនី ស៊ន សៀវមី ហោះលេីអាកាស យកព្រះអគ្គិជ័យដើម្បីឲ្យស្ដេចនាគរាជ ដើម្បីបំភ្លឺនិងបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ វីរៈកីឡាការិនី ស៊ន សៀវម៉ីបានបង្ហាញអារម្មណ៍ មោទកភាព និងបានប្តេជ្ញាដណ្ដើមយកមេដាយជូនជាតិផងដែរ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះព្រឹតិ្ដការណ៍ដ៏មហាអស្ចារ្យមួយនេះ។ អារម្មណ៍នាពេលនេះពិតជាមិនអាចយកអ្វីមកប្រៀបធៀបបានឡើយ

    May 6, 2023