Khmerpress
  • ព័ត៌មានអន្តរជាតិ

    ហ្វីលីពីន៖ ហ្វីលីពីនបានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យមានការបិទសាលារៀនជាបណ្តោះអាសន្នបានដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយកាលពីពេលថ្មីៗនេះ ខណៈកាលពីខែមុនអាកាសធាតុក្តៅក្នុងកម្រិតដូចគ្នានេះបានធ្វើឲ្យកូនសិស្សតូចៗចំនួន ៨៣ កើតមានបញ្ហាសុខភាពធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ បើតាមក្រសួងអប់រំហ្វីលីពីនបានបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីរក្សាសុវត្ថិភាពរបស់កូនសិស្សនិងគ្រូបង្រៀនពីការកើតមានបញ្ហាសុខភាពណាមួយ ដ្បិតនៅតាមសាលារៀនក្នុងទីជនបទមួយចំនួនពុំបានបំពាក់នូវឧបករណ៍អេឡិចត្រូនិចទំនើបៗសម្រាប់ទប់ទល់នឹងបញ្ហារលកកម្តៅនោះទេ។ យ៉ាងណាក្តី ក្រសួងអប់រំហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចខាងលើនេះគឺមិនមែនសម្រាប់អនុវត្តជាទូទៅគ្រប់សាលារៀននោះទេ តែអាជ្ញាធរតំបន់អាចយកទៅអនុវត្តបានដោយអាស្រ័យទៅតាមកម្រិតសីតុណ្ហភាពជាក់ស្តែងនៅតាមតំបន់នីមួយៗ ដោយមានការជូនដំណឹងមកថ្នាក់លើមុនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    April 24, 2023
  • ព័ត៌មានអន្តរជាតិ

    បុកល្ហុង ជាអាហារសម្រន់ដ៏ពេញនិយមមួយមិនថាចំពោះតែយុវវ័យប៉ុណ្ណោះទេ តែក៏សម្រាប់មនុស្សចាស់ផងដែរ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺម្ហូបខ្មែរមួយមុខនេះក៏កំពុងតែមានការទទួលស្គាល់នៅលើពិភពលោកផងដែរ ពោលគឺបុកល្ហុងខ្មែរបានជាប់ចំណាត់ថ្នាក់លេខ ២៨ ជាប្រភេទអាហារបែបញាំបន្លែដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសានេះបានបញ្ជាក់ថា ចំណាត់ថ្នាក់ខាងលើនេះត្រូវបានកំណត់ដោយគេហទំព័រ TasteAtlas ដែលបានដើរពិនិត្យនិងភ្លក់រសជាតិអាហារបែបញាំបន្លែជាច្រើនមុខនៅជុំវិញពិភពលោក។ ដោយឡែកចំពោះប្រធានបទ “Best Rated SALADS in the World” ដែលគេហទំព័រជំនាញផ្នែកចំណីអាហារមួយនេះទើបធ្វើការចេញផ្សាយកាលពីពេលថ្មីៗនេះបាន​បង្ហាញថា “បុកល្ហុងខ្មែរ” ជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងចំណោមអាហារល្បីៗ ៥០ មុខ ជាមួយលំដាប់ពិន្ទុ ៤,២ ក្នុងចំណោមពិន្ទុខ្ពស់បំផុត ៤,៧

    April 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា អញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក​ដ៏ថ្លៃ​ថ្លា​​​របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា​សិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង កាលដើមឡើយ

    April 24, 2023
  • ព័ត៌មានអន្តរជាតិ

    អៀរឡង់៖ អៀរឡង់បានក្លាយជាប្រទេសនៅតំបន់អឺរ៉ុបមួយទៀតហើយដែលបានបង្ហាញនិន្នាការអវិជ្ជមានចំពោះកម្មវិធី TikTok ដែលជាបណ្តាញសង្គមកំសាន្តកំពុងមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃសៅរ៍ ទី ២២ ខែមេសានេះបានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសអៀរឡង់កាលពីថ្ងៃម្សិលមិញនេះបានណែនាំឲ្យមន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួនទាំងអស់ត្រូវតែលុបកម្មវិធី TikTok ចេញពីឧបករណ៍អេឡិចត្រូនិចទាំងឡាយណាដែលជាកម្មសិទ្ធរបស់រដ្ឋ។ ចំពោះហេតុផលនៅពីក្រោយការសម្រេចដ៏តឹងរឹងនេះ គឺមិនខុសពីហេតុរបស់ប្រទេសធំៗមួយចំ​នួនដែលបានសម្រេចហាមឃាត់កម្មវិធី TikTok កាលពីពេលថ្មីៗនេះនោះទេ​ ពោលគឺវាត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាលពីការលួចតាមដានរបស់កម្មវិធី​ TikTok ដែលគេសង្ស័យថា​ ជាកម្មវិធីចារកម្មរបស់រដ្ឋាភិបាលចិន។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសដែលបានសម្រេចហាមខាតកម្មវិធី TikTok មានដូចជា ប្រទេសអាហ្វហ្គានីស្ថាន អូស្រ្តាលី កាណាដា ដាណឺម៉ាក បារាំង ឥណ្ឌា ឡាតវី ហូឡង់

    April 22, 2023
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ នៅថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការគ្នាស្ទាក់ឃាត់ខ្លួនយកមកសួនាំ ក្រោយធ្វើសកម្មភាពលួចរថយន្ត របស់គេចេញពីការ៉ាស់ជួសជុលមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ អនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចេញប្រតិបត្តិស្រាវជ្រាវ និងស្ទាក់ឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ ផល រីរុំ ភេទប្រុស អាយុ២៤ឆ្នាំ

