- Khmerpress
- ព័ត៌មានអន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Meta គ្រោងនឹងធ្វើការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំមួយសម្រាប់ផែនការនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសានេះ។ បើតាមលោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានបញ្ជាក់ថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងកាត់បន្ថយនេះគឺជាក្រុមបុគ្គលិកនៅក្នុងផ្នែកវិស្វករ និងបច្ចេកវិទ្យា។ នាយកប្រតិបត្តិវ័យ ៣៨ឆ្នាំរូបនេះបានបន្តថា គម្រោងបញ្ឈប់បុគ្គលិកខាងលើនេះនឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល សម្រាប់បុគ្គលិក ៣ក្រុមផ្សេងគ្នា និងត្រូវប្រើពេលប្រហែលជា ៣-៤ខែ ដោយគិតចាប់ពីពេលជូនដំណឹងនេះតទៅ ខណៈគម្រោងបញ្ឈប់បុគ្គលិកនៅពេលនេះអាចនឹងប៉ះពាល់ដល់បុគ្គលិកសរុបប្រមាណជា ១០,០០០នាក់។ ចំពោះហេតុផលនៃការអនុវត្តគម្រោងខាងលើនេះវិញគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ពោលគឺជាគោលការណ៍រក្សាតុល្យភាពរវាងប្រាក់ចំណូលនិងការចំណាយជាក់ស្តែងរបស់ក្រុមហ៊ុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
April 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបថា ក្នុងព្រឹត្តិការណ៍នៃការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នឹងមានបងប្អូន ប្រជាពលរដ្ឋ
April 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។ អគារថ្មីនៃមនី្ទរពេទ្យកុមារជាតិនេះ មានទទឹង១៥ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ កម្ពស់៤ជាន់ (E0-E1-E2-E3) និងគ្រែសម្រាប់ទទួលអ្នកជំងឺសម្រាកព្យាបាល ចំនួន១០០គ្រែ។ ជាន់ក្រោមផ្ទាល់ដី មានទទួលផ្នែកពិគ្រោះជំងឺទូទៅកុមារ, ផ្នែកចាក់ថ្នាំបង្ការកុមារ និងដើមខែឧសភាខាងមុខនេះ មនី្ទរពេទ្យបើកដំណើរការផ្នែកពិនិត្យព្យាបាលភ្នែកកុមារ, ផ្នែកពិនិត្យផ្ទៃពោះជូនស្រី្តមុនសម្រាល ផ្នែករោគស្រី្ត ផ្នែកឱសថ។ ជាន់ទី១ ផ្នែកសម្ភព និងសម្រាល, ជាន់ទី២ ផ្នែកទារក និងសម្ភព
April 20, 2023 - ព័ត៌មានជាតិ
(ពិភពលោក)៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលរំពឹងថា នឹងមានសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតទាំង ១៦ប្រទេសក្នុងឆ្នាំ២០២៣នេះ ដោយឈរនៅចំណាត់ថ្នាក់ទី១៤។ នេះបើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ Finance.yahoo.com កាលពីចុងសប្តាហ៍មុន។ គេហទំព័រ Finance.yahoo.com បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាមានទំហំ ២៦,៩៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយសមភាពកម្លាំងទិញ (PPP) បានកើនឡើងដល់ ៧៥ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២២។ កម្ពុជាបានបង្ហាញសញ្ញាណនៃការស្ទុះងើប សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ដោយមានកត្តាជំរុញជាប្រចាំរបស់ខ្លួនពោលគឺការនាំចេញទំនិញផលិតកម្មនិងទំនិញកសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ។ ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ដែលជាមួយនឹងកំណើននេះ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ១៦ ផ្សេងទៀតដែលមានសេដ្ឋកិច្ចកើនឡើងខ្លាំងបំផុតក្នុងពិភពលោក។ Finance.yahoo.com បានឱ្យដឹងទៀតថា នៅឆ្នាំ២០២២
April 19, 2023 - ព័ត៌មានអន្តរជាតិ
