- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចក្រភពអង់គ្លេសបានបញ្ជាក់ជំហរថានៅតែផ្ដល់ប្រពន្ធអនុគ្រោះពន្ធថ្មី (DCTS) ដល់ប្រទេសកម្ពុជា សម្រាប់ការនាំចូលផលិតផលកាត់ដេរ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួនទៀតទៅកាន់ប្រទេសខ្លួន។ ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងការងារ។ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដូមីនិក វីល្លៀម បានបញ្ជាក់ថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme –
April 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធាន មនុស្ស ហើយក៏បានជម្រាបជូនឯកឧត្តមតាកាហាស៊ីផងដែរថា កម្ពុជា នៅពេលនេះ កំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រ ប្រមាណ១លាន ៥សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។ ការស្នើបែបនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ។
April 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារសម្លេងពិសេសជូនជនរួមជាតិ ពាក់ព័ន្ធសណ្តាប់ធ្នាប់ នៃការប្រកួតកីឡាស៉ីហ្គេមនាពេលខាងមុខ, នេះបើតាមសាររបស់សម្តេចនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំស្លាយសម្រាប់បងប្អូនប្រជាពលរដ្ឋ ទស្សនាការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម គឺជារឿងចាំបាច់ ព្រោះថាកៅអ៉ីពហុកីឡដ្ឋានដែលរៀបចំប្រកួតផ្ទាល់ កំណត់សម្រាប់ចំនួនមនុស្សដែលទៅទស្សនាផ្ទាល់ ដូច្នេះអាជ្ញាធរគ្រប់រាជធានីខេត្ត ត្រូវរៀបចំទីកន្លែងសម្រាប់បងប្អូនប្រជាជពលរដ្ឋទស្សនា និងត្រូវរក្សាឲ្យបាននូវសន្តិសុខ ជូនពួកគាត់ឲ្យបានល្អ។ ជាមួយគ្នានេះ សម្តេចតេជោបានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាមេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរ ក្នុងពេលប្រកួតនីមួយៗ ព្រោះជាបទពិសោធន៍ឆ្នាំ២០១៦
April 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
April 27, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីគំរូផែនទីនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក្នុងកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមដោយ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនទី៣នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសុំកិច្ចសហការពីអភិបាលរាជធានីភ្នំពេញ រួមទាំងអភិបាលខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាបឱ្យជួយសម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច
April 26, 2023 - ព័ត៌មានអន្តរជាតិ
(ហូជីមិញ)៖ តម្លៃមាសរបស់ក្រុមហ៊ុន SJC របស់វៀតណាមបានធ្លាក់ចុះ ០,០៨% មកនៅត្រឹម ៦៧លានដុង (ប្រហែល ២ ៨៥៣,៤៣ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។ កាសែត VN Express International បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,០៩% មកនៅត្រឹម ៥៦,៦៥លានដុងក្នុងមួយតម្លឹង (ប្រហែល ២ ៤១២ដុល្លារ)។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។
April 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមទីតាំង មួយចំនួនដូចខាងក្រោម៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៣-ក្នុងបុរីប៉េងហួតបឹងស្នួរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ
April 26, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន ispace បានប្រកាសថា ការព្យាយាមរបស់ខ្លួន ក្នុងការចុះចតយានរ៉ូបូតឈ្មោះថា Hakuto-R M1 ទៅលើផ្ទៃព្រះចន្ទ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺទទួលបរាជ័យ ដោយការទាក់ទងបានដាច់ ហើយយានរ៉ូបូតនោះទំនងជាបានធ្លាក់ទៅបុក ផ្ទៃព្រះចន្ទពេញទំហឹងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។ លោក តាកេស៉ិ ហាកាម៉ាដា (Takeshi Hakamada) ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិ ispace បាននិយាយយ៉ាងដូច្នេះថា «យើងបានដាច់ការទាក់ទងជាមួយ យានរបស់យើង ដូច្នេះយើងមានតែសន្និដ្ឋានថា យើងមិនអាចសម្រេចបាន ការចុះចតដោយជោគជ័យនៅលើឋានព្រះចន្ទទេ»។
April 26, 2023 - SEA GAMES
(ភ្នំពេញ)៖ កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានបង្ហាញមោទនភាពជាយ៉ាងខ្លំាងដែលបានប្រកួតស៊ីហ្គេមលើកទី៣២ នៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងនាមជាកូនខ្មែរកាត់ ៣សាសន៍ កីឡាការិនីដ៏ល្បីរូបនេះ បាននិយាយថា «នៅពេលដែលខ្ញុំប្រកួត ប្រជាជាតិទាំងមូល នឹងនៅជាមួយខ្ញុំជានិច្ច»។ ខាន់ ចេសា ជាកីឡាការិនីកូនកាត់ ផ្នែកកីឡាជឺជីតស៊ូ ដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិម៉ិកសិចកូកាត់អាមេរិក។ កើតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋ Texas, ខាន់ ចេសា បានសិក្សាផ្នែកកីឡាដោយបានហាត់លើ កីឡាការ៉េតេដូ រាបាំបាលេ កីឡាបាល់ទាត់
April 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥,៧៦៥នាក់។ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * រាជធានីភ្នំពេញ ១២១,៧៣៦នាក់ * ខេត្តស្វាយរៀង ៩៣,៥៦០នាក់ * ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩នាក់ * ខេត្តបាត់ដំបង ៨១,៤៥៣នាក់ * ខេត្តកំពត ៦៥,៩១៥នាក់
April 26, 2023









