- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ អតីតវិស្វករផ្នែក Software ម្នាក់របស់ក្រុមហ៊ុនយក្ស Google ត្រូវបានចោទប្រកាន់ ពីបទ លួចអាថ៌កំបាំងពាណិជ្ជកម្មក្រុមហ៊ុន អំពីបញ្ញាសិប្បនិមិត្ត (AI) និងសំងំធ្វើការដោយសម្ងាត់ឱ្យក្រុមហ៊ុនចិនចំនួនពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ អតីតបុគ្គលិករូបនោះមានឈ្មោះថា Linwei Ding ដែលត្រូវបានគេស្គាល់ជាទូទៅថា Leon Ding ត្រូវបានចោទប្រកាន់នៅរដ្ឋកាលីហ្វ័រញ៉ា ក្រោមបទចោទប្រកាន់ចំនួនបួនករណី ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធកន្លងទៅនេះ។ បុរសជនជាតិចិនរូបនេះ ត្រូវបានចោទប្រកាន់ថាបានលួចឯកសារសម្ងាត់ជាង ៥០០ ច្បាប់។ ប្រសិនបើ រូបគេត្រូវបានកាត់ទោស គឹអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥០,០០០ដុល្លារ។ តាមរបាយការណ៍ក្នុងពាក្យបណ្តឹងបានចោទប្រកាន់ លោក
March 9, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ បើទោះបីជាក្រុមការងារទាំង៩ នៃអនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ធ្លាប់បានចុះបង្ក្រាប ឃ្លុំទុក និងដកហូតផ្ទៃដី ដែលជនល្មើសបានកាប់ទន្ទ្រាន បានប្រមាណជិត២ម៉ឺនហិកតាយ៉ាងណាក្តី ក៏សកម្មភាពកាប់រាន ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ចេះតែបន្តកើតមាន នៅទីតាំងចាស់ និងទីតាំងថ្មី ពិសេសក្នុងរដូវប្រាំងនេះ។ ជាក់ស្តែងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម បានចុះត្រួតពិនិត្យដោយផ្ទាល់ ទៅលើទីតាំងមួយចំនួនដែលជាចំណុចក្តៅគគុក ក្នុងស្រុកវាលវែង និងបានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដោយគ្មានការលើកលែង។ លោក ខូយ
March 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។ តាមលទ្ធផលនៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា
March 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កញ្ញា ដានី ស្រស់ ធ្លាប់ជាក្មេងស្រីដែលមកពីតំបន់ដាច់ស្រយាលពុំសូវយល់អ្វីសោះចំពោះបច្ចេកវិទ្យា បានខិតខំរៀនសូត្រក្លាយជានារីពូកែម្នាក់ ក្នុងយុគសម័យឌីជីថល ហើយបានប្រឡងជាប់ក្លាយជាមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ កញ្ញា ដានី ស្រស់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាងមានស្រុកកំណើតនៅភូមិពូតាំង ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ ដានី ស្រស់ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី
March 8, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងចាត់ការលើក្រុមមនុស្សកេងប្រយោជន៍ពីសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដោយសារមនុស្សមួយក្រុមនេះរកស៊ីទាញប្រយោជន៍ពីសត្វស្វា ពោលគេធ្វើសកម្មភាពថតសត្វស្វា បង្ហោះលើបណ្តាញសង្គម ដើម្បីរកលុយ។ ការប្រកាសពីចំណាត់ការនេះ ដោយសារនាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូចបានយាយីធ្វើឱ្យសត្វស្វារងរបួស យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។ ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា បើកការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា៤៨ ចែងថា៖ ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ រួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា។
March 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញ លោកពលបាលត្រី កែវ ភោគ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កញ្ញា អន ម៉ូនីតា មេដឹកនាំវ័យក្មេងដ៏មានសក្តានុពលពីប្រទេសកម្ពុជា ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតយុវជនសម្រាប់សន្តិភាព ហើយយុវតីកម្ពុជារូបនេះ នឹងតំណាងឱ្យប្រទេស នៅក្នុងការពិគ្រោះយោបល់ក្រៅផ្លូវការនាពេលខាងមុខ ស្តីពីការពង្រឹងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងការពិនិត្យឡើងវិញនៃវេទិកានយោបាយកម្រិតខ្ពស់ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ម៉ូនីតា គ្រោងនឹងចូលរួមការពិភាក្សាសំខាន់ៗទាំងនេះ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ការជ្រើសរើស ម៉ូនីតា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលនាងបានក្លាយជាតំណាងយុវជនដំបូងគេ ពីប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ។ ការចូលរួមរបស់នាង បញ្ជាក់ពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ អំពីទស្សនៈដ៏មានតម្លៃដែលសំឡេងវ័យក្មេងនាំយកមកក្នុងកិច្ចសន្ទនាជាសកល ស្តីពីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស។ កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស
March 8, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ក្រុមគ្រួសារមន្ត្រីយោធា និងប្រជាពលរដ្ឋប្រមាណ១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយបុគ្គលឈ្មោះ ឃុត វី ស្ថិតនៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញមុខដោះស្រាយដោយផ្ទាល់។ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជម្លោះដីធ្លីខាងលើនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាជំនួយការពីររូប គឺលោក កែវ ផុង និងលោក គង់ លីវ៉ា
March 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនាឆ្នាំ ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី៣០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម
March 8, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ លោក Elon Musk បាននិយាយនៅពុធកន្លងទៅនេះថា បណ្ដាញសង្គម X របស់គាត់នឹងឆាប់ទទួលបានការយល់ព្រមសម្រាប់អាជ្ញាប័ណ្ណបញ្ជូនប្រាក់នៅទីក្រុងញូវយ៉ក ដែលវាជាផ្នែកមួយជំរុញឲ្យ X ជិតទទួលបាននូវមុខងារបង់ប្រាក់ ឬទូទាត់ប្រាក់តាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងសន្និសីទបច្ចេកវិទ្យា Morgan Stanley ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ លោក Musk ក៏បាននិយាយផងដែរថា X អាចទទួលបានអាជ្ញាប័ណ្ណរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែក្រោយ ដោយទទួលបានការយល់ព្រមពីទីក្រុងញូវយ៉កអាច “ពីរបីខែទៀត” ។ ចាប់តាំងពីទទួលបានក្រុមហ៊ុន X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter
March 7, 2024









