- Khmerpress
- សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសវត្តមានសមាជិកថ្មីរបស់ក្លិបកីឡាករឈឿង ល្វៃ ដែលបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ជាក្លិបប្រដាល់គុនខ្មែរទើបតែបង្កើត នឹងកំពុងសាងសង់ឡើងដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោក។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំសូមប្រកាសជាសាធារណថា មកដល់ម៉ោងនេះកីឡាករឈឿង ល្វៃបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោករបស់ខ្ញុំរួចរាល់ហើយ។ ក្នុងនាមខ្ញុំជាប្រធានក្លឹប ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងដែលកីឡាករ ឈឿង ល្វៃបានសម្រេចចិត្តមករួមវាសនាជាមួយក្លឹបរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកជាដាច់ខាត។ តែស្របពេលជាមួយគ្នាខ្ញុំមិនភ្លេចឡើយនូវវត្តមាននៃការគាំទ្រដ៏វិសេសវិសាលរបស់បងប្អូនខ្មែរគ្រប់រូបដែលតែងតែគាំទ្រគុនខ្មែរ និងរូបខ្ញុំបាទតាំងពីដើមរហូតមកដល់ពេលនេះ។ » ឧកញ៉ា ស្រី
April 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់។ ការអំពាវនេះ បានធ្វើឡើងស្របពេលដែល «ព្រះអគ្គិជ័យកីឡា» ត្រូវបានដង្ហែដល់មាតុភូមិកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកម្ពុជាបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា
April 28, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ទៅកាន់ក្រុមកីឡាករថៃដែលត្រូវមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 នៅក្នុងប្រទេសកម្ពុជាថា ត្រូវនៅឲ្យឆ្ងាយពីបញ្ហានយោបាយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាងជាមួយក្រុមកីឡាករនិងមន្ត្រីថៃមួយចំនួនដែលត្រូវមានភារកិច្ចមកចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។ នៅក្នុងពិធីសំណេះសំណាលដែលត្រូវបានរៀបចំឡើងនៅឯវិមានរដ្ឋាភិបាលថៃនោះលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ច្បាស់ៗថា សុំកុំយកបញ្ហាកីឡានិងនយោបាយមកលាយបញ្ចូលគ្នា។ លោក ប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំបានប្រាប់ប្រជាជនរបស់យើង [មន្ត្រី និងអត្តពលិក] ដែលទៅទីនោះ [កម្ពុជា]
April 27, 2023 - សង្គម
ខេត្តកំពង់ស្ពឺ៖ ភ្លៀងមួយមេធំនៅគីរីរម្យ បណ្ដាលឱ្យលិចសាលាដូងរហូតដល់ពិបាកសម្រាប់ក្មេងៗរៀនសូត្រ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អ៊ុក វណ្ណដេ ដែលជាស្ថាបនិកសាលាដូង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងទិដ្ឋភាពក្នុងសាលាដូងនៅលើកំពូលភ្នំគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ បានជន់លិចដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។ ក្នុងគណនីហ្វេសប៊ុករបស់ លោក អ៊ុក វណ្ណដេ បានប្រកាសសុំជំនួយពីមហាជន ដែលមានលទ្ធភាព អាចជួយជាថវិកាបន្តិចបន្តួច ទៅតាមសទ្ធាជ្រះថ្លា ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះថា៖ « មហាជនដែលមានលទ្ធភាព សូមជួយម្នាក់មួយទ្បានធំតម្លៃ ៣៥ដុល្លារ ១០ទ្បាន free ១ទ្បាន (១ទ្បាន ៧គេប) រដូវភ្លៀងលិចសាលាដូងរហូតពិបាកសំរាប់ក្មេងៗ
April 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សាលាដំបូងរាជធានីភ្នំពេញ បានចេញជូនដំណឹងពីការផ្លាស់ប្ដូរទីតាំងថ្មី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នឹងប្ដូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
