- Khmerpress
- SEA GAMESទិដ្ឋភាពអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា នៅទីតាំងចែកសំបុត្រ Fan Sport Store នាព្រឹកថ្ងៃទី១ ខែឧសភា
(ភ្នំពេញ)៖ សូមទស្សនាទិដ្ឋភាពអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា នៅទីតាំងចែកសំបុត្រ Fan Sport Store នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ យោងតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រចំនួន ៣ម៉ឺនសន្លឹក សម្រាប់ទស្សនាការប្រកួត កម្ពុជា vs ហ្វីលីពីន និង មីយ៉ាន់ម៉ា vs ទីម័រខាងកើត ត្រូវចែកជូនដល់អ្នកគាំទ្រដោយឥគិតថ្លៃនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញាសាបាល់ទាត់ បងប្អូនអាចអញ្ជើញទៅទទួលយកបាន។ សូមជម្រាបថា ក្នុង១នាក់អាចទទួលបាន១សំបុត្រ ហើយសំបុត្រ១សន្លឹកអាចប្រើប្រាស់បានទាំង២ប្រកួត៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 1, 2023 - សង្គម
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសឧបត្ថម្ភកីឡាករជម្រើសជាតិ U22 សរុបចំនួន ២,០០០ដុល្លារ និងអ្នកអត្ថាធិប្បាយពីរនាក់ ម្នាក់ ១០០ដុល្លារផងដែរ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្រុមបាល់ទាត់កម្ពុជាក្រោមអាយុ ២២ឆ្នាំពិតជាអស្ចារ្យណាស់! ក្រោយចប់ការប្រកួតជម្រើសជាតិកម្ពុជាបានឈ្នះ ជម្រើសជាតិទីម័រខាងកើតក្រោមលទ្ធផល ៤ ទល់និង ០។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖
May 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេសមានប្រមាណ ១.៣លាននាក់ ខណៈអត្រាមានការងារក្នុងប្រទេសរក្សាបាន ៩៩.៣%។ សម្ដេចតេជោបានឱ្យដឹងថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ចំណូលខ្ពស់។ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការ សម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាពនៃការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត បានដាក់ឱ្យអនុវត្តថ្នាល់ឌីជីថលសេវាការងារ ព្រមទាំងរៀបចំវេទិកាការងារថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយបានផ្ដល់សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។
May 1, 2023 - សង្គម
រាជធានីភ្នំពេញ៖ កាលពីយប់រំលងអធ្រាត្រផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុករឿង លោក ម៉ៃ សុគន្ធ ដែលជាតារាកំពូលទើស និងពូកែដើររិះគន់គេនោះ ត្រូវបានមហាជនប្រតិកម្មជាខ្លាំង ក្រោយបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើលោកគ្រូ keisuke Honda ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយស្លៀកពាក់ឈុតពណ៌ខ្មៅ ក្នុងអំឡុងពេលកាលប្រកួតកីឡាសុីហ្គេម។ ក្នុងនោះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកប្រតិកម្ម ដោយបានលើកឡើងយ៉ាងដូច្នេះថា៖ «មើលលោក ម៉ៃ សុគន្ធ ខ្ញុំចង់សួលោកឯង ១ម៉ាត់មើលថារាល់ថ្ងៃក្នុងខ្លួនលោកឯងវាចេះតែម៉ិចបានពូកែដើរទើសតែគេចឹង? និយាយអោយត្រង់មើលតើលោកឯងបានជួយដល់សង្គមជាតិបានស្អីខ្លះហើយ? ខ្ញុំមិនចង់លើកឈ្មោះលោកឯងមកនិយាយទេវាគ្មានតម្លៃអីបន្តិចសោះហ្មង ឈប់បានឈប់ទៅ វាល្អជាង គេមិនមែនសុីបាយលោកឯងទេយល់» ។
May 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីប្រឹក្សាយោបល់ផ្នែកព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម (CAMSOC) និងជាអ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី លោកស្រី ញៀន ទយយ៉ុកហោ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានថ្លែងថា ការមិនយកថ្លៃសព្វបែបយ៉ាងក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជារឿងពិសេសបំផុតមិនធ្លាប់មាន កំពុងនាំឱ្យមានការចាប់អារម្មណ៍ពីលើពិភពលោក។ ថ្លែងក្នុងកិច្ចសម្ភាសក្រោយពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានកណ្តាល (Main Press Conference) នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកស្រី ហោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាជារឿងមួយ ដែលមិនធ្លាប់មានពីមុនមក ហើយដែលឥឡូវនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីពិភពលោកទាំងមូល។ វាមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់តែក្របខណ្ឌអាស៊ានមួយទៀតទេ ព្រោះដូចដែលខ្ញុំបានរៀបរាប់ប្រាប់អ្នកថា វាជាព្រឹត្តិការណ៍ដំបូងគេនៅក្នុងស៉ីហ្គេម ដែលមិនគិតថ្លៃលើអ្វីទាំងអស់។ ចំពោះការមិនយកថ្លៃផ្សាយបន្ត
