- Khmerpress
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា និស្សិតខ្មែរទាំង ០៦រូប ដែលកំពុងជាប់គាំងក្នុងប្រទេសស៊ូដង់នោះ នេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ដែលបានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ នាពេលកន្លងមក ហើយបន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឱ្យមកស្នាក់នៅក្នុងទីតាំងមួយក្នុងសាកលវិទ្យាល័យ។
April 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករសរុបចំនួន ១២៦លានដុល្លារ និងនាំចេញស្រូវ បានចំនួនជា៣៩០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសានេះ។ នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន ១៧៦៥៨១តោន ទៅកាន់៤២ទីផ្សារគោលដៅ។ ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ១,៥៦០,៥១២តោន ទៅកាន់ប្រទេសវៀតណាម។ ចិនជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ កាន់កាប់ចំណែក ៤៨ភាគរយ, ប្រទេសអ៉ឺរ៉ុបចំនួន២២ កាន់កាប់ចំណែក ៣៦ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
April 26, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅទីតាំងខាងក្រោយដងទង់ជាតិ ៣ដើម អស់ថវិកា ២០,០០០(២ម៉ឺន)រៀលតែប៉ុណ្ណោះ។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម អ៊ុំ រាត្រី បានបង្ហោះយ៉ាងដូច្នេះថា៖ «ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ (សៀវភៅ បដឺផាស) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទីតាំងខាងក្រោយដងទង់ជាតិ ៣ដើម អស់ថវិកា ២០,០០០(២ម៉ឺន)រៀលតែប៉ុណ្ណោះ សូមបងប្អូនជ្រាបជាព័ត៌មាន»។ ប្រភព៖
April 25, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជន តាមរយៈ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រដ្ឋបាលស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលប្រតិបត្តិបារាយណ៍-សន្ទុក បន្តធ្វើការពិនិត្យ ព្យាបាលជំងឺ ជូន បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក
April 25, 2023 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា គិតត្រឹម៤ខែដើមឆ្នាំ២០២៣នេះ ជំងឺគ្រុនចាញ់ប្រភេទ សន្ធំ (ធ្ងន់) មានចំនួន ២១ករណីនៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តស្ទឹងត្រែងមានតែ១ករណីប៉ុណ្ណោះ។ ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់ លោកសាស្ត្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគច្នៃប្រឌិត និងការអនុត្ត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាល័យតេជោ សៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ក៏មានចូលរួមពីអង្គការសុខភាពពិភពលោក អង្គការដៃគូ ក្រសួង-ស្ថាប័នពាក់ព័ន្ធ
April 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឲ្យកម្ពុជាមាននោះទេ តែការមិនយក នឹងធ្វើឲ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃ ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា
April 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសតាមតេឡេក្រាមណែនាំឲ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ការប្រកួត SEA GAME ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « គោរពជូនឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំងអស់ ដោយសារតែសាលប្រកួតរបស់យើងមានទំហំតូច ដោយអ្នកចង់ចូលមើលមានចំនួនច្រើន បងប្អូនបានសំណូមពរមកខ្ញុំ សមហេតុសមផល សុំឱ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ចេញពីការប្រកួត នៅពហុកីឡដ្ឋាន ដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ ទាំងនៅស្ដាតអូឡាំពិក ក៏ដូចជានៅពហុកីឡដ្ឋានមរតកតេជោ។» សម្តេចតេជោ
April 25, 2023 - ព័ត៌មានអន្តរជាតិ
ស្រោមអនាម័យគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន ៥ ដែលប្រទេសថៃបាននាំចេញច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក នេះបើយោងតាមទិន្នន័យពីគេហទំព័រការយល់ដឹងអំពីពាណិជ្ជកម្មពិភពលោក kidka.com តាមរយៈសារព័ត៌មាន Prachachat។ ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ លោក Poonping Naiyanapakorn បាននិយាយថា ប្រទេសថៃបាននាំចេញផលិតផលឈានមុខចំនួន ៥ ក្នុងឆ្នាំ២០២២ ដោយការទាញយកអត្ថប្រយោជន៍ពីវត្ថុធាតុដើមនៅក្នុងស្រុក ខណៈជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងតំបន់។ ដូច្នេះហើយប្រទេសនានាជុំវិញពិភពលោក បានជឿជាក់យ៉ាងខ្លាំងលើផលិតផលរបស់ប្រទេសថៃ។ ក្នុងចំណោមផលិតផលទាំង ៥ ដែលប្រទេសថៃបាននាំចេញទៅកាន់ពិភពលោកមានដូចជា៖ ១. ផ្លែទុរេន៖ ប្រទេសថៃរកបានប្រមាណ ៣.២១ ពាន់លានដុល្លារ ពីការនាំចេញស្ដេចផ្លែឈើមួយនេះ នៅក្នុងឆ្នាំ២០២២ ហើយអតិថិជនធំជាងគេរបស់ទុរេនថៃ គឺប្រទេសចិន ហុងកុង
April 25, 2023 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីននឹងបញ្ជូនគណៈប្រតិភូកីឡាចំនួន ៨៤០នាក់ ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។ ក្នុងពិធីលាគ្នាជាមួយអត្តពលិក លោក Marcos បាននិយាយថា ហ្វីលីពីនមានក្តីសង្ឃឹមខ្ពស់ចំពោះអត្តពលិកហ្វីលីពីន ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅខែក្រោយនេះ ហើយរំពឹងថា ពួកគេនឹងនាំយកមេដាយ រង្វាន់ និងកិត្តិយសដល់មាតុភូមិ បន្ទាប់ពីព្រឹត្តិការណ៍នេះ។ ដោយលើកឡើងពីសារៈសំខាន់នៃកីឡាចំពោះសង្គម លោក Marcos បានសន្យាបន្តគាំទ្រអត្តពលិកហ្វីលីពីន និងកម្មវិធីកីឡាហ្វីលីពីន។ លោកបានមានប្រសាសន៍ថា
April 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C
April 25, 2023









