Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីការដាក់ដំណើរការសាកល្បងរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហ៊ានទី១ បានធ្វើឱ្យតំបន់ដែលតែងមានបញ្ហា​​កង្វះទឹកប្រើប្រាស់ ដូចជាឬស្សីកែវ ស្វាយប៉ាក ទំបន់កប់ស្រូវ ឈូកវ៉ាជាដើម មានទឹកប្រើប្រាស់គ្រប់គ្រាន់វិញហើយ។ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងបែបនេះ ធ្វើឡើង​ក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន រៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ លោក​បានគូសបញ្ជាក់បន្តថា នៅយប់ថ្ងៃទី២៨ មេសានេះ ក្រុមការងាររដ្ឋាទឹកនឹងចាប់ផ្តើម​សាកល្បងបង្ហូរទៅតំបន់ផ្សេងទៀត ដើម្បីធ្វើឱ្យតំបន់ដែលស្ថិតនៅផ្នែកខាងលិច និងខាងជើងរាជធានីភ្នំពេញ ​ទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ចាប់ពីយប់នេះទៅ។ លោកបានឱ្យដឹងថា ក្នុងការដាក់ដំណើរសាកល្បងនេះ សមត្ថភាពផលិតទឹករបស់រោងចក្របាក់ជំហានទី១ អាចផលិតទឹកបានប្រមាណពី៧០%

    April 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា គណៈប្រតិភូកីឡាទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា មានការស្ងើចសរសើរ ចំពោះការរៀបចំរបស់ម្ចាស់កម្ពុជា ទាំងការរៀបចំទីតាំងប្រារព្ធពិធី កន្លែងស្នាក់ និងហូបចុក។ លោកបន្ថែមថា អ្វីដែលពិសេសនោះ ការសម្រេចមិនយកប្រាក់លើប្រតិភូកីឡា និងកីឡាករ-កីឡាការិនី បានជះភាពល្បីរន្ទឺរបស់កម្ពុជា ដល់ពិភពលោក ពិសេសដល់ចលនាអូឡាំពិកអន្តរជាតិ។ ការថ្លែងឲ្យដឹងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៉ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ លោក ថោង

    April 29, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបឱ្យដឹងជុំវិញការទទួលសំបុត្រ សម្រាប់ចូលទស្សនាការប្រកួតបាល់ទះក្នុងសាលសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង។ លោកបណ្ឌិត បានថ្លែងមកកាន់ CAMBODIA 2023 បែបនេះថា៖ « ចំពោះទំហំនៃការដាក់បងប្អូនជនរួមជាតិ ចូលទស្សនាផ្ទាល់ក្នុងពេលប្រកួតបាល់ទះនោះ គឺមានចំនួន ៥០០០សំបុត្រ អ៊ីចឹង៥០០០កៅអីនេះ ប្រហែលជាអាចនឹងថ្ងៃទី២៩ ឬទី៣០ ខែមេសា នឹងប្រកាសឱ្យបងប្អូនមកយកសំបុត្រដោយផ្ទាល់ នៅសហព័ន្ធកីឡាបាល់ទះកម្ពុជា ឬក៏តាមអនឡាញ។ យើងនឹងបំបែកការងាររបស់យើងដាក់តុចាំទទួលបងប្អូនជនរួមជាតិរបស់យើងមកយកសំបុត្រ»។

    April 28, 2023
  • ព័ត៌មានអន្តរជាតិ

    យោងតាមសារព័ត៌មាន VNExpress បានឱ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីមិញ បានស្នើឱ្យសាកល្បងប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរជុំវិញទីក្រុងភាគខាងត្បូងមួយនេះ។ ក្រោមសំណើនេះ ទីក្រុងនឹងដំណើរការរថយន្តអគ្គិសនីចំនួន ២០០គ្រឿង ដែលនីមួយៗអាចផ្ទុកអ្នកដំណើរពី ៥ ទៅ ១៤ នាក់ ជាមួយនឹងល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដំណើរទេសចរណ៍ជុំវិញទីក្រុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសនេះ។ ជាដំបូង រថយន្តអគ្គិសនីចំនួន ៧០គ្រឿង ដែលចំណុះពី ៨-១០ កៅអី នឹងត្រូវបានគេដាក់ឱ្យដំណើរការ ហើយនៅដំណាក់កាលបន្ទាប់មកទៀត នឹងមានរថយន្តចំណុះ ៧កៅអី ឬតិចជាងនេះ ចំនួន ៦០ គ្រឿង និងរថយន្តចំណុះពី ១១ ទៅ ១៤

