- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ ម៉ៃ សុគន្ធ សុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda។ សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើសិនកូនជាកូនល្អរបស់កម្ពុជា សូមកូនសុំទោសចំពោះ ហុងដាទៅ។ ពាក្យប៉ុន្មានម៉ាត់ដែលបានប្រើគឺធ្ងន់ធ្ងរហួសសម្រាប់ការទ្រាំទ្ររបស់ ហុងដា ដែលបានធ្វើជាគ្រូបង្វឹកបាល់ទាត់កម្ពុជា អស់រយៈពេលប៉ុន្មានឆ្នាំនេះ។ ហើយគ្រាន់តែរឿងសំលៀកបំពាក់ ដែលគាត់ស្លៀក តើមានរឿងស្អី ហើយសំលៀកបំពាក់ហ្នឹងគឺខ្ញុំស្រលាញ់តើស គ្រប់មួយប្រទេសគេផ្អើលគាំទ្រទាំងកីឡាករ និងគ្រូបង្វឹក
May 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងដំណើរមកដល់កម្ពុជា ត្រៀមប្រកួតកីឡាស៊ីហ្គេម កីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រែងប្រែងដណ្តើមមេដាយមាសឱ្យបានទាំងពីរគ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ កីឡាការិនី ខាន់ ចេសា គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដោយសារស៊ីហ្គេម លើកនេះខុសពីស៊ីហ្គេម មុនៗ ដោយកម្ពុជាយើងជាអ្នករៀបចំធ្វើម្ចាស់ផ្ទះ។ ខ្ញុំ និងគ្រួសារនាងខ្ញុំបានមកដល់កម្ពុជាទាំងអស់ ហើយនាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលប្រជាជនកម្ពុជាបានផ្តល់ការគាំទ្រទាំងអស់គ្នា។ គោលដៅរបស់នាងខ្ញុំ គឺនៅតែដដែលទេ ដូចដែលខ្ញុំបានកំណត់ គឺដណ្តើមមេដាយមាសជូនជាតិកម្ពុជា
May 1, 2023 - សិល្បៈ
(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ គេឃើញថាក្រុមសិល្បករ-សិល្បការិនីល្បីៗជាច្រើនទូទាំងប្រទេស មកពីផលិតកម្មផ្សេងៗគ្នាបានពួតដៃហាត់សម ប្រកបដោយទឹកចិត្តរំភើបរីករាយ ដើម្បីត្រៀមសម្តែងនៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខ។ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ យ៉ាងណាមិញ បើយើងក្រឡេកមកមើល ពីសកម្មភាពរបស់អ្នកសិល្បៈនៅក្នុងប្រទេសវិញ គឺមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការហាត់សមសមត្ថភាព និងការសម្តែងរបស់ខ្លួនឲ្យកាន់តែល្អ
May 1, 2023 - ព័ត៌មានអន្តរជាតិ
(នេប៉ាល់)៖ ពូជស្រូវមួយប្រភេទមានឈ្មោះថា កាឡានាម៉ាក់ (Kalanmak) ដែលគេជឿថា ត្រូវបានដាំដុះតាំងតែពីសម័យពុទ្ធកាលមកនោះ នឹងត្រូវដឹកចេញពីខេត្តលុមប៊ីនី (Lumbini) ប្រទេសនេប៉ាល់ មកកាន់ប្រទេសកម្ពុជា សម្រាប់ជាអំណោយ។ ក្នុងឱកាសនៃពិធីបុណ្យ «បុណ្យវិសាខបូជា» លើកទី២៥៦៧ អនុប្រធានមូលនិធិអភិវឌ្ឍន៍ Lumbini ភិក្ខុ Metteyya (Bhikshu Metteyya) នឹងប្រគេនពូជស្រូវ Kalanamak ដល់សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ។ យោងទៅតាមរឿងព្រេងត្រូវបានគេដំណើរនិទានថា ព្រះពុទ្ធព្រះអង្គទ្រង់សព្វព្រះរាជហរទ័យសោយអង្ករកាឡានាម៉ាក់នេះ នៅពេលដែលព្រះអង្គទ្រង់នៅលើផែនដី។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសប្រទានពរដល់កសិករ