April 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្រើនរំលឹកដល់មន្ត្រី កុំឱ្យយកមន្ត្រីពូកែចាក់រុកមកដាក់ជិតខ្លួន និងបានអះអាងថា មន្ត្រីដែលល្អមិនដែលចេះចាក់រុកអ្នកដ៏ទៃ និងអួតខ្លួនគេថាជាមន្ត្រីល្អនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ដោយសារធ្លាប់មានបទពិសោធន៍ឆ្លងកាត់យូឆ្នាំនៃការធ្វើជាមន្ត្រីដឹកនាំ សូមខិតខំទទួលយកមកសិក្សានូវព័ត៌មានដែលពិត សុំកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ក្បែរខ្លួន ហើយខ្ញុំមិនមែនបានសេចក្តីថា កន្លងទៅខ្ញុំមិនបានគត់សម្គាល់ចំពោះមន្ត្រីនោះទេ សុំកុំភ័ន្តច្រឡំ»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា មានមន្ត្រីរបស់សម្តេចខ្លះ ពេលដែលចូលជួបសម្តេច និងរាយការណ៍ពីការងារខ្លួនឯងចប់ ក៏និយាយដើមអ្នកដ៏ទៃ
April 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានទម្លាយនូវរឿងរ៉ាវនៃការតាំងចិត្តរឹងមាំរបស់សម្តេច ក្នុងការបន្តផ្តល់ការទុកចិត្តលើលោក ឃួង ស្រេង ឲ្យបន្តតំណែងជាអភិបាលរាធានីភ្នំពេញ សម្រាប់អាណត្តិទី២ បើទោះបីជាមានមនុស្សមួយចំនួន ព្យាយាមជំរុញឲ្យមានការផ្លាស់ប្តូរក្តី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំត្រូវមានស្មារតីរឹងមាំលើការសម្រេចិត្ត ដោយមិនត្រូវជឿលើមន្ត្រីចាក់រុក នាំឲ្យងាយរងគ្រោះដល់ការសម្រេចចិត្តនោះទេ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា
April 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មី ដោយសម្រេចលុបចោលអនុក្រឹត្យចាស់ចេញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលហាមពលរដ្ឋមិនឱ្យរាយមងក្រឡាតូចនៅតំបន់ការពារសត្វផ្សោត ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ក្នុងអនុក្រឹត្យដែលសម្តេចតេជោទើបចុះហត្ថលេខានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានដាក់ឱ្យអនុវត្តឡើងវិញនូវអនុក្រឹត្យដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតតន្លេមេគង្គ។ អនុក្រឹត្យដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ បានចែងថា ប្រជាពលរដ្ឋអាចនេសាទប្រើមងក្រឡាតូចជាង ៤ ស.ម ឬ ៤ផឹង នៅក្នុងតំបន់ការពារនារដូវប្រាំង ដោយមានម្ចាស់នៅឃ្លាំមើល។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ
April 27, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាលោកអាចផ្ដួលលោក ដូណាល់ ត្រាំ ម្ដងទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ ហើយ បានព្រមានដែរថាអតីតប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះធ្លាប់ជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅបន្ទាប់ពីលោកប្រកាសជាផ្លូវការពីការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ដែលសួរថាតើរូបលោកប្រកាសឈរឈ្មោះជាថ្មីដោយសារតែជឿថាខ្លួនឯងគឺជាមនុស្សតែម្នាក់គត់ដែលអាច ផ្ដួលលោក ដូណាល់ ត្រាំ បានឬ? លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំប្រហែលមិនមែនជាមនុស្សតែម្នាក់គត់នោះទេ ប៉ុន្តែខ្ញុំបានស្គាល់គាត់ (លោក ត្រាំ)
April 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារសត្វផ្សោតនៃផ្នែកមួយខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អាចរាយមងក្រឡាតូច ដើម្បីប្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការដាក់មងក្រឡាធំ និងឧបករណ៍ឆក់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីអនុវត្តន៍នូវការហាមឃាត់ការនេសាទ ដោយប្រើប្រាស់មងគ្រប់ប្រភេទ ចាប់ពីខែកម្ភៈ រហូតមកដល់ខែមេសានេះ នៅតែមានសត្វផ្សោតងាប់ ជាមួយគ្នានឹងផលប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ ដូច្នេះទើបសម្តេចសម្រេចលុបចោលអនុក្រឹត្យ ស្តីពីការអភិរក្សសត្វ ផ្សោតដែលចេញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចបានថ្លែងថា ពាក់ព័ន្ធការអភិរក្សសត្វផ្សោតនេះ គឺអនុញ្ញាតឱ្យត្រឡប់ទៅប្រើប្រាស់អនុក្រឹត្យកាលពីឆ្នាំ២០១២វិញ ដោយធ្វើការពង្រឹងការប្រើប្រាស់មងក្រឡាធំ
April 27, 2023