    April 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញអនុក្រឹត្យមួយ សម្រេចបង្កើត ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល ដែលមាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា។ ការបង្កើតស្ថានទូតនេះ ធ្វើឡើងដោយយោងតាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាម តម្រូវការនៃការងារជាក់ស្តែង។ ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូត នេះ ត្រូវស្ថិតក្នុងប្រភេទ

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ តាមតួរលេខបឋម ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ មានចំនួនសរុបប្រមាណជាជាង២ ០០០នាក់ ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន និង ទីម័រខាងកើត ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជាឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ

    April 28, 2023
  • ព័ត៌មានអន្តរជាតិ

    អេស្ប៉ាញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ  ទី២៨ ខែមេសានេះបានឲ្យដឹងថា ប្រទេសអេស្ប៉ាញបានជួបប្រទះនឹងបញ្ហារលកកម្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ និងនៅក្នុងថ្ងៃសុក្រ ទី២៨ ខែមេសានេះ។ កាលពីថ្ងៃម្សិលមិញសីតុណ្ហភាពជាទូទៅនៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់កម្រិត ៣៤សង្សាសេ ខណៈនៅក្នុងតំបន់ Andalusia សីតុណ្ហភាពបានកើនឡើងរហូតដល់ ៣៨,៧ អង្សាសេឯណោះ។ ទន្ទឹមនឹងសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់នេះ ប្រទេសអេស្ប៉ាញក៏ត្រូវប្រឈមនឹងបញ្ហាធម្មជាតិមួយបន្ថែមទៀតផងដែរ គឺបញ្ហាភ្លើងឆេះព្រៃ។ នៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរបរិស្ថានអេស្ប៉ាញបានបង្ហាញថា គិតត្រឹមខែមេសាក្នុងឆ្នាំ ២០២៣នេះ ភ្លើងបានបំផ្លាញព្រៃធម្មជាតិនៅអេស្ប៉ាញអស់ប្រមាណជា ៥៤,០០០ហិចតាហើយ ខណៈគិតត្រឹមពេលវេលាដូចគ្នានេះកាលពីឆ្នាំ​ ២០២២កន្លងទៅគឺមានព្រៃត្រឹមតែ ១៧,០០០ហិចតាប៉ុណ្ណោះ ដែលបានរងនូវការបំផ្លាញដោយបញ្ហាភ្លើងឆេះព្រៃ។ បើធ្វើការប្រៀបធៀបគឺនៅក្នុងឆ្នាំនេះបញ្ហារលកកម្តៅបានបង្កមហន្តរាយដល់ប្រទេសអេស្ប៉ាញធ្ងន់ធ្ងរជាងឆ្នាំមុន ខណៈបើយោងតាមការព្យាករណ៍គឺអេស្ប៉ាញនឹងត្រូវប្រឈមបញ្ហារលកកម្តៅក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ថែមទៀត៕

    April 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្ដីពី ការចូលរួមលើកកម្ពស់សោភ័ណភាព និងការថែរក្សាអនាម័យ-បរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំចំនួន៨ចំណុច ក្នុងនោះមានទាំងការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌទាំង១៤។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    April 28, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រី ធី សុវណ្ណថា​ បានបញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់មួយនេះ។ លោកស្រី ធី សុវណ្ណថា សរសររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

    April 28, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ នៅក្នុងប្រទេសស៊ូដង់ ចាកចេញពីប្រទេសមួយនេះក្នុងរយៈពេល២៤ ទៅ៤៨ ម៉ោងខាងមុខ ដោយព្រមានថាស្ថានការណ៍អាក្រក់អាចកើតឡើងបានគ្រប់ពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «ស្ថានការណ៍អាចនឹងកាន់តែធ្លាក់ចុះដុនដាប នៅគ្រប់ពេលវេលា ហើយយើងកំពុងបន្តបង្កើតជម្រើសសម្រាប់ឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសស៊ូដង់»។ លោកស្រីបន្តថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនៃការសកម្មភាពបំពានលើបទឈប់បាញ់នៅស៊ូដង់ កាលពីថ្ងៃពុធកន្លងទៅ។ គួរបញ្ជាក់ថា បើតាមសេតវិមាន សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយអង្គភាពស៊ើបការណ៍

    April 28, 2023