May 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជននានា ចូលរួមផ្សាយផ្ទាល់ឱ្យបានផុលផុសនូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា ហើយផ្សព្វផ្សាយឱ្យបានគ្រប់ការប្រកួត និងគ្រប់វិញ្ញាសារ ដើម្បីឱ្យប្រជាពលរដ្ឋបានមើល និងបានដឹងពីការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រថ្មី តម្លៃជិត ១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នាយករដ្ឋមន្ត្រី ត្រូវការឱ្យព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្លាយទៅជាថ្ងៃបុណ្យរបស់ជាតិសម្រាប់ប្រជាជនកម្ពុជា មោទនភាពសម្រាប់ប្រជាជនកម្ពុជា រឿងអីទុកឱ្យកម្ពុជាមានភាពស្ងប់ស្ងាត់ ខណៈដែលកម្ពុជាកំពុងរៀបចំព្រឹត្តិការស៊ីហ្គេមដ៏ធំដូចនេះគេប្រកួតកីឡា
May 1, 2023 - សង្គម
រាជធានីភ្នំពេញ៖ ក្រោយមានរឿងរ៉ាវផ្ទុះពេញបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះលោក ម៉ៃ សុគន្ធ បានចេញមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ដែលបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើ លោក Keisuke Honda ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ តាមរយៈគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ជា មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិនឹងប្រជាជនខ្មែរ តាមអ្វីដែលប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន »។ ក្នុងសំណេររបស់ លោក ម៉ៃ សុគន្ធ ផ្ញើសារទៅកាន់
May 1, 2023 - SEA GAMES
(ភ្នំពេញ)៖ នៅសល់រយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងមកដល់ ពោលគឺនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ខណៈម្ចាស់ផ្ទះកម្ពុជាបានជ្រើសរើសកីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ព្រំ សំណាង ដើម្បីកាន់ទង់ជាតិកម្ពុជាដង្ហែក្នុងពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ បានកំណត់កីឡាចំនួន ៣៧ប្រភេទដាក់ក្នុងការប្រកួត ស្មើនឹង ៥១៧វិញ្ញាសា ប៉ុន្ដែកីឡាមួយចំនួនបានចាប់ផ្ដើមការប្រកួតមុនពិធីបើក ជាក់ស្ដែងកីឡាគ្រីឃីត
May 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ សម្តេចតេជោមិនដែលឈឺក្បាលទៀតនោះឡើយ ដោយសារតែបានប្រើប្រាស់កែវភ្នែកសិប្បនិម្មិតរបស់ប្រទេសជប៉ុន ផ្ទុយពីពេលដែលមិនទាន់ប្រើប្រាស់កែវភ្នែកនេះ សម្តេចតេជោតែងឈឺក្បាល និងលេបថ្នាំជាប្រចាំ។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងចំណាយថវិកាជិត១ពាន់លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ជួបគ្រោះថ្នាក់ពិការភ្នែកខាងឆ្វេងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ក្នុងពេលប្រយុទ្ធក្នុងសង្គ្រាមដើម្បីរំដោះជាតិមាតុភូមិ គិតមកដល់ពេលនេះគឺមានរយៈពេល៤៨ឆ្នាំហើយ។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «៣៣ឆ្នាំមកនេះ ខ្ញុំអត់ដែលឈឺក្បាលសូម្បីបន្តិច។ នៅមុនពេលដែលខ្ញុំប្រើកែវភ្នែកសិប្បនិម្មិតរបស់ជប៉ុន ខ្ញុំឧស្សាហ៍ឈឺក្បាលជាប្រចាំ
May 1, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការព្រមានដកតំណែង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បើមិនផ្សាយការប្រកួតកីឡាបាល់ទាល់ស៊ីហ្គេមគ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែរវាងគូកម្ពុជាប្រកួតជាមួយនឹងគូបរទេសនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
May 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០រៀលមានន័យថាចុះ ២០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕
May 1, 2023









