Khmerpress
  • SEA GAMES

    (ភ្នំពេញ)៖ ចំនួនមេដាយ ៩គ្រឿងនឹងធ្វើការបំពាក់ដល់កីឡាករ-កីឡាការិនី ដែលទទួលបានជយលាភី ក្នុងព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជាលើកដំបូង។ នេះបើយោងតាមកម្មវិធីរបស់ CAMSOC ដែលអង្គភាព Fresh News ទទួលបាន។ ការបំពាក់មេដាយលើកដំបូងនេះនៅ SEA Games លើកទី៣២ នេះដែរនឹងត្រូវរៀបចំឡើង ក្រោយប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មក មុនពេលពិធីបើកព្រឹត្តិការណ៍កីឡាចម្រុះនេះ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភាស្អែកនេះ។ ពិធីបំបាក់មេដាយផ្នែកកីឡាជឺជីតស៊ូ គ្រោងនឹងរៀបចំ ក្រោយបញ្ចប់ការប្រកួតនាល្ងាចនេះតែម្តង នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្ដរជាតិ ជ្រោយចង្វារ (OCIC)

    May 4, 2023
  • ព័ត៌មានអន្តរជាតិ

    យោធា​មីយ៉ាន់ម៉ា​បាន​លើក​លែង​ទោស​ដល់អ្នក​ទោស​នយោបាយ​ជាង ​២,០០០​នាក់ ប៉ុន្តែលោកស្រី ​អ៊ុងសាន ស៊ូជី ហាក់​មិន​ស្ថិត​ក្នុង​ចំណោមនោះ​ទេ។ យោធាមីយ៉ាន់ម៉ាបានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធថា ខ្លួនគ្រោងនឹងផ្តល់ការលើកលែងទោសដល់អ្នកទោសនយោបាយចំនួន ២,១៥៣ នាក់ នៅចំថ្ងៃបុណ្យវិសាខបូជា។ ពួកគេទាំងនោះគឺជាមនុស្សដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កគ្រោះថ្នាក់ដល់យោធា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ហើយក្នុង​ចំណោមពួកគេ មានយ៉ាង​ហោច​ណាស់ ៥​នាក់ ​ជា​អ្នក​កាសែត។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងយ៉ាំងហ្គោនដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា បានប្រាប់ NHK ថា គាត់នឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានទទួលទោសពេញមួយអាណត្តិ។ លោក​បាន​ហៅ​ការ​លើក​លែង​ទោស​នេះ​ថា​ ដូចជារឿងសម្ដែង។ ជម្រាបដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់គុក ៣៣ឆ្នាំ ហើយលោកស្រីទំនង​ជា​មិន​ត្រូវបាន​លើក​លែង​ទោស​ទេ

    May 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយពីការបង្ហោះបន្ទោសបង្អាប់ស្តីពីការស្ថាបនាផ្លូវ១៩៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នាំឲ្យមានប្រតិកម្ម និងការឆ្លើយតបភ្លាមៗពីអាជ្ញាធរនោះ, លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចេញវីដេអូ និងលិខិតសុំទោសជាសាធារណៈ។ ការចេញមកសុំទោសដល់រដ្ឋបាលខណ្ឌសែនសុខ និងសាធារណជន បានធ្វើឡើងកាលពីថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត គា សុខឡេង ក៏បានចូលខ្លួនមកសុំទោសចំពោះមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបានថតជាវីដេអូសុំទោសជាធារណៈ ដោយសន្យាថានឹងមិនមានករណីនេះកើតឡើងទៀតឡើយ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្ពុជានឹងរៀបចំពិធីបិទ និងបើក៏ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា

    May 4, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់​ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា កីឡាករប្រដាល់ Thiago Teixeira (សែន ចន្ទរិទ្ធីគុន) នឹងចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កីឡាករ សែន ចន្ទរិទ្ធីគុន និងចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី និងលើកទង់ជាតិកម្ពុជាជាថ្មី នៅលើឆាកអន្តរជាតិជូនពរគាត់ផងបងប្អូន។»

    May 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាការិនី ខាន់ ចេសា នឹងទទួលប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជានារសៀលថ្ងៃអង្គារ ទី០២ ខែឧសភានេះនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោយនាងឈ្នះមេដាយមាស កម្រិតពិភពលោកក្នុងប្រភេទកីឡាជឺជីតស៊ូ ឆ្នាំ២០២២ ស្ថិតទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ សូមរំលឹកផងថា កីឡាការិនីកូន ៣សាសន៍ខាងលើនេះ ក៏ជាអតីតម្ចាស់មេដាយមាស SEA Games ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។ ចេសា គឺជាកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ នាងធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗដែលនាងដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ីកាលពីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩

    May 2, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញកាលវិភាគនៃការប្រកួតកីឡាជឺជីតស៊ូក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហេ្គមលើកទី៣២ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៤-០៧ ចំពោះការចូលរួម គឺមិនគិតថ្លៃ និងគ្មានសំបុត្រ ប៉ុន្តែកន្លែងអង្គុយមានកំណត់ មានទីតាំងនៅ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សហព័ន្ធកីឡាជឺជិតស៊ូ សូមអញ្ជើញមកគាំទ្រអត្តពលិកជឺជីតស៊ូជម្រើសជាតិយើងទាំងអស់គ្នា យើងនឹងបើកទ្វារទទួលអ្នកទស្សនា ៣០នាទី មុនព្រឹត្តិការណ៍ប្រកួតចាប់ផ្ដើម ៕ ប្រភព៖ Ju-Jitsu Federation of Cambodia – សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា

    May 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា ការដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ មិនមែនដើម្បីលុយនោះទេ ប៉ុន្តែដើម្បីឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្រើន ព្រោះពីមុនបើនិយាយដល់កម្ពុជា គេមិនសូវស្គាល់ទេ តែបើនិយាយដល់របបប្រល័យពូជសាសន៍ ប៉ុល ពត បានគេស្គាល់។ ព្រឹត្តិការណ៍ប្រកួតស៉ីហ្គេម រាជរដ្ឋាភិបាលបានសម្រេចមិនគិតប្រាក់លើការលក់សំបុត្រចូលទស្សនា និងការស្នាក់នៅ ហូបចុករបស់កីឡាករ ប្រតិភូកីឡាទាំងអស់ រួមនឹងការផ្តល់សិទ្ធិផ្សព្វផ្សាយក៏មិនគិតថ្លៃដែរ។ សម្តេចតេជោចាត់ទុកការមិនគិតប្រាក់ សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេមនេះ ជាការវិនិយោគរយៈពេលវែង ដែលបង្កើតមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងអស់ដែលមកចូលរួមការប្រកួត និងមកលេងក្នុងប្រទេសកម្ពុជា។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន

    May 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្កាប់ តែងតាំងគោរមងារប្រគេន ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងជា «សម្តេចព្រះព្រហ្មរតនមុនី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ​ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

    May 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ហើយបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C * ចាប់ពីថ្ងៃទី៣-៧ខែឧសភា

    May 2, 2023