Khmerpress
  • SEA GAMES

    (ភ្នំពេញ)៖ លោក វ៉ាត ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា សំបុត្រសម្រាប់ចូលមើលកីឡាក្នុងព្រឹត្តិការណ៍ស៉ីហ្គេម អាចយកតាមរយៈ ២ជម្រើស គឺយកតាមអេប Cambodia 2023 ក៏បាន ឬទៅយកផ្ទាល់ក៏បាន។ មន្ត្រីរូបនេះបានបញ្ជាក់បែបនេះ មកកាន់បណ្តាញ Fresh News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីមានមហាជនជាច្រើន នៅតែមិនច្បាស់លាស់ ពាក់ព័ន្ធនឹងការទៅយកសំបុត្រសម្រាប់ទស្សនាកីឡា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ដោយមិនគិតថ្លៃ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក វ៉ាត ចំរើន បានឲ្យដឹងតាមទូរសព្ទថា «គេអាចយកបានទាំង ២មធ្យោបាយ

    April 22, 2023
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ វីដេអូមួយដែលបង្ហាញថា គេអាចចម្អិនស៊ុតទានៅក្រោមពន្លឺព្រះអាទិត្យបាននោះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Facebook និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌា និងនៅតាមបណ្តាប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងបញ្ហារលកកម្តៅ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា សកម្មភាពចម្អិនស៊ុតដោយប្រើពន្លឺព្រះអាទិត្យបានកើតឡើងនៅក្នុងរដ្ឋ West Bengal ស្ថិតនៅក្នុងភាគខាងលិចនៃប្រទេសឥណ្ឌា ដែលសីតុណ្ហភាពនៅទីនោះបានកើតឡើងរហូតដល់ជាង ៤០អង្សាសេ។ លោកអ្នកអាចទស្សនាសកម្មភាពដ៏កម្រនេះដូចក្នុងវីដេអូខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    April 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាហាណូយសំរោងអណ្ដែត នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះក្រសួងសាធារណការ នឹងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងពិភាក្សាគ្នា និងពិនិត្យមើល លែងឱ្យមានឡានមួយទឹកដែលមានអាយុកាលចាស់ពេកចូលមកកម្ពុជាទៀត។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងដូចនេះថា «យើងបានពិភាក្សាគ្នាជាមួយនឹងក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិនិត្យមើលថាតើឡានមួយទឹក អាយុប៉ុន្មាន

    April 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤៥០មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕

    April 21, 2023
  • ព័ត៌មានអន្តរជាតិ

    (ស៉ីដនី)៖ នៅថ្ងៃព្រហស្បតិ៍នេះ បាតុភូតសូរ្យគ្រាសបានទាក់ទាញឱ្យមនុស្សរាប់ពាន់នាក់ ធ្វើដំណើរទៅកាន់ក្រុងដាច់ស្រយាលតូចមួយ ស្ថិតនៅបណ្តោយឆ្នេរភាគខាងលិច នៃប្រទេសអូស្រ្តាលី ដើម្បីទស្សនាព្រឹត្តិការណ៍នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។ ពួកគេបាននាំគ្នាធ្វើដំណើរទៅកាន់ក្រុងអ៉ិចម៉ោស (Exmouth) ដែលជាក្រុងតូចមួយជាប់មាត់សមុទ្រ ចម្ងាយប្រហែល១,២០០គីឡូម៉ែត្រ ពីទីក្រុងផឺស (Perth) ដែលជារដ្ឋធានីនៃរដ្ឋអូស្រ្តាលីខាងលិច ដើម្បីទស្សនាបាតុភូតសូរ្យគ្រាស ដែលបានលេចឡើងក្នុងលក្ខណៈពេញលេញ ហៅថា total solar eclipse។ បាតុភូតនោះ បានឈានដល់ចំណុចកំពូល កាលពីម៉ោង១១៖២៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលាក្នុងតំបន់) នៅពេល​ផ្ទៃព្រះចន្ទកំបាំងពីខាងមុខផ្ទៃព្រះអាទិត្យ រយៈពេលប្រមាណ១នាទី រួចធ្វើឱ្យផ្ទៃមេឃស្ថិតក្នុងសភាពងងឹត

