- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបណ្ដេញមន្ដ្រីនគរបាល ចំនួន៨នាក់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារតែល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នគរបាលអន្ដោប្រវេសន៍ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនេះ មានឋានន្ដរស័ក្ដិចាប់ពីអនុសេនីយ៍ឯក ដល់វរសេនីយ៍ទោ។ ខាងក្រោមនេះ ជាប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវដល់កសិករ ដែលកំពុងប្រមូលគ្រាប់ស្វាយចន្ទី ឱ្យហាលគ្រាប់ទុកសិន រង់ចាំលក់ពេលតម្លៃប្រសើរឡើងនៅខែកក្កដា ឬកញ្ញាខាងមុខ ដោយសារតម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវនេះ បានធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលទិន្នផលបានឆ្នាំនេះថយចុះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាព័ត៌មាន Fresh News ថា តម្លៃគ្រាប់ស្វាយចន្ទី នាបច្ចុប្បន្ននេះ បានធ្លាក់ពី ១០%ទៅ ១៥% ខណៈទិន្នផលវិញ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថានឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។ លោកបានឱ្យដឹងបន្តថា «ខណៈទិន្នផលកំពុងធ្លាក់ចុះ
March 7, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ចាប់ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ២១,៩៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦,៤០០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៥,៥៤៥នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១-៥ ខែមីនា ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ចន្លោះចាប់ពី ៣,៥០០ទៅ៤,០០០នាក់ ក្នុងមួយថ្ងៃ។ គួរជម្រាបថា រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ៥៣៧,៣៥០នាក់ កើនឡើង៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្នុងនោះ៖ * ភ្ញៀវទេសចរជាតិមានចំនួន៣០១,៥០០នាក់ * ភ្ញៀវទេសចរអន្តរជាតិមានចំនួន២៣៥,៨៥០នាក់។ បច្ចុប្បន្នជើងហោះហើរមកពីក្រៅប្រទេសចូលមកកាន់ខេត្តសៀមរាបមានចាប់ពី ២៣-២៧ជើងក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី
March 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភ្លាមៗ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ»។ សូមជម្រាបថា
March 7, 2024 - សិល្បៈ
រាជធានីភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀង ម៉ៅ ហាជី ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងដែលមានទឹកដមសំឡេងធ្ងន់ បានបង្ហាញបទចម្រៀងថ្មីមួយបទ យកទំនុកភ្លេងតាមបទ «ដែនដីខ្មែរប្រែថា សុវណ្ណភូមិ » របស់ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក remix ខូចទម្រង់ដើម កំពុងរងការរិះគន់យ៉ាងចាស់ដៃពីមហាជន។ ក្នុងនោះក៏ឃើញមានគណនីហ្វេសប៊ុកមួយឈ្មោះ អាចារ្យធំ នគររាជ បានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង និងបានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន-ណាត “ដែនដីខ្មែរប្រែថា សុវណ្ណភូមិ…” មិនមែនដែនដីខ្មែរប្រែថាគ្រឿងស្រវឹងប្រមឹកទេ។ បទជាតិមួយទាំងមូលដែលត្រូវតម្កល់ដោយការគោរព និងបណ្ដុះគំនិតជាតិនិយម បែរជាថ្លើមធំហ៊ានប្រមាថ។ » អាចារ្យធំ នគររាជ
March 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ។ ក្រសួងមហាផ្ទៃ បានដាក់ចេញលិខិតបទដ្ឋានគតិយុត្ត ណែនាំជាបន្តបន្ទាប់ ជាពិសេសប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការចុះបញ្ជីការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ។ ប៉ុន្តែថ្មីៗនេះ សង្កេតឃើញមានបុគ្គលមួយចំនួនតូច បានប្រើប្រាស់ដោយខុសការកំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្រប ដែលនាំឱ្យប៉ះពាល់ដល់ កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ ។ ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់អគ្គស្នងការដ្ឋាន
March 7, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ច្បាស់ហើយថា កម្មវិធី Facebook, Messenger និង Instagram របស់ក្រុមហ៊ុន Meta បានជាប់គាំងមិនដំណើរការនៅទូទាំងពិភពលោក ដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ មិនអាចចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាន។ ជុំវិញបញ្ហានេះធ្វើឲ្យតម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះភ្លាមៗ គិតជាទឹកប្រាក់ខាតបង់អស់ខ្ទង់១៨ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GBN News នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដែលដឹកនាំដោយមហាសេដ្ឋីលោក Mark Zuckerberg បានធ្លាក់ចុះ ១.៥% ស្មើនឹងទឹកប្រាក់ខ្ទង់១៨ពាន់លានដុល្លារអាមេរិក ក្រោយមានបញ្ហាគាំងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ៣.៩៨ពាន់លាននាក់ជុំវិញពិភពលោក។ លោក Andy
March 6, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់ចិន BYD បង្ហើបពីគម្រោងបង្កើននាវាដឹករថយន្តឲ្យបាន៨គ្រឿងបន្ថែមទៀត ក្នុងរយៈពេល២ឆ្នាំខាងមុខ ដើម្បីជំរុញការនាំចេញ ខណៈដែលទីផ្សារថយន្តអគ្គិសនីកំពុងមានសន្ទុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន BYD បានឲ្យដឹងថា BYD នឹងដាក់ពង្រាយនាវាដឹកជញ្ជូនរថយន្តចំនួន ៧គ្រឿង ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដើម្បីកាត់បន្ថយការខ្វះខាតសមត្ថភាពដឹកជញ្ជូន សម្រាប់ការនាំចេញរថយន្ត។ តែយ៉ាងណា សម្រាប់នាវានោះ គឺត្រូវបាន BYD សហការជាមួយក្រុមហ៊ុនចិនផ្សេងទៀត ដើម្បីសាងសង់ ពោលនៅអំឡុងខែមករា កប៉ាល់ដឹករថយន្តអគ្គិសនីរបស់ BYD បានចេញដំណើរទៅកាន់អឺរ៉ុប ពីកំពង់ផែ Xiaomo
March 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។ មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran
March 6, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន ប្រកាសដល់ប្រជាពលរដ្ឋ បើសិនសង្ស័យ មានជនបន្លំជាសមត្ថកិច្ចចុះបង្ក្រាប តាមផ្លូវសូមទាក់ទងលេខទូរស័ព្ទ: 097 778 0008។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅទី០៥ ខែមីនា ឆ្នាំ២០២៤។ (រូបតំណាង) ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គម នៅខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរ និងសូមបញ្ជាក់ជូនសាធារណជនថា៖ * ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់កម្លាំងសមត្ថកិច្ចជំនាញ ឲ្យចុះធ្វើការអនុវត្តវិធាន ការរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈ ដោយពុំមានការចូលរួមសហការពីសមត្ថកិច្ច
March 5, 2024