April 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាតាមរយៈតំណាងក្រសួងការបរទេសថៃ បានស្នើឱ្យភាគីថៃ បញ្ឈប់ការដាក់ខ្នោះច្រវ៉ាក់ចំពោះពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ ដើម្បីធ្វើការងារនៅប្រទេសថៃតទៅទៀត ដោយសារតែពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ។ សំណើរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានចាប់ខ្លួនពលករខ្មែរ១៤នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅធ្វើការងារនៅក្នុងប្រទេសថៃ នៅខេត្តសាមុតប្រាកាន។ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន ហើយបានអន្តរាគមន៍ដើម្បីឱ្យធ្វើមាតុភូមិនិវត្តន៍ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ទៀតថា «នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក
April 29, 2023 - SEA GAMES
(ភ្នំពេញ)៖ ប្រភេទកីឡាមួយចំនួន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៩ ខែមេសានេះតទៅហើយ មុនឈានដល់ពិធីបើកការប្រកួតជាផ្លូវការ នាថ្ងៃទី០៥ ខែឧសភាខាងមុខ ខណៈកីឡាគ្រីឃីត(Cricket) បានចាប់ផ្ដើមការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។ ពិធីបើកការប្រកួតកីឡាគ្រីឃីត បានធ្វើឡើងនៅទីលាន AZ Group ផ្លូវ ៦០ម៉ែត្រ កាលពីព្រឹកមិញ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ដោយក្រុមជម្រើសជាតិកម្ពុជា បានជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ីមុនគេ លើវិញ្ញាសា
April 29, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ ប្រទេសចិនកំពុងពិចារណាអនុវត្តច្បាប់អនុញ្ញាតឲ្យពលរដ្ឋជាស្រ្តីនៅលីវទូទាំងប្រទេសទទួលបានសិទ្ធមានកូនដោយស្របច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ។ ការពិចារណាលើចំណុចខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលចិនកំពុងព្យាយាមដាក់ចេញគោលនយោបាយសំខាន់ៗជាច្រើនដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើតប្រជាជន ដែលបានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ គួរកត់សម្គាល់ថា ច្បាប់អនុញ្ញាតឲ្យស្រ្តីនៅលីវអាចមានកូនដោយស្របច្បាប់នេះគឺកំពុងត្រូវបានអនុវត្តតែនៅក្នុងខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិនប៉ុណ្ណោះ បើគិតត្រឹមពេលបច្ចុប្បន្ននេះ។ ក្នុងការអនុវត្តច្បាប់ពិសេសនេះគឺស្រ្តីនៅលីវទាំងអស់អាចទទួលបានសិទ្ធដូចស្រ្តីរៀបការស្របច្បាប់ទូទៅដែរ ដូចជាមានសិទ្ធឈប់សម្រាកមាតុភាព ទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូន និងអាចចុះបញ្ជីជាតិកំណើតឲ្យកូនបានដោយស្របច្បាប់ផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២១ ចិនមានពលរដ្ឋផ្លូវការសរុបចំនួន ១,៤១២ពាន់លាននាក់ ហើយយោងតាមការព្យាករណ៍បានបង្ហាញថា ចំនួនពលរដ្ឋចិននឹងធ្លាក់ចុះយ៉ាងច្រើននៅពេលអនាគត ខណៈនៅត្រឹមឆ្នាំ ២០៨០ ចំនួនពលរដ្ឋចិននឹងត្រូវធ្លាក់ចុះនៅសល់ក្រោម ១ពាន់លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
April 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខ្លួនបាន ចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៦គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង១៥គ្រឿង និងចង្កូតស្តាំ១គ្រឿង។ រថយន្តទាំងនោះរួមមាន៖ ១- រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ 2010 ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6710 ២- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2007
April 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រោងចក្រផលិតទឹកស្អាតភូមិព្រែក ដែលបច្ចុប្បន្នមានសមត្ថភាពផលិតទឹកស្អាតចំនួន ១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងត្រូវពង្រីកការផលិតបន្ថែមទៀត ពោលគឺចាប់ពីឆ្នាំ២០២៧ទៅរោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក្នុងពិធីចុះហត្ថាលេខាលើកិច្ចសន្យាទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ភូមិព្រែក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងពង្រីកផលិតកម្មទឹកស្អាតភូមិព្រែកនេះ នឹងចាប់ផ្តើមការងារសាងសង់ ចាប់ពីត្រីមាសទី១ ឆ្នាំ២០២៤ ដោយប្រើរយៈពេលសាងសង់ចំនួន៣៩ខែ ខណៈទីប្រឹក្សាបច្ចេកទេសនឹងចាប់ផ្តើមរៀបចំឯកសារវាយតម្លៃ ទៅលើអ្នកម៉ៅការសាងសង់ និងធ្វើការដេញថ្លៃនៅខែមករា ឆ្នាំ២០២៤។ លោកបានគូសបញ្ជាក់ថា គម្រោងពង្រីកផលិតកម្មទឹកស្អាត របស់រោងចក្រផលិតទឹកស្អាតភូមិព្រែកនេះ គឺដើម្បីឆ្លើយនឹងកំណើនប្រជាជន នៅរាជធានីភ្នំពេញ ដែលកើនឡើងពីមួយថ្ងៃទៅមួយឆ្នាំ។ លោកគូសបញ្ជាក់យ៉ាងដូច្នេះថា
April 29, 2023