    April 20, 2023
  • ព័ត៌មានអន្តរជាតិ

    បុរសជនជាតិចិនម្នាក់បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Weibo រាប់លាននាក់ មានការច្រណែននឹងសំណាងរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីបុរសរូបនេះ ចាប់ឆ្នោតទទួលរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ នៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលគាត់កំពុងបម្រើការងារ។ ពិធីជប់លៀងមួយនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមេសា នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយវាក៏ជាកម្មវិធីប្រចាំឆ្នាំលើកដំបូងបំផុតក្នុងរយៈពេល ៣ឆ្នាំ ដោយសារការរំខានពីជំងឺ COVID-19។ វាត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ទើបថៅកែក្រុមហ៊ុនបានរៀបចំការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបុរសរូបនេះក៏បានឈ្នះរង្វាន់ដ៏មហាអស្ចារ្យមួយនេះ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Chen ជាបុគ្គលិកម្នាក់មកពីផ្នែករដ្ឋបាល របស់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះមួយកន្លែង។ គាត់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន ខណៈអ្នកដទៃទៀតឈ្នះត្រឹមប្រាក់រង្វាន់ធម្មតាៗប៉ុណ្ណោះ។ មិត្តរួមការងាររបស់គាត់ម្នាក់បាននិយាយថា គាត់មិនដែលឃើញរង្វាន់បែបនេះទេ ចាប់តាំងពីគាត់រៀនចប់កាលពី ១៤ឆ្នាំមុន ហើយថៅកែរបស់លោក Chen

    April 20, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមចំនួន៣,០០០កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសហើយមានបំណងចង់មកទស្សនាដោយផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ដែលការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី១៩ ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បែបនេះថា៖ «… រាល់ការប្រកួតកីឡា និងការចូលមើលពិធីបើក-បិទស៊ីហ្គេម អត់មានគិតថ្លៃទេ។ អ៊ីចឹងមានប្រព័ន្ធមួយដែលបងប្អូនប្រជាពលរដ្ឋអាចចូលទៅចុះឈ្មោះយកសំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត។ អាហ្នឹងគឺខាងគណៈកម្មការកីឡា

    April 20, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រជាជនសរុបកើនដល់ប្រហែល២.៤លាននាក់ បាននាំគ្នាទៅស្វែងរក​ការព្យាបាលនៅមន្ទីរពេទ្យ ក្រោយជួបបញ្ហាសុខភាព ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៃការបំពុលខ្យល់អាកាស គិតចាប់តាំងពីដើមឆ្នាំនេះ ខណៈដែល​​ផ្នែកនៃប្រទេសថៃ បាននិងកំពុងបន្តគ្របដណ្តប់ដោយ ផ្សែងនិងអ័ព្ទពោរពេញដោយសារធាតុពុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២៣។ យោងតាមកម្មវិធីតាមដានគុណភាពខ្យល់អន្តរជាតិ IQAir នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រាជធានីបាងកកនិងទីក្រុងឆៀងម៉ៃ (Chiang Mai) នៅ​ភាគខាងជើងប្រទេស ស្ថិតក្នុងចំណោមទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក។ មន្រ្តីជាន់ខ្ពស់ម្នាក់របស់​ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ការធ្លាក់ចុះដុនដាបនៃគុណភាពខ្យល់ បានបង្ខំឱ្យមនុស្សសរុប២.៤លាននាក់ហើយ ត្រូវទៅស្វែងរក​ការព្យាបាលពីគ្រូពេទ្យ គិតចាប់តាំងពីដើមឆ្នាំ២០២៣ ខណៈក្នុងសប្តាហ៍នេះតែឯងប៉ុណ្ណោះ គឺមានអ្នកចូលមន្ទីរពេទ្យដល់ទៅ

    April 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងពីការឡើងចុះនៃតម្លៃប្រេងនៅលើពិភពលោក ដែលធ្វើឲ្យតម្លៃប្រេងសាំងនៅកម្ពុជា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកើនឡើងបន្តិចដែរ។ សម្តេចតេជោបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយគ្រប់គ្រង លើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ធ្វើយ៉ាងណាកុំឲ្យមានការដំឡើងថ្លៃប្រេងតាមអំពើចិត្ត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមានរថយន្តចំនួនជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង ដែលធ្វើឲ្យមានតម្លៃការប្រេងឥន្ធនៈ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោ

    April 20, 2023
  • សិល្បៈ

    (ថៃ)៖ រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសថៃ ដោយតារាស្រី Net Idol ដ៏ល្បីរបស់ថៃម្នាក់ឈ្មោះថា Supitcha Predajaroen ហៅក្រៅ Gigi ដែលមានអាយុ ២០ឆ្នាំ និងមិត្តប្រុសជានាយទាហានទ័ពអាកាស អាយុ ២១ឆ្នាំ ត្រូវបានគេប្រទះឃើញបាត់បង់ជីវិត ដោយសាកសពជនរងគ្រោះទាំង២ មានស្នាមគ្រាប់កាំភ្លើងបាញ់ចំក្បាល ក្នុងបន្ទប់ខុនដូទំនើបមួយកន្លែង ក្នុងតំបន់ Makkasan នៃទីក្រុងបាងកក កាលពីរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។ បើយោងតាមសារព័ត៌មាន ​បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា សាកសពត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ជាន់ទី១៤ ក្នុងខុនដូប្រណីតមួយក្បែរផ្លូវ Asok-Phetchaburi ក្នុងតំបន់ Ratchathewi

    April 20, 2023