- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការពីការមកហូបចុក-ស្នាក់ដោយឥតគិតថ្លៃ សម្រាប់ប្រតិភូអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបញ្ជាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC
April 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងជ្រើរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ដ និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣៕ ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងអប់រំ៖ ផ្តល់សិទ្ធិដោយ៖ freshnews
April 19, 2023 - ព័ត៌មានអន្តរជាតិ
(ប្រាទីស្លាវ៉ា)៖ ក្រសួងការពារជាតិស្លូវ៉ាគីកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ស្លូវ៉ាគីបានប្រគល់យន្តហោះចម្បាំង MiG-29 ទាំង១៣គ្រឿង ឱ្យដល់ដៃអ៊ុយក្រែន តាមពាក្យសន្យាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។ កាលពីថ្ងៃ២៣ ខែមីនា ស្លូវ៉ាគីបានប្រកាសឱ្យដឹងថា យន្តហោះ MiG-29 ចំនួន៤គ្រឿងដំបូង ដែលខ្លួនបានសន្យាផ្តល់ឱ្យទីក្រុងកៀវ គឺបានទៅដល់អ៊ុយក្រែន។ នាពេលនោះ ស្លូវ៉ាគីបាននិយាយថា ប៉ុន្មានគ្រឿងទៀតដែលនៅសល់ នឹងទៅដល់ជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ស្លូវ៉ាគីបានចូលរួមជាមួយប៉ូឡូញ ក្នុងការប្រកាសផ្តល់ យន្តហោះចម្បាំងឱ្យអ៊ុយក្រែន កាលពីខែមីនា។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាល្លឺម៉ង់
April 18, 2023 - ព័ត៌មានអន្តរជាតិ
ឥណ្ឌា៖ រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១១នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតនៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលឥណ្ឌាបានរៀបចំវេទិកាសាធារណៈមួយនៅតំបន់ភាគខាងលិចទីក្រុងបុមបៃ ខណៈកម្មវិធីនោះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជា ១លាននាក់។ វេទិកាសាធារណៈនោះត្រូវបានរៀបចំឡើងដោយតម្រូវឲ្យពលរដ្ឋត្រូវអង្គុយនៅក្រោយកម្តៅថ្ងៃដែលមានកម្រិតសីតុណ្ហភាពរហូតដល់ ៣៨អង្សាសេ ហើយពលរដ្ឋត្រូវអង្គុយក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំទទួលប្រាក់រង្វាន់នៅចុងបញ្ចប់នៃកម្មវិធី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គឺមានពលរដ្ឋចំនួន ២០នាក់ផ្សេងទៀតបានដួលសន្លប់និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ខណៈពលរដ្ឋប្រមាណជា ៣០០នាក់បានធ្លាក់ខ្លួនឈឺ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីឆ្នាំ ២០១០មក គឺមានពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ ដែលបានស្លាប់ព្រោះតែរលកកម្តៅ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
April 18, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេកប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភថវិកាទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ) តាមការសន្យា ថែមទាំងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃដល់ ល្វៃ ផងដែរ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ យ៉ាងដូច្នេះថា៖ «ដោយសារ ឈឿង ល្វៃ មានរបួសជើងជាដំណំខ្ញុំនឹងឧបត្ថម្ភថវិកាសរុបទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ)
April 18, 2023 - ព័ត៌មានអន្តរជាតិ
(ការូអ៉ីហ្សាវ៉ា, ជប៉ុន)៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ តទៅទៀត តែក៏បានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដែរ ក្រោយជួបប្រជុំគ្នាក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។ ការស្នើអមជាមួយការព្រមានខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអះអាងពីការធ្វើតេស្ដដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ដែលជារបកគំហើញថ្មីមួយសម្រាប់ការអភិវឌ្ឍសមត្ថភាពវាយបកដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានគូសបញ្ជាក់ដូច្នេះថា «យើងស្នើឱ្យកូរ៉េខាងជើងបញ្ឈប់រាល់ការធ្វើសកម្មភាពបង្កអស្ថិរភាព ឬបង្កហេតុទាំងឡាយ ក្នុងនោះរួមមានទាំងការធ្វើ តេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគ»។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា «សកម្មភាពរបៀបនេះនឹងត្រូវទទួលរងវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិ រួមទាំងចំណាត់ការពីក្រុមប្រឹក្សាសន្តិសុខ
April 18, 2023 - ព័ត៌មានជាតិ
(សាធារណរដ្ឋកូរ៉េ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ
April 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖តំបន់ខ្ពង់រាប *
April 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យបញ្ចប់នូវការរិះគន់គ្នា វាយប្រហារគ្នាទៅវិញទៅមក តាមបណ្ដាញសង្គម ទៅលើការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងសារជាសំឡេងតាមតេឡេក្រាមជូនជនរួមជាតិ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីល្ងាចម្សិលរហូតមកដល់ពេលនេះ ការជជែកវែកញែក រវាងការប្រកួតកីឡាប្រដាល់នៅឯខេត្តសៀមរាប របស់កីឡាករ ឈឿង ល្វៃ និងកីឡាករថៃ ធ្វើឱ្យសម្ដេចមិនអាចនឹងមិនចេញមក ដើម្បីនឹងធ្វើការសម្របសម្រួលបាននោះទេ។ សម្ដេចតេជោថ្លែងបន្ដថា ពិតមែនហើយសម្ដេចមានការយល់ស្របជាមួយនឹងលោកឧកញ៉ា ស្រី ចាន់ថន
April 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំ អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសានេះ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បាន និងកំពុងបើកឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មីក៏ដោយ បច្ចុប្បន្នដូចបណ្តាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសហានិភ័យនៃការងើបឡើងវិញ យឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកលជាដើម ។ ក្នុងន័យនេះ
April 17, 2023