    April 22, 2023
  • ព័ត៌មានអន្តរជាតិ

    ប្រទេសថៃកាលពីថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ បានចេញការព្រមានពាក់ព័ន្ធនឹងសីតុណ្ហភាពក្តៅខ្លាំង ខណៈដែលតំបន់មួយចំនួនបានហក់ឡើងដល់ជាង ៥០ អង្សាសេ ស្របពេលដែលកាលពីចុងសប្តាហ៍មុន សីតុណ្ហភាពរបស់ប្រទេសនេះបានកើនឡើងដល់ ៤៥ អង្សាសេ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នាយកដ្ឋានឧតុនិយមបានព្រមានថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង នឹងឈានដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៣ ផ្សេងទៀត នេះបើតាមការឱ្យដឹងពី The Nation Thailand។ តំបន់ដែលរងការព្រមានចំពោះសីតុណ្ហភាពក្តៅខ្លាំងមានដូចជា៖ ខេត្តពេជ្របូរណ៍ ៤៨.១ អង្សាសេ, ខេត្តមហាសារខាម ៤៤.៥ អង្សាសេ, ទីក្រុងបាងកក ៥៤ អង្សាសេ, ខេត្តឈុនបុរី

    April 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែង លោក ប្រាក់ ដាវីដ ពីរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មកជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    April 22, 2023
  • ព័ត៌មានអន្តរជាតិ

    ហុងកុង៖ លោកមហាសេដ្ឋី Jack Ma បានសម្រេចទទួលយកតួនាទីជាសាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមេសានេះ។ សាកលវិទ្យាល័យដែលស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះនឹងទៅ​បង្រៀននោះគឺសាកលវិទ្យាល័យហុងកុង (Hong Kong University) ហើយមុខវិជ្ជាដែលរូបគាត់បង្រៀននោះគឺមុខវិជ្ជាពាណិជ្ជកម្ម។ គួររម្លឹកជូនថា លោកមហាសេដ្ឋី Jack Ma បានខកខាន​ក្នុងការបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលប្រមាណជា ២ឆ្នាំមកហើយ ក្រោយក្រុមហ៊ុនលក់ទំនិញ Online របស់លោកបានជួបប្រទះនឹងរឿងចម្រូងចម្រាសក្នុងការបង់ពន្ធមួយចំនួនជាមួយនិងរដ្ឋាភិបាលចិន។ លោកមហាសេដ្ឋី Jack Ma បច្ចុប្បន្នមានអាយុ ៥៨ ឆ្នាំ

    April 22, 2023
  • ព័ត៌មានអន្តរជាតិ

    អាជ្ញាធរ​តៃវ៉ាន់​គ្រោង​ពង្រឹង​ទំនាក់ទំនង​ឌីជីថលនៅ​ក្នុង​តំបន់​ជិត​នឹង​ចិនដីគោក ដោយកាលពីថ្ងៃសុក្រម្សិលមិញនេះ វិស្វករដែលធ្វើការជាមួយក្រសួងកិច្ចការឌីជីថល បានសាកល្បងភ្ជាប់ផ្កាយរណបជាមួយនឹងកោះ Matsu ដែលស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់ ប៉ុន្តែមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីខេត្ត Fujian របស់ប្រទេសចិនប៉ុណ្ណោះ។ កាលពីខែកុម្ភៈ ខ្សែកាបក្រោមបាតសមុទ្រចំនួន ២ ដែលតភ្ជាប់កោះ Matsu ជាមួយកោះតៃវ៉ាន់ត្រូវបានកាត់ផ្តាច់ក្នុងរយៈពេលមួយសប្តាហ៍ ហើយធ្វើឱ្យមានការលំបាកក្នុងការចូលប្រើអ៊ីនធឺណិតអស់រយៈពេលជាងមួយខែក្រោយមក។ អាជ្ញាធរ​សង្ស័យ​ថា ខ្សែកាប​ទាំងនោះ​ត្រូវ​បាន​កាត់​ដោយ​នាវា​ដឹក​ទំនិញ​របស់​ចិន ឬ​ទូក​ដឹកទំនិញ​ដែល​ប្រតិបត្តិការ​នៅ​តំបន់​នោះ។ នៅក្នុងការធ្វើតេស្តកាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបានប្រើប្រាស់ផ្កាយរណប ដើម្បីភ្ជាប់ជាមួយកោះ Matsu តាមរយៈតំណភ្ជាប់វីដេអូ។ អាជ្ញាធរតៃវ៉ាន់បាននិយាយថា ការភ្ជាប់អ៊ីនធឺណិតដែលមានសុវត្ថិភាព គឺមានសារៈសំខាន់ក្នុងករណីមានគ្រោះមហន្តរាយ ឬគ្រោះអាសន្ន។ ពួកគេមានគម្រោងដំឡើងស្ថានីយទំនាក់ទំនងផ្កាយរណបជាច្រើន នៅលើកោះដាច់ស្រយាលដទៃទៀត៕

    April 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គការពុទ្ធសាសនិកពិភពលោក នឹងប្រគល់នូវគោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)» ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅដើមខែក្រោយនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលដកស្រង់សំដីដោយទូរទស្សន៍ជាតិកម្ពុជា។ លោក ឈិន កេតនា បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នូវគោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)»

    April 22, 2023