(ប៊ែន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ គ្រោងឆ្អឹងសត្វដាយណូស័រ T-Rex ដ៏ធំមួយ ដែលជាអម្បូរសត្វធ្លាប់រស់នៅលើផែនដីយើង កាលពី៦៧លានឆ្នាំមុន ត្រូវបានលក់ក្នុងតម្លៃ៥.៥លានហ្រ្វង់ស្វីស (Swiss francs) ឬស្មើនឹង៦.១៣លានដុល្លារអាមេរិក ក្នុងការដាក់លក់ដេញថ្លៃមួយ នៅឯទីក្រុងហ៊្សូរិច (Zurich) ខណៈចំនួនទឹកប្រាក់នោះ គឺតិចជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។ ដោយមានកម្ពស់ប្រវែង៣.៩ម៉ែត្រ និងបណ្តោយប្រវែង១១.៦ម៉ែត្រ ដាយណូស័រខាងលើដែលមានឈ្មោះសម្គាល់ថា TRX-293 TRINITY គឺជាគ្រោងឆ្អឹងផ្សំឡើងពី បំណែកឆ្អឺងសរុបចំនួន២៩៣បំណែក បានមកពី T-Rex ៣ក្បាលផ្សេងគ្នា ដែលត្រូវបានរកឃើញកាលពីចន្លោះឆ្នាំ២០០៨-២០២៣
April 19, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា រាល់ការធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ មន្ត្រីជំនាញដាច់ខាតមិនត្រូវទារលុយពីប្រជាពលរដ្ឋនោះទេ ហើយមន្ត្រីសូរិយោដី និងមន្ត្រីពន្ធដារ ត្រូវធ្វើការងារជាមួយគ្នា ឱ្យបានល្អ លឿន រហ័សជូនប្រជាពលរដ្ឋ កុំកិចកុក ពិសេសហាមដាច់ខាតរឿងដីរដ្ឋ ហាមដាច់ខាតចេញប្លង់ឱ្យគេ។ ការថ្លែងបែនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី, មន្ត្រីជាប់កិច្ចសន្យា, អ្នកស្ម័គ្រចិត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាល នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។ នាឱកាសនោះ លោកអភិបាលខេត្ត សង្កត់ធ្ងន់ៗថា «បើលឺថាមន្ត្រីណាហ៊ានកិចកុកទារលុយទារកាក់ ហ៊ានបំពាន ដឹងថាធ្ងន់ក រឿងធំជាមួយខ្ញុំមិនខានឡើយ កុំថាខ្ញុំមិនបានប្រាប់»។ លោក
April 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៥៥រូប សម្រាប់ឆ្នាំ២០២៣ ដែលមានមុខជំនាញដូចខាងក្រោម៖ ១. ផ្នែករដ្ឋបាល នាយកដ្ឋានផែនការ និងគម្រោង ១រូប ២. ផ្នែកសេដ្ឋកិច្ច-អភិវឌ្ឍន៍ ឬឯកទេសផែនការស្ថិតិ ១រូប ៣. ផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុ ឬឯកទេសគ្រប់គ្រងគម្រោងបរទេស ១រូប ៤.
April 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២ ០៤៩នាក់ ដែលបានហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ នេះបើតាមការឱ្យដឹងពីលោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។ លោកបានឱ្យដឹងផងដែរថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ចំនួនជើងហោះហើរនៅកម្ពុជា បានកើនឡើងដល់ ៦៦៩៩ជើង។
April 19, 2023 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថាទីក្រុងសេអ៊ូលអាចនឹងផ្ដល់ជំនួយគាំទ្រសម្រាប់អ៊ុយក្រែន លើសពី ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើមានការវាយប្រហារ ឬការសម្លាប់រង្គាលលើជនស៊ីវិលកើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។ ការកត់សម្គាប់ខាងលើរបស់លោក យូន ធ្វើឡើងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុនត្រូវបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ។ បើតាមលោក យូន រដ្ឋាភិបាលរបស់លោក បាន និងកំពុងស្វែងរកមធ្យោបាយជួយការពារ និងការកសាងអ៊ុយក្រែនឡើងវិញ ដូចគ្នាទៅនឹងអ្វីដែល កូរ៉េខាងត្បូងធ្លាប់ទទួលបានជំនួយពីសហគមន៍អន្តរជាតិ
April 19, 2023 - ព័ត៌មានអន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា បានព្រមានថា ជំងឺរាតត្បាត COVID-19 នៅតែមានការប្រែប្រួលយ៉ាងរហ័ស ដោយនិយាយថា វាអាចមានបញ្ហាបន្ថែមទៀត មុនពេលដែលមេរោគនេះទៅជាមេរោគដែលអាចព្យាករណ៍បាន។ ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះ ការស្លាប់ជាង ២៣,០០០ នាក់ និងករណីថ្មីចំនួន ៣ លានករណី ត្រូវបានរាយការណ៍ទៅ WHO នៅក្នុងបរិបទដែលការធ្វើតេស្តត្រូវបានកាត់បន្ថយច្រើន។ ពោលគឺចំនួនករណីកំពុងថយចុះ ស្របពេលដែលមនុស្សជាច្រើនបានស្លាប់ និងធ្លាក់ខ្លួនឈឺ នេះបើតាមការឱ្យដឹងរបស់នាយកផ្នែកសង្គ្រោះបន្ទាន់ WHO លោក Michael Ryan។ លោក Ryan
April 19, 2023









