- Khmerpress
- SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាការនី ប៉ាល់ ឆរស្មី ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ ២០២៣ ក្នុងប្រភេទកីឡាវ៉ូវីណាម លេីវិញ្ញាសាមេគុនកំបិតភ្លោះ ធ្វេីឡេីងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) , ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 9, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនី ធា សម្ផស្ស និង ឈុំ ធាវណ្ណ ដែលបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាប៉េតង់ លើវិញ្ញាសា នារី ២ទល់នឹង២ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួទធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ផ្តល់សិទ្ធិដោយ៖ freshnews
May 9, 2023 - SEA GAMES
(ភ្នំពេញ)៖ បើទោះបីជាក្រុមជម្រើសជាតិបាល់ទាល់កម្ពុជា បានចាញ់ក្រុមបាល់ទាត់មីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី៧ ខែឧសភាយ៉ាងណាក៏ដោយ ក្ដីកម្ពុជានៅតែមានក្ដីសង្ឃឹមឡើង ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្ដិការណ៍ការប្រកួតកីឡាស៉ីហ្គេម បើសិនជាកម្ពុជាឈ្នះឥណ្ឌូនេស៉ី ហើយហ្វីលីពីនឈ្នះ ឬស្មើមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ។ សូមជម្រាបថា ក្រុមជម្រើសជាតិ U22កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ២-០ ក្នុងការដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ នៃប្រកួតទី៣ ស្ថិតក្នុងពូល A វគ្គចែកពូលសន្សំពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញសាបាល់ទាត់បុរស នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រុមកម្ពុជា នៅតែមានត្រឹម ៤ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ា រកបាន
May 9, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អត្តពលកម្មកម្ពុជា ប៊ូ សំណាង បានកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារនាងរត់ទាំង កណ្តាលភ្លៀង ដោយមិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ ទោះបីជារត់ក្រោយគេក៏ដោយ។ កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង បង្ហាញក្តីរីករាយទាំងទឹកភ្នែក ក្រោមដំណក់ទឹកភ្លៀង ក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ ក្រោយមកដល់ទីព្រ័ត្រដោយជោគជ័យ ទោះមិនឈ្នះមេដាយក៏ដោយ។ ប៊ូ សំណាង ពាក់ស្លាកលេខ៤០១ ស្លៀកខោ លេខ១០ បានធ្វើរត់ទាំងទឹកមុខមុត មាំក្រោមដំណក់ទឹកភ្លៀងស្ថិតក្រោមក្រសែភ្នែក មហាជនជាច្រើននាក់ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសនោះតាមរយៈ រូបវីដេអូជាង ១នាទីពេលនាងកំពុងរត់ ទាំងកណ្តាលភ្លៀងនៅពហុកីឡដ្ឋានអូឡាំពិក កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
May 9, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាករ សំ កក្កដា ទទួលបានមេដាយប្រាក់ កីឡាអុកចត្រង្គ វិញ្ញាសាឯកត្តជនបុរស ៦០នាទី ខណៈមេដាយមាស បានទៅលើកីឡាករថៃ ប៊ុនសើប សេហេង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើង នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ស្ថិតក្នុងការប្រកួតអុកចត្រង្គវិញ្ញាសា ៦០នាទី កីឡាករ សំ កក្កដា បានលេងចាញ់ក្តាទី១ (ចាញ់នាទី) និងក្តាទី២ បានស្មើគ្នា ។ សរុបលទ្ធផលកីឡាករកម្ពុជា ចាញ់កីឡាករថៃ ។ រំលឹកផងថា ក្នុងចំណោម ៧វិញ្ញាសាលើប្រភេទកីឡាអុកចត្រង្គ
May 9, 2023 - SEA GAMES
(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) សហការជាមួយសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) កំពុងចាប់ផ្តើមគម្រោងថ្មីមួយ ដែលសំដៅផ្តោតលើ កសិករខ្នាតតូចជាង១,២០០នាក់ និងក្រុមគ្រួសាររបស់ពួកគាត់ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ភាគឦសានប្រទេសកម្ពុជា។ គម្រោងនេះ ទទួលបានមូលនិធិពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកលចំនួន ១.៧៩លានដុល្លារ និងពី CACC ចំនួន១.១លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់ ភាពធន់ និងជីវភាពរបស់កសិករ ខ្នាតតូចតាមរយៈកសិកម្មសរីរាង្គ និងលទ្ធភាពចូលទៅកាន់ទីផ្សារ។ គម្រោងនេះ ក៏មានបំណងលើកកម្ពស់ អាហារូបត្ថម្ភនិងសមភាព យេនឌ័រ ផងដែរ តាមរយៈវិធីសាស្រ្តផ្លាស់ប្តូរឥរិយាបថសង្គម ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញឲ្យមានតម្រូវការរបបអាហារសុខភាព និងទប់ទល់ជាមួយទម្លាប់សង្គម
May 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវសូមបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេស ដោយនិយាយពីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា «មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម»។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា នេះជាការបកស្រាយខុសបច្ចេកទេស ហើយ WHO មិនបាននិយាយបែបនេះទេ។ លោកស្រីបានអំពាវនាវថា «សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេសនេះ ដោយ WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយ។ សូមអរគុណ
May 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា អំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាប ពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C * អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ
May 9, 2023 - SEA GAMES
(កែប)៖ អបអរសាទរ! កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា ទ្រីយ៉ាត្លុង (ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ) ដែលប្រារព្ធធ្វើនៅខេត្តកែប នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា គិតត្រឹមម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៧៤គ្រឿង ក្នុងនោះមេដាយមាស ២៩គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៤គ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 8, 2023









